កំណើនក្នុងវិស័យធំៗពីរ នឹងជួយរុញសេដ្ឋកិច្ចកម្ពុជា

ADB ព្យាករថា កំណើនក្នុងវិស័យធំៗពីរ នឹងជួយរុញសេដ្ឋកិច្ចកម្ពុជាឲ្យស្ទុះងើបដល់ ៥,៥% នៅឆ្នាំ២០២៣ និង៦%នៅឆ្នាំ២០២៤


ទោះបីជា ស្ថានភាពសេដ្ឋកិច្ចសាកលហាក់មិនសូវមានភាពប្រាកដប្រជាក្ដី ប៉ុន្ដែ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួនដែលបានផ្សាយនៅថ្ងៃទី ៤ខែមេសា នៅតែបន្ដមើលឃើញពីកំណើនដ៏ឆាប់រហ័សនៅក្នុងតំបន់អាស៊ី ដោយក្នុងនោះ សេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានព្យាករដែរថា នឹងកើនឡើងក្នុងអត្រា ៥,៥% ក្នុងឆ្នាំ ២០២៣ និង ៦,០% នៅឆ្នាំ ២០២៤។ តើកំណើនសេដ្ឋកិច្ចកម្ពុជានឹងត្រូវជំរុញខ្លាំងដោយកត្តាអ្វីខ្លះ? បើតាមធនាគារ ADB ការងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម គឺសុទ្ធសឹងជាកត្តាចម្បង ដែលនឹងជំ
ADB ព្យាករថា កំណើនក្នុងវិស័យធំៗពីរ នឹងជួយរុញសេដ្ឋកិច្ចកម្ពុជាឲ្យស្ទុះងើបដល់ ៥,៥% នៅឆ្នាំ២០២៣ និង៦%នៅឆ្នាំ២០២៤

លោកស្រី ជេយុតសាណា វ៉ាម៉ា (Jyotsana Varma) នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB បានបញ្ជាក់ថា ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ២០២២ ជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលកំពុងបន្ត។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅឆ្នាំ២០២៣។

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook) ឬ ហៅកាត់ថា (ADO) ខែមេសា ឆ្នាំ២០២៣ បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងកើនឡើង ៧,៣% ក្នុងឆ្នាំ ២០២៣ មុនពេលថយបន្តិចមកត្រឹម ៦,៨% នៅឆ្នាំ ២០២៤។ សម្ពាធអតិផរណាត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣,0% ក្នុងឆ្នាំ ២០២៣ និង ៤,0% នៅឆ្នាំ ២០២៤។

សម្រាប់កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរវិញត្រូវបានព្យាករថា នឹងធ្លាក់ចុះ ដោយសារតែតម្រូវការខាងក្រៅខ្សោយនៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់។ ទោះជាយ៉ាងណាក៏ដោយ វិស័យឧស្សាហកម្មនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីកំណែទម្រង់ គោលនយោបាយរួមទាំងច្បាប់វិនិយោគឆ្នាំ ២០២១ ដែលបានបង្កើតសេវាកម្មច្រកចេញចូលតែមួយ សម្រាប់អ្នកវិនិយោគ និងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ។

ផលិតផលឧស្សាហកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៥,៨% ក្នុងឆ្នាំ ២០២៣ មុននឹងហក់ដល់ ៧,៨% នៅឆ្នាំ ២០២៤។ របាយការណ៍ដដែលគូសបញ្ជាក់បន្ថែមថា កំណើនវិស័យសំណង់ត្រូវបានរំពឹងថា នឹងនៅតែយឺត។ រីឯ វិស័យកសិកម្មត្រូវបានព្យាករថានឹងកើនឡើង ១,១% នៅឆ្នាំនេះ និង ១,២% ក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយទិន្នផលដំណាំសម្រាប់ការនាំចេញ។

ទោះយ៉ាងណា លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB បានបន្ថែមថា«ហានិភ័យដែលអាចធ្វើឱ្យប្រែប្រួលទស្សនវិស័យនេះរួមមានកំណើនខ្សោយនៅសហរដ្ឋអាមេរិក និងអឺរ៉ុប កម្រិតខ្ពស់នៃបំណុលឯកជន កំណើនតិចជាងការរំពឹងទុកនៃការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ និងការវិនិយោគផ្ទាល់ពីបរទេសពីសាធារណៈរដ្ឋប្រជាមានិតចិន, តម្លៃថាមពលខ្ពស់ និងព្រឹត្តិការណ៍អាកាសធាតុអាក្រក់ ដែលប៉ះពាល់ដល់ផលិតភាពកសិកម្ម។»




អត្ថបទបន្ទាប់


អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សាថ្មីមួយបន្ថែមទៀតនៅខេត្តព្រះវិហារ

ព័ត៌មាន
អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) បានសម្រេចបើកសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋសិក្សាថ្មីមួយបន្ថែមទៀតកាលពីថ្ងៃទី ៣១ ខែមីន…

BEE CHOO ម៉ាកសញ្ញាដ៏ល្បីពីប្រទេសសិង្ហបុរី ឯកទេសព្យាបាលស្បែកក្បាលនិងសក់ តាមបែបបុរាណចិន សម្ពោធសាខាបន្ថែម១ទៀតនៅទួលគោក

ព័ត៌មាន
ហាងប៊ីឈរ (BEE CHOO) ម៉ាកសញ្ញាដ៏ល្បីពីប្រទេសសិង្ហបុរី បានសម្ពោធ ហាងថ្មីរបស់ខ្លួនដែលជាសាខាទី២ មានទីតាំងនៅផ្ទះលេខ ១០១D (ក២៤១) ផ្លូវលេខ ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ