ធនាគារ ADB នឹងរៀបចំសន្និសីទស្ដីពីការអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣

ធនាគារ ADB នឹងរៀបចំសន្និសីទស្ដីពីការអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដោយផ្តោតលើការលុបបំបាត់ការសាយភាយសាធាតុកាបូន


ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB កំពុងត្រៀមរៀបចំសន្និសីទធំមួយ ស្ដីពីការអភិវឌ្ឍតំបនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (SEADS 2023) ដោយផ្តោតលើ «ការស្រមើស្រមៃនៃការគ្មានការសាយភាយកាបូននៅក្នុងតំបន់អាស៊ាន (Imagining a Net Zero ASEAN)» នៅថ្ងៃទី ៣០ខែមីនា ឆ្នាំ២០២៣ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
ធនាគារ ADB នឹងរៀបចំសន្និសីទស្ដីពីការអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដោយផ្តោតលើការលុបបំបាត់ការសាយភាយសាធាតុកាបូន

សន្និសីទនេះ នឹងប្រមូលផ្ដុំទៅដោយអ្នកដឹកនាំ អ្នកធ្វើសេចក្ដីសម្រេចិត្ត និងអ្នកតស៊ូមតិសកម្មភាពអាកាសធាតុពីខាងរដ្ឋាភិបាល ឧស្សាហកម្ម បណ្ឌិត្យសភា និងវិស័យអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បីពិភាក្សាអំពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលអាចជួយឲ្យប្រទេសនានាផ្ដោតការយកចិត្តទុកដាក់ ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចគ្មានការសាយភាយសាធាតុកាបូន និងការងើបឡើងវិញពីវិបត្តិកូវីដ១៩។

SEADS 2023 នឹងពិនិត្យមើលពីរបៀបដែល តំបន់អាចប្រើប្រាស់វិធីសាស្ត្របៃតង ភាពច្នៃប្រឌិត និងសន្សំសំចៃ ក្នុងការសម្របខ្លួននឹងដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ បង្កើនល្បឿនលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងដាក់ពង្រាយវិធានការដ៏មានប្រសិទ្ធភាពផ្សេងទៀត ដើម្បីគាំទ្រដល់ការលុបបំបាត់ការសាយភាយសាធាតុកាបូននៅក្នុងវិស័យជាច្រើន ខណៈដែលសេដ្ឋកិច្ចកំពុងមានការស្ដារឡើងវិញពីវិបត្តិកូវីដ១៩។
សន្និសីទដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីនេះ គឺជាសន្និសីទលើកដំបូងមួយរបស់ធនាគារ ADB ដែលនឹងបើកចំហឲ្យមានការចូលរួមដោយផ្ទាល់ តាំងតែពីកម្មវិធីនេះបានចាប់ផ្ដើមធ្វើឡើងកាលពីឆ្នាំ២០២០មក។ តាមការគូសបញ្ជាក់របស់ធនាគារ ADB សន្និសីទនៅឆ្នាំ២០២៣នេះ រំពឹងទទួលបានអ្នកចូលរួមដោយផ្ទាល់ប្រមាណ៥០០នាក់ និងអ្នកចូលរួមតាមអនឡាញប្រមាណ ៥ពាន់នាក់ផងដែរ។
សន្និសីទ SEADS 2023 នឹងមានការជជែកពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាជាច្រើនដូចជា ហិរញ្ញប្បទានក្នុងការជួយឲ្យអាស៊ានគ្មានការសាយភាយសាធាតុកាបូន, ការដាក់ពង្រាយបច្ចេកវិទ្យាក្នុងការកាត់បន្ថយ និងការបន្សាំនឹងអាកាសធាតុ, ការធានាឲ្យមានទីក្រុងដែលមានភាពធន់នឹងអាកាសធាតុ, ការផ្លាស់ប្ដូរខ្សែចង្វាក់ផ្គត់ផ្គង់ដែលមានភាពបៃតង, ការងាកទៅប្រើប្រាស់ថាមពលស្អាត, ការធានាផលប្រយោជន៍ជនក្រីក្រ និងងាយរងគ្រោះពីការគ្មានការសាយភាយកាបូននាពេលអនាគត, ការកាត់បន្ថយផលប៉ះពាល់នៃអាកាសធាតុមកលើសុខភាពជាអប្បបរមា, សេដ្ឋកិច្ចដែលគ្មានការសាយភាយកាបូន និងការធ្វើដំណើរដែលមិនប៉ះពាល់ដល់អាកាសធាតុជាដើម។
ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់ចូលរួមកម្មវិធីសន្និសីទនេះ សូមចុះឈ្មោះតាមរយៈ Link ខាងក្រោមនេះ។
https://seads.adb.org/seads/2023/registration?fbclid=IwAR0OTucurOOoueVh7KrfnaVILAdVm9D-GLkCOgmfVB7wbJx5p4cGWfPzdVI




អត្ថបទបន្ទាប់


តើកូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅមានប្រជាប្រិយភាពខ្លាំងកម្រិតណា ក្នុងការប្រជែងអំណាច?

ព័ត៌មាន
លោកស្រី Paetongtarn Shinawatra ដែលគេរំពឹងថា នឹងក្លាយជាបេក្ខនារីសម្រាប់តំណែងនាយករដ្ឋមន្រ្តីរបស់គណបក្ស Pheu Thai នៅក្នុងការបោះឆ្នោតនៅខែឧ…

កម្ពុជារៀបចំពិធីរត់ភ្លើងគប់ ដើម្បីបង្ហាញពីភាពរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម

ព័ត៌មាន
កម្ពុជានៅព្រឹកថ្ងៃទី២១ ខែមីនា បានរៀបចំព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ