ការបន្ថែមទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់

ក្រសួងសុខាភិបាលថែមទីតាំងចាក់វ៉ាក់សាំង ៥កន្លែងទៀត ក្នុងខណ្ឌចំនួន៥នៅភ្នំពេញ សម្រាប់អ្នកចាក់ Sinovac


គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានចេញសេចក្តីជូនដំណឹងជាថ្មី ដល់សាធារណៈជន និងមន្ត្រីរាជការ ដែលនឹងត្រូវទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ នៅរាជធានីភ្នំពេញ អំពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ចំនួន៥ទីតាំងពីលើ ២៧ទីតាំង សរុប៣២ទីតាំង ដើម្បីអាចធានាបានថា អាចរក្សាគម្លាតបានល្អស្របតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបញ្ជៀសឆ្លងនៅពេលចាក់វ៉ាក់សាំង។
ក្រសួងសុខាភិបាលថែមទីតាំងចាក់វ៉ាក់សាំង ៥កន្លែងទៀត ក្នុងខណ្ឌចំនួន៥នៅភ្នំពេញ សម្រាប់អ្នកចាក់ Sinovac

ទីតាំង​បន្ថែម​ថ្មី នៅ​ក្នុង​ខណ្ឌ​ទាំង​៥​នោះ​រួម​មាន រួម​មាន​ខណ្ឌដូនពេញ​បន្ថែម​១​ទីតាំង គឺ​សណ្ឋាគារ​កា​ណា​ឌី​យ៉ា ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ទទួល​ចាក់​វ៉ាក់សាំង​ពី​ថ្ងៃ​ទី​២១​មេ​សា ដល់​០៣​ឧសភា ឆ្នាំ​២០២១, ខណ្ឌទួលគោក បន្ថែម​មួយ​ទីតាំង​គឺ​សាលា​បឋម​សិក្សា​បឹង​សាឡា​ង នៅ​ផ្លូវ​មុនី​រ៉េ​ត ទទួល​ចាក់​វ៉ាក់សាំង​តែ​០២​ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃ​ទី​២២ និង​៣០​មេ​សា ឆ្នាំ​២០២១,​ខណ្ឌ​សែន​សុខ ថែម​ទីស្នាក់ការ​នៃ​គណៈមេធាវី​កម្ពុជា ទទួល​ចាក់​វ៉ាក់សាំង​ពី​ថ្ងៃ​ទី​២១​មេ​សា ដល់​០៣​ឧសភា ឆ្នាំ​២០២១, ខណ្ឌមានជ័យ ថែម​ទីតាំង​សាលា​បឋម​សិក្សា​ភូមិ​ឬ​ស្សី ទទួល​ចាក់​វ៉ាក់សាំង​ពី​ថ្ងៃ​ទី​២២​មេ​សា ដល់​០៣​ឧសភា ឆ្នាំ​២០២១, និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ថែម​ទីតាំង​សង្កាត​ចោម​ចៅ​ទី​១ ក្បែរ​ស្តុ​ប​ទួល​ពង្រ​ទទួល​ចាក់​វ៉ាក់សាំង​ពី​ថ្ងៃ​ទី​២៣​មេ​សា ដល់​០៣​ឧសភា ឆ្នាំ​២០២១​។

ដោយឡែក សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm) នៅ​តែ​ចាក់​នៅ​ទីតាំង ចំនួន​៣៥ ដូចដែល​បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​១៩​មេ​សា​ដដែល មិន​មានការ​បន្ថែម​ទី​តាំ​ថ្មី​នោះ​ទេ ខណៈ​ដែល​អ្នក​រស់នៅ​ក្រុង​តា​ខ្មៅ ត្រូវ​ចាក់​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ឬ​មណ្ឌល​សុខភាព​ស្វាយ​រលំ ដាច់ខាត​មិន​អាច​ឆ្លង​មក​រាជធានី​ភ្នំពេញ​បាន​ទេ​។ 

សម្រាប់​ការ​ចាក់​ដូ​ស​ទី​២​នេះ ដែរ គឺ​ត្រូវធ្វើ​ឡើង​ចំពោះ​អ្នក​ដែល​បាន​ចាក់ក់​សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm)​និង​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​(Sinovac)​ដូ​ស​ទី​១ ចាប់ពី​ថ្ងៃ​ទី​០១​មេ​សា ដល់​ថ្ងៃ​ទី​១៤ មេ​សា ឆ្នាំ​២០២១ ដែល​វ៉ាក់សាំង​ទាំង​២​ប្រភេទ​នេះ អាច​ចាក់​អំឡុង​ពេល​ពី​១៤ ទៅ​២៨​ថ្ងៃ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​។​ពលរដ្ឋ​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​នៅ​តាម​ទីតាំង​ភូមិសាស្ត្រ ដែល​ខ្លួន​រស់នៅ​ជា​ដាច់ខាត ពោល​គឺ​មិន​អាច​ឆ្លង​ខណ្ឌ​ទៅ​ចាក់​នៅ​ខណ្ឌ​ផ្សេង​បាន​នោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវាសនាមហាសេដ្ឋីចិន Jack Ma នឹងត្រូវខ្ទាតចេញពីក្រុមហ៊ុន Ant Group ដែរឬយ៉ាងណា?

ព័ត៌មាន
រដ្ឋាភិបាលចិនទើបតែបានពិន័យក្រុមហ៊ុនអាលីបាបារបស់មហាសេដ្ឋីចិន Jack Ma ជិត៣ពាន់លានដុល្លារ ឥឡូវនេះ មហាសេដ្ឋីមាត់រអិល លោក Jack Ma កំពុ…

ថៃកំពុង​ចរចា​ទិញ​វ៉ាក់សាំង Pfizer-BioNTech ពី ៥ ទៅ ១០លានដូស

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុត ចាន់អូចា បាន​និយាយ​នៅថ្ងៃអង្គារ ទី២០ ខែមេសា ថា ប្រទេស​ថៃ​កំពុង​ស្វះស្វែង​រក​ទិញ​វ៉ាក់សាំងកូវីដ-១៩ Pfize…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ