អាមេរិក-សម្ព័ន្ធមិត្ត-អ៊ុយក្រែន

ក្រោយកិច្ចប្រជុំអាមេរិក និងសម្ព័ន្ធមិត្ត គ្មានឡើយការបញ្ជូនរថក្រោះធុនធ្ងន់ឲ្យអ៊ុយក្រែន


សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបរាជ័យនៅអំឡុងកិច្ចចរចាមួយក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីបញ្ចុះបញ្ចូលទីក្រុងប៊ែរឡាំង ឱ្យផ្តល់រថក្រោះប្រយុទ្ធខ្លារខិន ឬ Leopard របស់ខ្លួនដល់អ៊ុយក្រែន ដែលទីក្រុងកៀវតែងតែចង់បានយូរមកហើយនោះ។ ប៉ុន្តែបញ្ហាបញ្ជូនរថក្រោះធុនធ្ងន់នេះមិនបានសម្រេចជាផ្លូវការឡើយ ដោយក្នុងនោះ អាមេរិក និងសម្ព័ន្ធមិត្តបានព្រមព្រៀងគ្នាក្នុងការបញ្ចូនសព្វាវុធផ្សេងទៀតទៅឱ្យអ៊ុយក្រែន ជំនួសវិញ ដើម្បីបន្តដង្ហើមប្រយុទ្ធជាមួយរុស្ស៊ីក្នុងនិទាឃរដូវខាងមុខនេះតទៅទៀត។
តើបរាជ័យរបស់សម្ព័ន្ធមិត្តក្នុងការបញ្ចូនរថក្រោះធន់ធ្ងន់មានន័យបែបណាសម្រាប់អ៊ុយក្រែន?
ដោយ

នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតធំៗ។

ឧត្តមសេនីយកំពូលរបស់សហរដ្ឋអាមេរិក បាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តនៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ថា៖ «វានឹងពិបាកណាស់សម្រាប់អ៊ុយក្រែនក្នុងវាយរុញច្រានកងទ័ពរុស្ស៊ីចេញពីទឹកដីរបស់ខ្លួននៅឆ្នាំនេះ»។ ដូចអ្វីដែលគេបានរំពឹងទុក និងអំឡុងពេលនៃកិច្ចប្រជុំនោះដែរ វត្ថុបំណងដែលចង់បញ្ចុះបញ្ចូលឱ្យអាល្លឺម៉ង់សម្រេចផ្តល់ឱ្យអ៊ុយក្រែននូវរថក្រោះធន់ធ្ងន់ប្រភេទ Leopard 2 ពិតជាគ្រប់ដណ្តប់ស្ទើតែទាំងស្រុងក្នុងកិច្ចប្រជុំនោះ។ តែយ៉ាងណា នៅទីបំផុត គ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងក្នុងការផ្គត់ផ្គង់ Leopards ទៅឱ្យអ៊ុយក្រែននោះទេ ពោលគឺត្រូវបរាជ័យទាំងស្រុង។ ប៉ុន្តែ ពួកសម្ព័ន្ធមិត្តបានសន្យាថានឹងនផ្តល់ឱ្យទីក្រុងកៀវនូវសព្វាវុធផ្សេងវិញដូចជាប្រព័ន្ធការពារអាកាស និងប្រភេទរថក្រោះធន់ស្រាលវិញ។

ជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយពីទីក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាមេរិកក៏កំពុងប្រកាន់ខ្ជាប់នូវការសម្រេចចិត្តរបស់ខ្លួនថានឹងមិនផ្តល់រថក្រោះ Abrams ទៅដល់អ៊ុយក្រែនដែរ។ ដោយឡែក សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយយោធាថ្មីចំនួន ២,៥ ពាន់លានដុល្លារនៅមុនកិច្ចពិភាក្សាកាលពីថ្ងៃសុក្រនោះ រួមទាំងរថពាសដែក Stryker និងរថយន្តប្រយុទ្ធ Bradley ជាច្រើនគ្រឿងទៀត។

ពីទីក្រុង Ramstein ឧត្តមសេនីយឯក Mark Milley ប្រធានអគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិកបានប្រាប់សន្និសីទសារព័ត៌មានថា «តាមទស្សនៈយោធា ខ្ញុំនៅតែប្រកាន់ភ្ជាប់ថា សម្រាប់ឆ្នាំនេះវាពិតជាលំបាកខ្លាំងណាស់សម្រាប់អ៊ុយក្រែនក្នុងការវាយណ្តេញកងកម្លាំងរុស្ស៊ីចេញទីតាំងដែលកងម្លាំងទីក្រុងម៉ូស្គូបាននិងកំពុងកាន់កាប់នោះ។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់សន្និសីទសារព័ត៌មានមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំ Ramstein ថា «ខណៈពេលដែលពេលវេលាមានសារៈសំខាន់សម្រាប់អ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយកងកម្លាំងរបស់រុស្ស៊ីនៅនិទាឃរដូវខាងមុខនេះ អ៊ុយក្រែនត្រូវបានបំពាក់បំប៉ននូវយោធាយ៉ាងល្អ ទោះបីជាគ្មានរថក្រោះខ្លារខិនរបស់អាល្លឺម៉ង់ក៏ដោយ។

ក្នុងន័យនេះក្រោយបិទបញ្ចប់កិច្ចប្រជុំ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានយល់យ៉ាងច្បាស់ថា កងទ័ពអ៊ុយក្រែនរបស់លោកនឹងត្រូវប្រយុទ្ធតទៅមុខទៀត រហូតទាល់តែរុស្ស៊ីដកទ័ព ឬសុំចរចារក្នុងលក្ខខណ្ឌណាមួយនោះ។ តែជាមួយគ្នានោះ លោកបានថ្លែងប្រាប់កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូថា៖ «អ៊ុយក្រែនត្រូវបានប្រាកដថា អ្នកនឹងធានាឱ្យយើងនូវអាវុធបន្ថែមទៀតឱ្យបានគ្រប់គ្រាន់តាមតែអាចធ្វើទៅបាន»។

យ៉ាងណាមិញ រដ្ឋនៃសមុទ្របាល់ទិកគឺប្រទេសឡាតវី អេស្តូនី និងលីទុយអានី បានធ្វើការអំពាវនាវរួមគ្នាមួយទៅកាន់ប្រទេសអាឡឺម៉ង់កាលពីថ្ងៃសៅរ៍ទី២១មករានេះ ដើម្បីបង្កើនភាពជាអ្នកដឹកនាំរបស់ខ្លួន និងបញ្ជូនរថក្រោះប្រយុទ្ធសំខាន់ៗរបស់ខ្លួនទៅកាន់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រទេសអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តលោកខាងលិចបានឈានដល់ការសម្រេចចិត្តថានឹងមិនផ្តល់ឱ្យអ៊ុយក្រែននូវ Leopard 2 តាមការចង់បានពីសំណាក់រដ្ឋអំណាចកៀវនោះទេ។

ទោះជាយ៉ាងណាក៏ដោយចុះ រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាល្លឺម៉ង់លោក Boris Pistorius បាននិយាយកាលពីថ្ងៃសៅរ៍ដែរថា លោកគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនឱ្យបាន «យ៉ាងឆាប់រហ័ស» ដោយលោកបន្ថែមថាទីក្រុងប៊ែរឡាំងកំពុងស្ថិតក្នុង «ការសន្ទនាយ៉ាងជិតស្និទ្ធ» លើបញ្ហារថក្រោះជាមួយសហរដ្ឋអាមេរិក និងដៃគូអន្តរជាតិផ្សេងទៀត ហើយវាមិននឹងទ្រឹងនៅត្រឹមនេះនោះទេសម្រាប់អ៊ុយក្រែន៕




អត្ថបទបន្ទាប់


អាជីវកម្មក្នុងវិស័យ SME ជិត១ពាន់ទទួលបានកម្ចីក្រោមការធានារបស់សាជីវកម្មធានាឥណទាន

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា មកទល់ពេលនេះមានក្រុមហ៊ុន សហគ្រាសក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម(SME)ជិត១ពាន់…

តើនយោបាយផ្ទៃក្នុងរបស់វៀតណាមពិតជាកំពុងឡើងកម្តៅនិងស្ថិតក្នុងភាពមិនច្បាស់លាស់ ឬយ៉ាងណា?

ព័ត៌មាន
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រធានបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលការកោតសរសើរមិនតិចទេពីសំណាក់វិនិយោគិនបរទេសគ្រាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ