ការនាំចេញចេកទៅចិន

ក្រសួងកសិកម្ម ប្រាប់ឲ្យវិស័យឯកជន ក្ដោបក្ដាប់ឱកាសវិនិយោគដាំដុះដំណាំចេកបន្ថែម ដើម្បីនាំចេញទៅចិន


រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា នាពេលថ្មីៗនេះ បានអំពាវនាវដល់វិស័យឯកជន ឲ្យបន្ដវិនិយោគបន្ថែមទៀត លើការដាំដុះដំណាំចេកដើម្បីនាំចេញផ្ទាល់ទៅកាន់ទីផ្សារចិន ស្របពេលទីផ្សារមួយនេះ មានតម្រូវការចេកយ៉ាងច្រើន រហូតដល់ទៅ ៨លានតោនក្នុងមួយឆ្នាំៗ។
រោងចក្រវេច​ខ្ចប់​ចេក នាំ​ចេញ​ទៅ​ចិន ដំបូង​គេ សម្ពោធ​បើក​ជា​ផ្លូវការ​ នៅថ្ងៃទី១០ ឧសភា ២០១៩។
ដោយ

ថ្លែងក្នុង​នៅក្នុង​ពិធីសារ ស្ដីពីការ​នាំចេញ​ចេក​ទៅកាន់ទីផ្សារ​ចិន នាពេល​ថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អះអាងថា បន្ទាប់ពីមាន​ការ​ចុះពិធីសារ​ជាមួយភាគីចិន​ ក្នុងការនាំចេញ​ផ្លែចេក​អំបូង​លឿង​​ទៅកាន់ទីផ្សារចិន កាលពីសីហា ឆ្នាំ២០១៨​រួចមក គេសង្កេតឃើញថា ការនាំចេញ​ចេក​របស់​កម្ពុជា​បានកើនឡើង​ជាបន្ដបន្ទាប់ ពីប្រមាណ ១ម៉ឺនតោន​នៅឆ្នាំ២០១៨ កើនដល់ ១៦ម៉ឺនតោន នៅឆ្នាំ២០១៩។ យ៉ាងណាមិញ នៅរយៈពេល ប្រមាណ ៥ខែ​នៃឆ្នាំ២០២០នេះ ការនាំចេញចេក​ទៅកាន់ទីផ្សារ​ក្រៅប្រទេស សម្រេចបាន​រហូតដល់ទៅជាង ១២ម៉ឺន​ ៥ពាន់តោន ក្នុងនោះ ការនាំចេញចេកទៅចិន​មានប្រមាណ ៦ម៉ឺនតោន​។ ឯកឧត្តម រដ្ឋមន្ត្រី​គូសបញ្ជាក់ថា នៅប៉ុន្មានខែដើមឆ្នាំ២០២០នេះ ចំណូលពីការ​នាំចេញចេកនេះ អាចមានប្រមាណ ៦០លាន​ដុល្លារអាមេរិក។

សូមបញ្ជាក់ដែរថា ទីផ្សារ​នាំចេញ​ចេក​សំខាន់ៗ​របស់​កម្ពុជា​រួមមាន ប្រទេសចិន វៀតណាម និងជប៉ុនជាដើម។  ក្រៅពីដំណាំចេកនេះ ថ្មីៗនេះដែរ កម្ពុជា​ក៏ទើបតែ​ចុះហត្ថលេខា​លើពិធីសារ​នាំចេញ​ផ្លែស្វាយ​ទៅកាន់​ប្រទេសចិនផងដែរ ដោយផ្លែស្វាយនេះ នឹងក្លាយជា​ផលិតផល​ផ្លែឈើ​ស្រស់​ទី២របស់​កម្ពុជាសម្រាប់​នាំចេញ​ទៅកាន់ប្រទេសចិន បន្ទាប់ពីផ្លែចេកអំបូងលឿង។

ទីផ្សារ​ចិន​បច្ចុប្បន្ននេះ បាន​ស្រូបយក​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ជាច្រើនមុខ រួមមាន អង្ករ ចំណិតដំឡូងមី ស្វាយចន្ទី និងចេក រួមទាំង​ផ្លែស្វាយ​ ដែលគ្រោងនឹង​នាំចេញ​នៅពេលខាងមុខនេះ។ បើតាម​ឯកឧត្តម វេង សាខុន បន្ទាប់ពីផលិតផលទាំងនេះ ខាងភាគីទាំងពីរ គឺកម្ពុជា-ចិន ក៏បាននិង​កំពុង​ពិភាក្សា​​អំពី​នីតិវិធីនិងលក្ខខណ្ឌតម្រូវ ហើយនិងបច្ចេកទេសមួយចំនួន​ដើម្បីឈាន​ទៅធ្វើការ​អនុម័ត​លើឯកសារ​សំណើ​នាំចេញផលិតផល​កសិកម្ម​កម្ពុជា​​ជាច្រើនមុខទៀត​រួមមាន​ ម្រេច មានប៉ៃលិន ក្រូចថ្លុង ទុរេន និងទឹកមាត់ត្រចៀកកាំជដើម​។ ក្រសួងកសិកម្ម សង្ឃឹមថា​កិច្ចការនេះនឹង​អាចចាប់​ផ្តើមធ្វើការ​នាំចេញនាពេលឆាប់ៗខាងមុខនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្រ្តីកសិកម្ម៖ កម្ពុជាមានតម្រូវការសាច់ជ្រូកជាង១ម៉ឺនក្បាល ក្នុងមួយថ្ងៃ

ព័ត៌មាន
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្រសួងបានសិក្សាអំពីសេចក្តីត្រូវការសាច់ជ្រូករបស់ពលរដ្ឋកម្ព…

អភិបាលខេត្តអះអាងថា ខេត្តព្រះសីហនុនឹងកាន់តែទាក់ទាញសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន

ព័ត៌មាន
អភិបាលខេត្តព្រះសីហនុ បានអះអាងថា ខេត្តព្រះសីហនុ នឹងកាន់តែមានភាពទាក់ទាញកាន់តែខ្លាំងថែមទៀតសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន។ កាន់តែទាក់ទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ