ទិន្នផល​វារីវប្បកម្ម

ក្រសួងកសិកម្មរំពឹងទិន្នផលវារីវប្បកម្មនឹងកើនដល់ ៧៤ម៉ឺនតោន នៅឆ្នាំ២០២៤


តាមផែនការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០២៤ ខាងមុខនេះ ទិន្នផលវារីវប្បកម្មនឹងកើនដល់ ៧៤ ម៉ឺនតោន ក្នុងកំណើនប្រចាំឆ្នាំជាមធ្យម២០ភាគរយ ខណៈដែលនៅឆ្នាំ២០១៩ ទិន្នផលវារីវប្បកម្មសម្រេចបានជាង ៣០ម៉ឺនតោន ហើយ៥ឆ្នាំចុងក្រោយនេះ មានកំណើនទិន្នផលជាមធ្យម២០%ក្នុងមួយឆ្នាំ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម។
ក្រសួងកសិកម្មរំពឹងទិន្នផលវារីវប្បកម្មនឹងកើនដល់ ៧៤ម៉ឺនតោន នៅឆ្នាំ២០២៤
ដោយ

ស្របពេលដែល​ នៅប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ទិន្នផល​​វារីវប្បកម្ម​​បង្ហាញពី​ការកើនឡើងនោះ  រាជរដ្ឋាភិបាលកម្ពុជា​ នៅឆ្នាំ២០២០ ក៏​កំពុង​ដុតដៃដុតជើង​ជំរុញ​ឲ្យ​ពលរដ្ឋ​​ពង្រីកការធ្វើ​កសិកម្មបន្ថែម​ ពិសេស​គឺការចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារក្នុងស្រុកផង និង​បំពេញ​តម្រូវការ​នាំចេញ​ផង ដ្បិតថា តម្រូវការ​ស្បៀងអាហារ​កំពុង​មានការកើនឡើង​កាន់តែខ្លាំង​នៅឆ្នាំ២០២០នេះ ព្រោះតែមាន​វិបត្តិ​មេរោគឆ្លង​កូវីដ-១៩​កំពុងរីករាល​ដាល។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និងនេសាទបាន​ឲ្យដឹងថា គោលនយោបាយ​ដ៏ចម្បង​របស់​រដ្ឋាភិបាល​ក្នុងការ​ធានា​សន្តិសុខ​ស្បៀង ជូន​ប្រជាពលរដ្ឋ​និងកាត់បន្ថយ​ក្នុងការ​ដាក់​សំពាធលើ​ធនធាន​ជលផល​ក្នុងដែន​ទឹក​ធម្មជាតិ ការអភិវឌ្ឍវារីវប្បកម្ម គ្រប់រូបភាព និងគ្រប់ទីកន្លែង ត្រូវដាក់ឲ្យ​អនុវត្តតាម​នៅតាម​បណ្តាខេត្តនានា។ ជាក់ស្តែង ការអភិវឌ្ឍ​វារីវប្បកម្ម​គ្រប់ប្រភេទ នៅឆ្នាំ ២០០៩ អនុវត្ត​បានត្រឹម​តែ ៥ម៉ឺនតោន និងការភ្ញាស់កូន​ត្រីពូជ​អនុវត្តបាន​ជាង ៦៩ លានក្បាល តែប៉ុណ្ណោះ។ ប៉ុន្តែមកដល់​ឆ្នាំ២០១៩ ការធ្វើវារីវប្បកម្ម បានកើន​ឡើង​រហូតដល់ ជាង​៣០ម៉ឺន​តោន ក្នុងនោះ ផលចិញ្ចឹម​ត្រីរ៉ស់ ត្រីឆ្តោ មានចំនួន​ជាង ៧ម៉ឺន​តោនហើយ និង​ការភ្ញាស់​កូនត្រីពូជ​អនុវត្ត​បានចំនួន ២២២ លានក្បាល ដែល​នេះបញ្ជាក់ឱ្យ​ឃើញថា ទិន្នផល​វារីវប្បកម្ម​កើនឡើង​ជាលំដាប់​ពីមួយឆ្នាំ​ទៅមួយឆ្នាំ ដែលរយៈពេល​៥ឆ្នាំចុងក្រោយ​នេះ កំណើន​ជាមធ្យម​២០% ក្នុងមួយឆ្នាំ។

ឯកឧត្តម វេង សាខុន បាន​បញ្ជាក់បន្ថែមថា តា«តាមផែនការយុទ្ធសាស្ត្រ គឺក្រសួង​កសិកម្ម​មាន​គោលដៅ​ដើម្បីសម្រេចបាន​ផលិតផល​វារីវប្បកម្ម​ចំនួន ៧៤ម៉ឺនតោន នៅឆ្នាំ២០២៤ ដែលមាន​កំណើន​ជាមធ្យម​២០% ជារៀងរាល់ឆ្នាំ។»

យោងតាម​សារចរណែនាំ ស្ដីពី​ការបង្កើន​យុទ្ធនាការ​ជំរុញ​ផលិតកម្ម​កសិកម្ម​ របស់​ក្រសួងកសិកម្ម​បាន​ឲ្យដឹងថា វិស័យកសិកម្ម ពិតជា​ត្រូវ​ឈរ​នៅក្នុង​អាទិភាពមួយខ្ពស់ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា ផ្ទុះរាលដាល​នៃកូវីដ-១៩ ដែលកំពុង​បង្ករឲ្យមាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច សង្គម និងជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ​កម្ពុជា រួមទាំងពិភពលោក​ទាំងមូលផងដែរ។ ជាក់ស្ដែង សេដ្ឋកិច្ច​កម្ពុជា នឹងមាន​ផលប៉ះពាល់​ពីវិបត្តិកូវីដ-១៩ នេះ ដោយបើតាម​ការប៉ាន់ស្មាន​ជាបឋម​របស់​រាជរដ្ឋាភិបាល​គឺសេដ្ឋកិច្ច​កម្ពុជា​នឹងធ្លាក់ចុះ​អវិជ្ជមាន -១,៩%​ នៅឆ្នាំ២០២០នេះ។ ក្នុងបរិការណ៍នេះ​ ការបង្កើន​ផលិតកម្ម​ស្បៀងអាហារ អង្ករ​ ត្រី សាច់ ឲ្យបាន​គ្រប់គ្រាន់ និងនាំចេញ​ទៅកាន់​ទីផ្សារអន្តរ​ជាតិ គឺជារឿងមួយ​ចាំបាច់​បំផុត។

បន្ថែមពីនេះ ក្រសួង​កសិកម្ម​ក៏បាន​និងកំពុង​រៀបចំ​ធ្វើយុទ្ធនាការ​ជាទ្រង់ទ្រាយធំ ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការ​បំផុស​ប្រជាកសិករ​នៅតាមមូលដ្ឋាន ដែលមាន​សក្ដានុពេល​ឲ្យ​ធ្វើការដាំដុះ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ស្របតាម​វិធានការបច្ចេកទេស​កសិកម្មទំនើបផងដែរ។

ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម បាន​បញ្ជាក់​កាលពីដើមខែ​កក្កដានេះ​ថា មកទល់ពេលនេះ មានអ្នកដាក់ពាក្យ​ស្នើសុំ​កម្ចី​ពីធនាគារ​អភិវឌ្ឍនជនបទ និងកសិកម្ម ប្រមាណជាង ៣០០ ពាក្យស្នើសុំហើយ។ ក្នុងនោះ បើគិតជាទំហំ​ទឹកប្រាក់​សរុបមាន​ប្រមាណ ៣៥ លាន​ដុល្លារ ខណៈដែល​កញ្ចប់ថវិកា​បម្រុង​សរុប​មាន ៥០លានដុល្លារ ហើយ​ធនាគារ​ក៏បាន​អនុម័ត​ផ្ដល់កម្ចី​តាមសំណើរសុំ​ទាំងនោះ បានខ្លះៗហើយដែរ ដែល​ប្រមាណជិត​១០លានដុល្លារអាមេរិក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីបិទទីក្រុង មែលប៊ន ៦សប្ដាហ៍ ព្រោះបារម្ភពីរលកឆ្លងកូវីដ-១៩ ជាលើកទី២

ព័ត៌មាន
រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានសម្រេចបិទទីក្រុងដ៏សំខាន់ទី២ របស់ខ្លួន គឺ មែលប៊ន ក្នុងរយៈពេល៦សប្ដាហ៍ ដោយសារតែមានភ័យខ្លាចបញ្ហាផ្ទុះរាលដាលជាថ្…

រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញ លើកទឹកចិត្តឲ្យមានការចិញ្ចឹមកន្ធាយបន្ថែមទៀត ខណៈតម្រូវការ​កំពុងកើនឡើង!

ព័ត៌មាន
ដោយមើលឃើញពីសក្ដានុពលនៃការចិញ្ចឹមកន្ធាយកំពុងមានតម្រូវការទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញនៅពេលខាងមុខ រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកទឹក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ