វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា(AIB)

នាយកAIB៖ គ្មាននិស្សិតអវត្តមានសូម្បីម្នាក់ នៅក្នុងការប្រលងបរិញ្ញាបត្រនិងបរិញ្ញាបត្ររង ជំនាន់ទី១របស់វិទ្យាស្ថានពាណិជ្ជ សាស្ត្រ​អេស៊ីលីដា(AIB) ទោះមានកូវីដ-១៩ យាយីក្តី!


និស្សិតចំនួន ២៩១ នាក់ នៃវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB) បានបញ្ចប់ការប្រលងថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១ វគ្គ១ ជំនាញហិរញ្ញវត្ថុ និងធនាគារ និងថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី៣ វគ្គ១ ជំនាញហិរញ្ញវត្ថុ និងធនាគារ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ដោយជោគជ័យ ជាមួយនឹងវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ យ៉ាងត្រឹមត្រូវ។
នាយកAIB៖ គ្មាននិស្សិតអវត្តមានសូម្បីម្នាក់ នៅក្នុងការប្រលងបរិញ្ញាបត្រនិងបរិញ្ញាបត្ររង ជំនាន់ទី១របស់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB)

នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា (AIB) លោក​បណ្ឌិត ផុ​ន ណា​រិ​ន បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា នៅ​ក្នុង​ការ​ប្រលង​ថ្នាក់​បរិញ្ញាបត្រ ជំនាន់​ទី​១ វគ្គ​១ និង​ថ្នាក់​បរិញ្ញាបត្រ​រង ជំនាន់​ទី​៣ វគ្គ​១​នេះ ពុំ​មាន​និស្សិត​ណា​ម្នាក់​អវត្តមាន​ក្នុង​ការ​ប្រលង​នោះ​ទេ ពោល​នេះ​គឺ​បង្ហាញ​ថា និស្សិត​របស់​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា​(AIB)​សុទ្ធតែ​ជា​អ្នកមាន​វិន័យ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​។

លោក​បណ្ឌិត ផុ​ន ណា​រិ​ន បាន​បញ្ជាក់​ថា​៖« ថ្វី​ត្បិត​តែ​នេះ ជា​លើក​ទី​១ ដែល​វិទ្យាស្ថាន​បាន​រៀបចំ​ការ​ប្រលង​ចេញ​ក៏​ពិតមែន ប៉ុន្តែ ការ​ប្រលង​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ជោគជ័យ ព្រោះថា មិន​មានការ​បែកធ្លាយ​វិញ្ញាសា មិន​មានការ​អវត្តមាន​ពី​សំណាក់​និស្សិត​របស់​យើង​នោះ​ទេ ទោះ​មាន​បញ្ហា​កូ​វី​ដ​-១៩​ក៏​ដោយ ក៏​មិន​មានការ​រាំងស្ទះ​ដល់​ដំណើរការ​ប្រលង​នេះ​ដែរ ម្យ៉ាងវិញទៀត​ការ​ប្រលង​នេះ  ក៏​មានការ​ចូលរួម​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​ខាង​ក្រសួង​អប់រំ​ផង​ដែរ​»​។

សូម​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​ប្រលង​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ជំនាន់​ទី​១ វគ្គ​១ ជំនាញ ហិរញ្ញវត្ថុ និង​ធនាគារ និង​ថ្នាក់​បរិញ្ញាបត្រ​រង ជំនាន់​ទី​៣ វគ្គ​១ ជំនាញ ហិរញ្ញវត្ថុ និង​ធនាគារ របស់​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា​(AIB) នេះ នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០ ខាង​មុខ​នេះ​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ-១៩ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ របស់កម្ពុជា

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានអះអាងថា ការរាតត្បាត​នៃជំងឺឆ្លង​ជា​សកល​កូវីដ-១៩ មិនត្រឹមតែ​ធ្វើឲ្យប្រទេសកម្ពុជា រងការប៉ះពាល់អវិជ្ជ…

វៀតណាមមាន​មហិច្ឆតា​​ចង់​ក្លាយ​​​ជាប្រទេស​ចំណូល​មធ្យម​ នៅត្រឹម​ឆ្នាំ២០២៥

ព័ត៌មាន
ក្នុង​ពេល ៥​ឆ្នាំទៅ​មុខ ប្រទេស​វៀតណាម​នឹងខិតខំ​ដើម្បី​ឱ្យ​មាន​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ជា​មធ្យម ៧​ភាគរយ និង​ប្រាក់​ចំណូល …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ