អាកាសចរណ៍

AirAsia បើក​ការ​ហោះហើរ​ត្រង់​កូឡាឡំពួ-​ក្រុង​ព្រះសីហនុ


នៅ​ទីបំផុត ដូច​ទៅ​នឹង​ការ​សន្យា​របស់​លោក អានតូនី ហ្វឺណាដែស ប្រធាន​​នាយកប្រតិបត្តិ ក្រុមហ៊ុន AirAsia កាល​ពី​ខែ​ឧសភា​កន្លង​ទៅ នៅ​ថ្ងៃ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ AirAsia បាន​ប្រកាស​បើក​ជើង​ហោះហើរ​ត្រង់​របស់​ខ្លួន​ជា​ផ្លូវការ​ពី​ទីក្រុង​កូឡាឡំពួ មក​ខេត្ត​ព្រះសីហនុ ដោយ​ក្នុង​ដំណាក់​កាល​ដំបូង​នេះ ក្រុមហ៊ុន​រំពឹង​ថា នឹង​អាច​ប្រតិបត្តិការ​ជើង​ហោះហើរ​របស់​ខ្លួន​ឲ្យ​បាន​៤​ដង​ក្នុង​មួយ​សប្ដាហ៍។
ក្រុមហ៊ុន កម្ពុជា អង្គរអ៊ែរ ទទួលបានសិទ្ធិ អនុញ្ញាត​ឲ្យជួលយន្ដហោះជាកញ្ចប់សម្រាប់ប្រតិបត្តិការហោះហើរនេះ ដែលគេហៅថា Wet Lease។
ដោយ

លោក Spencer Lee ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​ក្រុមហ៊ុន AirAsia បាន​លើក​ឡើង​ថា កន្លង​មក​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia ក៏​មាន​ជើង​ហោះហើរ​ត្រង់​ពីទីក្រុង​​កូឡាឡំពួ ប្រទេស​ម៉ាឡេស៊ី មក​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​ផង​ដែរ។ 

ហើយ​ការ​សម្ពោធ​ហោះហើរ​ត្រង់​ថ្មី​ពី​កូឡាឡំពួរ មក​កាន់​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​នេះ មិន​ត្រឹមតែ​ជា​ការ​ផ្សារ​ភ្ជាប់​នូវ​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជំរុញ​ឲ្យ​មាន​កំណើន​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា​ផង​ដែរ។

នៅ​ថ្ងៃ​អនាគត លោក Spencer Lee ក៏​រំពឹង​ដែរ​ថា AirAsia នឹង​ពង្រីក​ជើង​ហោះហើរ​ត្រង់​របស់​ខ្លួន​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​មក​កាន់​ទីរួម​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា។ 

យ៉ាង​ណា​មិញ លោក អានតូនី ហ្វឺណាដែស ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន AirAsia ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា ក្នុង​ដំណាក់​កាល​ដំបូង​នេះ ក្រុមហ៊ុន​លោក​នឹង​ធ្វើការ​ហោះហើរ​ឲ្យ​បាន ៤​ដង​ក្នុង​១​សប្ដាហ៍ ហើយ​រំពឹង​ថា នឹង​អាច​បន្ថែម​ជើង​ហោះហើរ​ឲ្យ​បាន​រហូត​ដល់ ៧​ដង​ក្នុង​១​សប្ដាហ៍​នៅ​ពេល​ខាង​មុខ ជាមួយ​នឹង​ក្ដី​សង្ឃឹម​ទទួល​បាន​ភ្ញៀវ​ធ្វើ​ដំណើរ​ប្រមាណ​១០​ម៉ឺន​នាក់​ក្នុង​ឆ្នាំ៕




អត្ថបទបន្ទាប់


កម្ពុជា​បញ្ចេញ​ទឹក​​ប្រាក់​១៥​លាន​ដុល្លារ​ដើម្បី​កសាង​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​ស្រូវ​បន្ថែម​

ព័ត៌មាន
ធនាគារ​អភិវឌ្ឍន៍ជនបទនឹងបញ្ចេញ​ទុនបន្ថែម ១៥​លាន​ដុល្លារ​សម្រាប់​កសាង ឡ សម្ងួត និង​ឃ្លាំង​ស្តុក​នៅ​ខេត្ត​ដែល​មាន​សក្តានុពល​លើ​វិស័យ​ស្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ