វិនិយោគ - អាកាសចរណ៍

មហាសេដ្ឋី​ម៉ាឡេស៊ី Tony Fernandes បង្ហាញ​ពី​ផែនការ​ពង្រីក​ការវិនិយោគ​ក្រុមហ៊ុន AirAsia នៅ​កម្ពុជា


ក្រុមហ៊ុន​អាកាសចរណ៍ AirAsia របស់​ម៉ាឡេស៊ី ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ គឺលោក Tony Fernades នោះ ថ្មីៗនេះ បាន​បង្ហាញ​ពី​ផែនការ​របស់​ខ្លួន ដោយ​ចង់​បង្កើត ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​អាកាសចរណ៍ AirAsia Group នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់មក គឺ​នៅ​ប្រទេស​ចិន និង​មីយ៉ាន់ម៉ា។
លោក Tony Fernades ​ជា​មហាសេដ្ឋី​ម៉ាឡេស៊ី និង​ជា​នាយក​ប្រតិបត្តិ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia។
ដោយ

នេះបើតាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន​ជប៉ុន Asian Nikkei Review ដែល​បាន​សម្ភាសន៍​ជាមួយ​នាយកប្រតិបត្តិ​ក្រុមហ៊ុន​នេះ។

នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ជប៉ុន Asian Nikkei Review លោក Tony Fernades ដែល​ជា​មហាសេដ្ឋី​ម៉ាឡេស៊ី និង​ជា​នាយក​ប្រតិបត្តិ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​ឲ្យ​ដឹង​ថា លោក​កំពុងតែ​ស្វែងរក​ការ​បើក ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ AirAsia Group នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់​មក អាច​ជា​ប្រទេស​ចិន និង​មីយ៉ាន់ម៉ា។ 

លោក Fernades បាន​និយាយ​ថា «ខ្ញុំ​ចូលចិត្ត​កម្ពុជា ចិន និង​មីយ៉ាន់ម៉ា»។ 

ការបង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា​របស់​នាយកប្រតិបត្តិ AirAsia រូប​នេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​គម្រោង​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ត្រូវ​បាន​បរាជ័យ​នៅ​ដើម​ឆ្នាំ​នេះ។ 

លោក Fernades បាន​បញ្ជាក់​ថា បន្ទាប់ពី​បាន​ព្យាយាម​ចូល​បើក​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ នៅ​វៀតណាម ត្រូវ​បាន​បរាជ័យ​អស់​បី​លើក​នៅ​ចុង​ឆ្នាំ​នេះ លោក​មាន​ផែនការ​ផ្ដោត​ទៅ​លើ​ប្រទេស​ផ្សេង​ទៀត នៅ​ក្នុង​តំបន់។

«ខ្ញុំ​មិន​មាន​ផែនការ​អ្វី​ទៀត​ទេ​នៅ​ក្នុង​ប្រទេស​វៀតណាម សម្រាប់​ពេល​នេះ បន្ទាប់ពី​បាន​ព្យាយាម​អស់​បី​លើក​រួច​ហើយ» ប្រសាសន៍​របស់​លោក Fernades ។ លោក​បន្ថែម​ទៀត​ថា «យើង​មិន​អាច​ស្វែងរក​ដៃគូ​បាន​ត្រូវ ហើយ​ឥឡូវ​នេះ ខ្ញុំ​គិត​ថា នៅទី​នោះ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ច្រើន​ណាស់ ... ពេល​វេលា​របស់​យើង​នឹង​មក​ដល់»។ 

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ច្បាប់​នៅ​កម្ពុជា មិន​មាន​ការរឹត​ត្បិត​ការកាន់​កាប់​ភាគ​ហ៊ុន​ដោយ​ជន​បរទេស​នោះ​ទេ នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​​ ប៉ុន្ដែ ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី ចាំបាច់​ត្រូវ​មាន​ទុន​វិនិយោគ​ចាប់​ពី ៣០​លាន​ដុល្លារ​អាមេរិក ឡើងទៅ សម្រាប់​ការ​វិនិយោគ​អំឡុង​រយៈពេល​៣​ឆ្នាំ ដោយ​មិន​រាប់​បញ្ចូល​យន្ដហោះ​នោះ​ឡើយ។ 

ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​នាម​ជា​ទិសដៅ​សម្រាប់​ទេសចរ​ជន​ជាតិ​ចិន ដោយ​ក្នុង​នោះ ក៏​បាន​ទាក់ទង​ការ​វិនិយោគ​ក្រុមហ៊ុន​ចិន​ក្នុង​វិស័យ​អាកាសចរណ៍​នេះ​ផងដែរ។ 

ក្រុមហ៊ុន AirAsia Group ថ្មីៗ​នេះ បាន​ចុះ​បញ្ជី​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​អាកាសចរណ៍ នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ថៃ ហើយ​ក៏​មាន​គម្រោង​នឹង​ចុះ​បញ្ជី​នៅ​ហ្វីលីពីន​នៅ​ឆ្នាំ​ក្រោយ​ផងដែរ។ 

លោក Fernades បាន​និយាយ​ថា «ពេលខ្លះ វា​ងាយ​ស្រួល​ដើម្បី​រក​បាន​ដៃគូ​គួរ​ឲ្យ​ទុក​ចិត្ត​បាន ប៉ុន្ដែ យើង​ត្រូវ​ប្រាកដ​ថា អាកាសយានដ្ឋាន​អាច​រ៉ាប់​រង​កំណើន​របស់​យើង​បាន ហើយ​យើង​អាច​ផ្ដល់​នូវ​ចំណុច​ពិសេស​ទៅ​លើ​ទីផ្សារ»។ 

គួរបញ្ជាក់​ថា ក្រុមហ៊ុន AirAsia គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ម៉ាឡេស៊ី ដែល​មាន​តម្លៃ​សំបុត្រ​ធូរ​ថ្លៃ​ជាង​គេ និង​មាន​ប្រតិបត្តិការ​ជើង​ហោះហើរ​ជា​ច្រើន​នៅ​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ ផងដែរ៕ 




អត្ថបទបន្ទាប់


ថ្ងៃបុណ្យសមុទ្រនៅខេត្តកំពត មិនទាន់មកដល់ សណ្ឋាគារ និងផ្ទះសំណាក់ត្រូវបានកក់ពេញអស់?

ព័ត៌មាន
ក្រសួងទេសចរណ៍ បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្តកំពត ឲ្យបើកទទួលការកក់ពីភ្ញៀវឡើងវិញ និងកុំដំឡើងថ្លៃ ជ្រុលហួសហេតុពេក ន…

អាកាសចរណ៍ Vietjet វៀតណាម ខ្ចី​ឥណទាន​​ពី​ធនាគារកូរ៉េនិង​ចិន ដើម្បី​បង្កើន​ចំនួន​យន្តហោះ​ទំនើបៗ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចុះកិច្ចព្រមព្រៀង​លើ​កម្ចី​អន្តរជាតិ​រួម​បញ្ចូល​គ្នា រយៈពេល​មធ្យម និង​រយៈពេល​វែង​ ជាមួយ​នឹង​អត្រា​ការប្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ