វិបត្តិក្រុមហ៊ុន​អាកាសចរណ៍ ព្រោះ Covid-19

មេធំ AirAsia ពីររូប​ប្រកាសធ្វើការមិនយកប្រាក់ខែ ដើម្បីប្តេជ្ញារក្សាការងារបុគ្គលិកទាំងអស់ នៅអំឡុងពេលវិបត្តិ Covid-19


ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia ពីររូប បានប្រកាសធ្វើការមិនយកប្រាក់ខែ ដើម្បីប្តេជ្ញាចិត្តរក្សាការងារបុគ្គលិករបស់ខ្លួនទាំងអស់ បើទោះបីជា តាំងពីចុងខែមីនាមក មានជើងហោះហើររហូតដល់ទៅ ៩៦% មិនមានប្រតិបត្តិការយ៉ាងណាក្ដី។ នេះបើតាមការចុះផ្សាយសារព័ត៌មានម៉ាឡេស៊ី The Star។
លោក Fernades នាយកប្រតិបត្តិ ក្រុមហ៊ុន AirAsia (រូបឆ្វេង) និងលោក Kamarudin Meranun ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន AirAsia (រូបស្ដាំ) [រូបភាព៖https://kisahdunia.com]
ដោយ

លោក Fernades បាននិយាយ​នៅក្នុង​សេចក្ដីថ្លែងការ​របស់ខ្លួន​ថា «ក្រុមហ៊ុន មិនមាន​ប្រាក់ចំណូល​ចូលទេ»។ លោកបន្ថែមថា « យើង​កំពុង​តែធ្វើ​អ្វី​ដែល​អាច​ធ្វើទៅបាន ដើម្បី​កាត់បន្ថយ​ការចំណាយ​អំឡុង​ពេល​នេះ ដូច្នេះ យើង​អាច​ត្រឡប់​​មកធ្វើការប្រយុទ្ធ​បាន​យ៉ាងលឿន​ឡើងវិញ ដើម្បីបន្ដ​ធ្វើជា​​ក្រុមហ៊ុន​អាកាសចរណ៍​​ដែលមាន​តម្លៃទាប​បំផុត​សម្រាប់​ការ​ហោះហើរ​ ​​ដែលអនុញ្ញាតឲ្យ​​មនុស្សគ្រប់គ្នា​មាន​សមត្ថភាព​ហោះហើរ​បាន ជាមួយនឹង​គុណតម្លៃ និងសេវាកម្ម​ដ៏​អស្ចារ្យ​របស់យើង»។

ក្នុងកាលៈទេសៈ​នេះ ថ្នាក់ដឹកនាំ​កំពូល​ទាំងពីររូប របស់​ក្រុមហ៊ុន AirAsia គឺលោក Fernades ដែល​ជានាយកប្រតិបត្តិ និងលោក Kamarudin Meranun ដែលជា​​ប្រធាន​ក្រុម​ប្រឹក្សាភិបាល នឹងធ្វើការ​ដោយមិនយក​ប្រាក់ខែ នៅអំឡុង​ពេលវិបត្តិ​ Covid-19នេះ ខណៈដែល​បុគ្គលិក​ដទៃទៀត បាន​យល់ព្រម​ទទួលយក​ការ​កាត់បន្ថយ​ប្រាក់ឈ្នួល​​ជាបណ្ដោះអាសន្ន​ប្រមាណពី ១៥% ទៅ ៧៥% អាស្រ័យទៅលើ​អតីតភាព​ការងារ ដើម្បីចូលរួម​ចែករំលែក​​នៃផលប៉ះពាល់​អវិជ្ជមាន​មកលើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​អាកាសចរណ៍មួយនេះ។ 

នាយក​ប្រតិបត្តិក្រុមហ៊ុន​អាកាសចរណ៍ AirAsia ក៏បាន​បញ្ជាក់ផងដែរ អំពី​ការមិនសប្បាយចិត្ត​របស់​អតិថិជន​របស់ខ្លួន​ក្នុងការ​ទទួលបាន​សំណង​ត្រឡប់មកវិញ​ ចំពោះ​​ការ​លុបចោល​ជើងហោះហើរ តែ​ក្រុមហ៊ុននេះ ក៏បានជំរុញ​ឲ្យ​​អ្នកដែល​ទិញសំបុត្រ​រួចទាំងនោះ ទទួល​យកជម្រើសល្អមួយ គឺ​ Flight Credits (រក្សាទុកប្រាក់ទាំង​នោះជាមួយ​ក្រុមហ៊ុន សម្រាប់​ការហោះហើរ​លើក្រោយ)។

កាលពីថ្ងៃទី ០៨ ខែមេសា​ កន្លងទៅនេះ ក្រុមហ៊ុន AirAsia ជប៉ុន បាន​ប្រកាស​ថា ក្រុមហ៊ុននេះ នឹង​ព្យួរប្រតិបត្តិការ​ជើងហោះហើរ​​ក្នុងស្រុក​ ចាប់ពីថ្ងៃទី ០៩ -៣០ ខែមេសា ហើយ​ប្រតិបត្តិការ​ជើងហោះហើរ​អន្តរជាតិ ត្រូវបាន​ផ្អាក​ផងដែរ​ ចាប់ពីថ្ងៃទី ២០មីនា ដល់ថ្ងៃទី ២៤ ខែមេសា។

សម្រាប់​ AirAsia នៅហ្វីលីពីន​វិញ ក៏បាន​លុបចោល​ជើងហោះហើរ​ទាំងអស់ ដល់ថ្ងៃទី ៣០ ខែមេសា បន្ទាប់ពី​ប្រទេសនេះ បាន​ពង្រីក​បន្ថែមនូវ​ ការដាក់ដោយឡែក​ជាសហគមន៍ នៅលើ​បណ្ដុះកោះដ៏ធំ Luzon រហូតដល់ចុងខែ​មេសា។

ដោយឡែក ក្រុមហ៊ុន AirAsia Group បាន​ព្យួរ​ប្រតិបត្តិការ​នៅក្នុងខែ​មេសានេះ ខណៈដែល​​ ក្រុមហ៊ុន AirAsia X Group បច្ចុប្បន្ននេះ ត្រូវបាន​ព្យួរ​ជើងហោះហើរ​រហូតដល់​ចុងខែ​ឧសភា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គិតត្រឹមថ្ងៃនេះ ចំនួនអ្នកជាសះស្បើយកើនដល់៩៨នាក់ ខណៈមានអ្នកជាសះស្បើយថ្មីថែម២នាក់ទៀត និងគ្មានករណីឆ្លងថ្មីទេ

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បានមិនមានករណីឆ្លងថ្មីបន្ថែមទៀតទេ កាលពីថ្ងៃទី១៥ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស…

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរំពឹងថា ភាគហ៊ុនិកថ្មីរបស់កម្ពុជាអង្គរ អ៊ែរ នឹង «មានសមត្ថភាព និងលទ្ធភាពជាងមុន»

ព័ត៌មាន
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុន អាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) គឺពិតជាបាននិងកំពុងដំណើរការលក់ភាគហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ