វិស័យអាកាសចរណ៍

ក្រុមហ៊ុនលក់​យន្ដហោះ Airbus សម្លឹងឃើញឱកាស​ទីផ្សារនៅកម្ពុជា


វិស័យអាកាសចរណ៍កម្ពុជាអាចនិយាយបានថា កំពុងបង្ហាញពីសក្ដានុពលកាន់តែខ្លាំង ស្របពេលដែលទិសដៅធ្វើដំណើរបានតភ្ជាប់កាន់តែច្រើនទាំងក្នុងតំបន់ និងពិភពលោក ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ក៏មានចំនួនកើនឡើងកាន់តែច្រើនដែរ។ឱកាស និងសក្ដានុពលទីផ្សារក្នុងវិស័យអាកាសចរណ៍នេះ បានជំរុញឲ្យក្រុមហ៊ុនផលិតយន្ដហោះថ្មីៗ បានផ្ដើមសម្លឹងឃើញទីផ្សារលក់យន្ដហោះថ្មីរបស់ខ្លួននៅកម្ពុជាកាន់តែខ្លាំង។
ក្រុមហ៊ុនលក់យន្ដហោះ Airbus សម្លឹងឃើញឱកាសទីផ្សារនៅកម្ពុជា
ដោយ

លោក ខនន័រ ប៊ូអត អ្នកវិភាគ​ជាន់ខ្ពស់​ទីផ្សារផលិតផល​កិច្ចការអតិថិជន របស់​ក្រុមហ៊ុន​ផលិតយន្ដហោះ Airbus បាន​លើកឡើង​នាពេល​ថ្មីៗនេះថា ក្រុមហ៊ុន​លោកបាន​ចាប់អារម្មណ៍​ចំពោះ​ទីផ្សារ​លក់យន្ដហោះ​ប្រភេទថ្មី Airbus A220 នៅកម្ពុជា គឺដោយសារតែ មើលឃើញ​ពី​ឱកាសទីផ្សារ នៃ​​វិស័យអាកាសចរណ៍​កម្ពុជា​ កំពុង​មានភាពរីកចម្រើនគួរឲ្យចាប់អារម្មណ៍ ហើយអ្វីដែលពិសេសនោះ គឺ​កម្ពុជា​នៅមានតម្រូវការ​យន្ដហោះ ប្រភេទ​Airbus ខ្នាត​តូច សម្រាប់​ការហោះហើរ ទៅកាន់ទិសដៅ​ផ្សេងៗទាំងទិសដៅជិត និងឆ្ងាយ។ 

លោក ខនន័រ ប៊ូអត អ្នកវិភាគជាន់ខ្ពស់ទីផ្សារផលិតផលកិច្ចការអតិថិជន របស់ក្រុមហ៊ុនផលិតយន្ដហោះ Airbus

លោក ខនន័រ បានគូសបញ្ជាក់ទៀតថា តាមទិន្នន័យដែល​លោកទទួលបាន នៅកម្ពុជា មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នងស្រុកជាច្រើន បាន​ប្រើប្រាស់​យន្ដហោះ​របស់ក្រុមហ៊ុន​ Airbus ប្រភេទ A320 ចំនួន​២៧ គ្រឿងរួចហើយ ហើយលោកមានក្ដីរំពឹងខ្ពស់​ចំពោះ ការលក់​យន្ដហោះ​ Airbus A220 ដែលជាស៊េរីថ្មី របស់ក្រុមហ៊ុន​នៅក្នុងទីផ្សារកម្ពុជា។ ក្រុមហ៊ុន Airbus បានព្យាករណ៍ថា
នឹងមានការរីក​ចម្រើនខ្ពស់​នៅក្នុងទីផ្សា​រដឹកជញ្ជូន​តាមផ្លូវអាកាស​នៅក្នុងប្រទេសកម្ពុជា ខណៈដែលការ​ដឹកជញ្ជូន​អ្នកដំណើរ​ក៏ត្រូវបានរំពឹងថា មានអត្រា​កំណើន​ច្រើនជាង៧% ក្នុងមួយឆ្នាំសម្រាប់រយៈពេល ២០ ឆ្នាំខាងមុខ។

លោក ខនន័រ បាន​គូសបញ្ជាក់ទៀតថា សម្រាប់យន្ដហោះ Airbus A220 ថ្មីនេះ ផលិតនៅក្នុងប្រទេស​កាណាដា ដែលដាក់លក់​នៅកម្ពុជា ក៏ដូចជា​នៅតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរនោះ មានតម្លៃប្រមាណ​ ៨០ ទៅ ៩០ លាន​ដុល្លារអាមេរិក ក្នុងមួយគ្រៀង ដែលអាយុកាលប្រើប្រាស់​ជាមធ្យម​របស់វា គឺមាន​រយៈពេល ៣០ឆ្នាំ។

បើតាម ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​បាន​ឲ្យដឹងថា កាលពី​ឆ្នាំ២០១៨ ចំនួន​អ្នកធ្វើដំណើរ​ដែលបាន​ធ្វើដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​ទាំង៣ របស់កម្ពុជា​មានចំនយន ១០លាន ៥សែននាក់ ដែលបាន​ធ្វើដំណើរ​ក្នុងទិសដៅជាង​៥៥ ទិសដៅផ្សេងៗគ្នា ជាមួយនឹង​ជើងហោះហើរ​ទៀងទាត់ ៧០០ ជើង ក្នុងមួយសប្ដាហ៍៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាប្រឈមនឹងកង្វះខាតថាមពលអគ្គិសនីជាថ្មីម្តងទៀត នារដូវប្រាំងឆ្នាំក្រោយនេះ

ព័ត៌មាន
ប្រទេសកម្ពុជា អាចប្រឈមនឹង កង្វះខាតថាមពលអគ្គិសនីជាថ្មីម្តងទៀ នៅរដូវប្រាំងដែលចូលមកដល់ឆាប់ៗនេះ ដោយសារតែ កត្តាធម្មជាតិមិនអំណោយផល ដែលធ្វើឲ្យ …

ម៉ាឡេស៊ី​គ្រោង​បញ្ជូន​លោកស្រី មូរ សុខហួរ ទៅ​ប្រទេស​ទីបី

ព័ត៌មាន
នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) បាន​​និយាយ​​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​វិច្ឆិកា​នេះ ថា ប្រទេស​គាត់​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ