ក្រុមហ៊ុនចិន

ក្រុមហ៊ុន Alibaba Group គ្រោងនឹងបោះផ្សាយលក់បណ្ណបំណុល ៨ពាន់លានដុល្លារ ចំពេលដែលលោក Jack Ma កំពុងបាត់មុខ


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba Group របស់មហាសេដ្ឋីចិនលោក Jack Ma កំពុងស្វែងរកការបង្កើនដើមទុនតាមរយៈការលក់បណ្ណបំណុលដុល្លារអាមេរិក ៨ពាន់លានដុល្លារអាមេរិកនៅសប្ដាហ៍ខាងមុខនេះ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានថៃ The Nation Thailand នៅថ្ងៃទី ០៧ ខែមករា។
រូបភាព​លោក ជេក ម៉ា ស្ថាបនិក​ក្រុមហ៊ុន Alibaba ចម្លងចេញ​ពី​វីដេអូ​គ្លីប​ផ្សាយ​នៅ​លើ​គេហ​ទំព័រសារព័ត៌មាន Bloomberg។
ដោយ

គម្រោង​បោះផ្សាយ​លក់​បណ្ណ​បំណុលនេះ ត្រូវបាន​បង្ហាញឡើង នៅចំពេលដែល​ស្ថាបនិក​របស់​ក្រុមហ៊ុននេះ គឺលោក Jack Ma កំពុ​ង​បាត់មុខ​លែង​បង្ហាញខ្លួន​ជាសាធារណៈ ក្រោយពេលដែល​អាជ្ញាធរចិន​​​បាន​ផ្អាក​ដំណើរការ​បោះផ្សាយ​លក់​ភាគហ៊ុន តម្លៃ​ ៣៥ពាន់លាន​ដុល្លារ ​របស់​ក្រុមហ៊ុន Ant Group របស់​មហាសេដ្ឋីចិន​មួយនេះ។

ជាមួយគ្នានេះ ប្រភពពីសារព័ត៌មាន រ៉យទ័រ បាន​ផ្សាយ​ដែរថា ក្រុមហ៊ុន​ធ្វើ​ពាណិជ្ជ​កម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក​មួយនេះ មាន​បំណង​នឹង​បង្កើន​​ដើមទុន​​យ៉ាងហោចណាស់ ៥ពាន់លាន​ដុល្លារ ប៉ុន្ដែ អាចពង្រីកថែមទៀត។ ទោះយ៉ាងណា ករណី​អាចនឹងកើនឡើង​​ទាក់ទង​នឹង​ការបញ្ឈប់​ការលក់បណ្ណបំណុល​​របស់​ក្រុមហ៊ុន​ Alibaba ក្រោម​សម្ពោធ​នៃរដ្ឋាភិបាល​ចិន ក៏អាច​ជា​សញ្ញា​អវិជ្ជមាន​មួយ​​ចំពោះ​​ទំនុកចិត្ត​​វិនិយោគិនមកលើ​ក្រុមហ៊ុននេះ​ផងដែរ។ 

កាលពីចុងឆ្នាំ២០១៩ ក្រុមហ៊ុន​អាលីបាបា​ ធ្លាប់បាន​បង្កើ​នដើមទុន​បាន ប្រហែល ១១ពាន់លាន​ដុល្លារ​ពី​ផ្សារភាគហ៊ុន​ហុងកុង នឹងបាន​ធ្វើឲ្យ​សាច់ប្រាក់​របស់​ក្រុមហ៊ុន​កើនដល់ទៅជិត ៩០ពាន់លាន​ដុល្លារអាមេរិក គិតត្រឹម​ចុងខែ​កញ្ញា​។

ការលក់​បណ្ណបំណុល​របស់​ក្រុមហ៊ុន​អាលីបាបានាពេលនេះ គឺធ្វើឡើង​នៅខណៈដែលមាន​ក្រុមហ៊ុន​មួយចំនួន​ក៏បាន​នាំគ្នា​បោះផ្សាយលក់​បណ្ណ​បំណុលនេះដែរ។ សម្រាប់​ឆ្នាំ២០២១ គិតមកទល់ពេលនេះ ក្រុមហ៊ុន​បោះផ្សាយ​បណ្ណបំណុល​​​នៅទូទាំង​ពិភពលោក​ បានប្រមូល​ប្រាក់​ពីទីផ្សារនេះជាង ៦៥ពាន់លាន​ដុល្លារ បន្ទាប់ពី​ធ្លាប់មាន​​កំណត់ត្រាខ្ពស់​ដល់ទៅជាង​ ៣,៦ទ្រីលាន​ដុល្លារកាលពីឆ្នាំ២០២០។ នេះបើតាម​របាយការណ៍​ពី​សារព័ត៌មាន​ Bloomberg។​ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនឹងជំរុញការនាំចេញបង្គារឲ្យបានដល់ជាង៤ពាន់លានដុល្លារ នៅឆ្នាំ២០២១

ព័ត៌មាន
ព័ត៌មានក្នុងស្រុកមួយរបស់វៀតណាមចុះផ្សាយនៅថ្ងៃទី ៧ ខែមករានេះបានឲ្យដឹងថា វៀតណាមមានលទ្ធភាពអាចជំរុញការនាំចេញផលិផលបង្គាររបស់ខ្លួនទៅក្រៅប្រទេ…

ក្រុមហ៊ុន TADA ដាក់​ដំណើរការ​មុខងារ​ថ្មី សម្រួល​ដល់​ការចំណាយ​របស់​សិស្ស​និស្សិត​ខណៈ​សាលាបើកឡើងវិញ

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១៖ ក្រុមហ៊ុនផ្តល់សេវាកក់ការធ្វើដំណើរ TADA ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា នឹងធ្វើការដាក់ឱ្យប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ