ក្រុមហ៊ុន​បច្ចេកវិទ្យាយក្សចិន

មហាសេដ្ឋីចិន Jack Ma គ្រោងនឹងពង្រីកការវិនិយោគក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយបង្កើតមជ្ឈមណ្ឌលភ័ស្តុភារនៅក្នុងប្រទេសថៃ


មហាសេដ្ឋីចិន JACK MA ម្ចាស់ក្រុមហ៊ុន Alibaba កំពុងតែធ្វើការចរចាជាមួយ រាជរដ្ឋាភិបាលថៃ លើគម្រោងបង្កើតមជ្ឈមណ្ឌលភ័ស្តុភារ នៅក្នុងប្រទេសថៃ ដើម្បីងាយស្រួលក្នុងការពង្រីក និងពង្រឹងការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានទាំងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានចិន South China Morning Post។
មហាសេដ្ឋីចិន Jack Ma គ្រោងនឹងពង្រីកការវិនិយោគក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយបង្កើតមជ្ឈមណ្ឌលភ័ស្តុភារនៅក្នុងប្រទេសថៃ (រូបភាព៖ fortune.com)
ដោយ

លោក យូតាម៉ា សាវណ្ណា យ៉ាណា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថៃ បានថ្លែង​ប្រាប់សារព័ត៌មាន​ក្នុងស្រុកថា ក្រុមហ៊ុន Alibaba គ្រោង​នឹងបង្កើត​មជ្ឈមណ្ឌល​ភ័ស្តុភារ នៅក្នុងទីក្រុង​ឆាជឹងសៅ ដែល​រាជរដ្ឋាភិបាលថៃ គ្រោងនឹងអភិវឌ្ឍន៍​ទៅជា តំបន់សេដ្ឋកិច្ច​ឈានមុខ ដែលជាផ្នែកមួយ​នៃច្រករបៀង​សេដ្ឋកិច្ច​ភាគខាងកើត​ផងដែរ។

ក្រុមហ៊ុនចិនមួយនេះ​ បង្ហាញពីការចាប់​អារម្មណ៍ពី តំបន់អាស៊ីអាគ្នេយ៍ ដោយសារតែ នៅឆ្នាំ ២០១៨ តំបន់នេះមាន​អ្នកប្រើប្រាស់​អ៊ីនធើណេត​ជាង ៣៧០លាននាក់ ហើយភាគច្រើន​ពួកគេប្រើប្រាស់​ស្មាតហ្វូន គួបផ្សំ​នឹងការកើន​ឡើង​នៃចំនួន​ប្រជាជន​ចំណូល​មធ្យម ដែលពេញ​វ័យនឹង​ចំណាយ​លុយលើ ប្រព័ន្ធអនឡាញ។

លោក យូតាម៉ា បន្តថា Alibaba គ្រោងនឹង​ប្រើប្រាស់​ប្រទេស​ថៃ ជាមូលដ្ឋាន​ភ័ស្តុភារ សម្រាប់បម្រើ​ដល់ វិស័យពាណិជ្ជកម្ម​អនឡាញ​របស់ខ្លួន ហើយមិន​ត្រឹមតែ ជួយលើកស្ទួយ​ដល់ សហគ្រាស​ធុនតូច-មធ្យម ក្នុងប្រទេស​ថៃនោះទេ រួមមានទាំង សហគ្រាស​ក្នុងប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីផ្សារ​ភ្ជាប់ពួកគេ ទៅកាន់​ទីផ្សារសកលលោក។

សូមបញ្ជាក់ថា ក្រុមហ៊ុន Alibaba កំពុងតែ​សំលឹង​មើលលើ ការវិនិយោគ​ទឹកប្រាក់ជាង ៣២០លាន​ដុល្លារអាមេរិក ដើម្បីបង្កើត​មជ្ឈមណ្ឌល​បច្ចេកវិទ្យា ដែលផ្សារ​ភ្ជាប់ផលិតករ​ថៃ ទៅកាន់​អតិថិជន​អន្តរជាតិ រួមមាន​ប្រទេស​ចិនផងដែរ ពោលគឺ អតិថិជន ជាជនជាតិ​ចិនថ្នាក់​កណ្តាល​ជាង ៣០០លាន​នាក់ ខណៈ ប្រទេសចិន នឹងក្លាយជា ប្រទេសអ្នកប្រើប្រាស់​ធំជាងគេ​បង្អស់​នៅលើពិភពលោក។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Alibaba Group នឹងផ្តល់​ការបណ្តុះបណ្តាល​ដល់ សហគ្រាស​ថៃខ្នាតតូច និងមធ្យម ដើម្បីជួយ​ពួកគេ បង្កើត​ទីផ្សារ​អនឡាញ​ឲ្យអស់​សក្តានុពល និងជួយ​ប្រទេសថៃ បង្កើតវេទិកា​អនឡាញ​ថ្នាក់ជាតិ​មួយផងដែរ។

គួរជម្រាបដែរថា កាលពីខែមីនា ឆ្នាំ ២០១៨ ជាពេលចាប់ផ្តើម​ដំបូង​ ដែល​ក្រុមហ៊ុន Alibaba​ ផ្សារភ្ជាប់​ទំនាក់ទំនង​មកកាន់ តំបន់​អាស៊ីអាគ្នេយ៍ តាមរយៈពាណិជ្ជកម្ម​អនឡាញ ដោយបានបង្កើត មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និងភ័ស្តុភារ ក្រោយកិច្ច​សហការ​ជាមួយ រដ្ឋាភិបាល​ម៉ាឡេស៊ី ហើយកាលពីពេល​ថ្មីៗនេះ ក៏បានបោះទុន​ប្រមាណ ៤ពាន់លាន​ដុល្លារអាមេរិក វិនិយោគ​នៅក្នុង​ប្រទេស​សិង្ហបុរីផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways ខាតបង់ធ្ងន់ធ្ងរជាង ២០០លានដុល្លារ ប្រឈមនឹងការបិទទ្វារ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways កំពុងប្រឈមមុខនឹងការបិទទ្វារ ក្រោយខាតបង់យ៉ាងធ្ងន់ធ្ងរប្រមាណ ២០០លានដុល្លារអាមេរិក សម្រាប់ឆមាសទី ១ ឆ្…

កម្ពុជា មានសមត្ថភាព ផ្គត់ផ្គង់ផ្លែស្វាយទៅចិន កន្លះលានតោន ក្នុងមួយឆ្នាំ បើមានកិច្ចព្រមព្រៀងបើកផ្លូវ នៅដើមឆ្នាំ ២០២០

ព័ត៌មាន
បើមិនមានអ្វី ប្រែប្រួលទេ ផ្លែស្វាយរបស់កម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីមានការចុះកិច្ចព្រមព្រៀងរួមគ្នា រវាងភាគីចិន និងកម្ពុជា នៅដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ