ទំនាក់​ទំនង​កម្ពុជា-អាមេរិក

ទូត​អាមេរិក​និយាយ​ថា ជំនួយ​​អាមេរិក​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា


ឯកអគ្គរដ្ឋទូត​អាមេរិក លោក Patrick Murphy បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០​នេះ ថា ជំនួយ​សហរដ្ឋ​អាមេរិក​ដែល​មាន​ប្រមាណ​ជា ៣​ពាន់​លាន​ដុល្លារ​ ដល់​ប្រទេស​កម្ពុជា ក្នុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​នេះ គឺ​ដើម្បី​ជួយ​ពង្រឹង​តម្លាភាព ដើម្បី​ពង្រឹង​ស្ថាប័ន និង​គណបក្ស​នយោបាយ ហើយ​​​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា។ រូបភាព៖ ខេមបូណូមីស
ដោយ

បន្ទាប់​ពី​បាន​ចូល​ស្តាប់​សវនាការ​លោក កឹម សុខា បន្តិច​មក លោក Patrick Murphy បាន​និយាយ​​ប្រាប់​​ក្រុមសារព័ត៌មាន​នៅ​មុខ​តុលាការ យ៉ាង​ដូច្នេះ​ថា “សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​ចំនួន ៣ ពាន់​លាន​ដុល្លារ ដល់​ប្រទេស​កម្ពុជា ក្នុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​នេះ ដោយ​រួមទាំង​ជំនួយ​ប្រកប​ដោយ​តម្លាភាព ដើម្បី​ពង្រឹង​ស្ថាប័ន និង​គណបក្ស​នយោបាយ ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា។”

លោក Patrick Murphy បាន​បន្ត​ថា “កម្មវិធី​របស់​យើង​គឺ​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់ ដោយ​រួមទាំង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​ប្រទេស និង​ស្ថាប័ន​ជាច្រើន​ទៀត​របស់​រដ្ឋាភិបាល។”

បច្ចុប្បន្ន សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​និង​កំពុង​តែ​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ពី​បទ​ចោទ​ប្រកាន់​ថា បទ​ក្បត់​ជាតិ។

នៅថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០​នេះ​ដែរ លោក Patrick Murphy បាន​និយាយ​ថា អាមេរិក​ចង់​ឃើញ​សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា ត្រូវ​បាន​គេ​ប្រគល់​ឲ្យ​វិញ ហើយ​"យើង​សង្ឃឹម​ផងដែរ​ថា ប្រជាជន​កម្ពុជា​ទាំង​អស់​អាច​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ។"

លោក Patrick Murphy ក៏បាន​និយាយ​ផងដែរ​ថា លោក កឹម សុខា មាន​កេរ្តិ៍​ឈ្មោះ​នៅ​ទូទាំង​ពិភពលោក ថា ជា​អ្នក​គាំទ្រ​សិទ្ធិ​និង​សេរីភាព​ដោយ​បាន​អះអាង​ជា​ថ្មី​ម្តង​ទៀត​ថា រដ្ឋាភិបាល​អាមេរិក មិនដែល​ចង់​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​ប្រទេស​កម្ពុជា​នោះទេ ។

លោក Patrick Murphy ក៏​បាន​និយាយ​ថា “យើង​គោរព​ពេញលេញ​ចំពោះ​ឯករាជ្យ និង​អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា។”

លោក សុខ ឥសាន មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០​នេះ ថា ថវិកា​បរទេស​ដល់​អង្គការ គឺ​ដើម្បី​ធ្វើ​ឱ្យ​ត្រូវ​តាម​គោលការណ៍ “ក៏​ប៉ុន្តែ បើ​ឃុបឃិត​ជាមួយ​នឹង កឹម សុខា ជាមួយ​ក្រុម​ឧទ្ទាម​ហ្នឹង អាហ្នឹង​ធ្វើម៉េច វា​អត់​ត្រឹមត្រូវ​ទេ អ៊ីចឹង​កន្លង​ទៅ រាជ​រដ្ឋាភិបាល​អត់​បាន​ចោទ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ទេ តែ កឹម សុខា ទេតើ គាត់​អ្នក​និយាយ”៕




អត្ថបទបន្ទាប់


កម្ពុជា​រកឃើញ​ករណី​ឆ្លង Covid-19 ថ្មី លើ​ជន​បរទេស​ ២នាក់ទៀត​, សរុប​ ៥ករណី​ហើយ!

ព័ត៌មាន
ក្រសួង​សុខាភិបាល​ នៅ​ថ្ងៃទី១២ មីនា ២០២០នេះ បាន​ប្រកាស​ថា រក​ឃើញ​ករណី​ឆ្លង​វីរុស Covid-19 ថ្មី ចំនួន ២ករណី​ទៀត នៅលើ​អ្នក​ដំណើរ​ជនជា…

បញ្ហាខ្វះទឹក៖រដ្ឋាករទឹកអំពាវនាវពលរដ្ឋឲ្យប្រើប្រាស់ដោយសន្សំសំចៃ

ព័ត៌មាន
ដោយពិនិត្យឃើញថា នារដូវប្រាំងនេះត្រូវការទឹកនឹងកាន់តែកើនឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវដល់ពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ