AMK

AMK លក់ភាគហ៊ុន៨០%ឲ្យធនាគារចិន ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន


ធនាគារពាណិជ្ជ និងសន្សំ ស៊ាង ហៃ (The Shanghai Commercial & Saving Bank,.Ltd (SCSB) ដែលមានការិយាល័យកណ្តាលនៅទីក្រុងតៃប៉ិ និងមានបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង និងទីក្រុងស៊ាងហៃប្រទេសចិន បានក្លាយជាភាគទុនិកថ្មីរបស់មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) បន្ទាប់ពីភាគទុនិកចាស់របស់AMKចំនួន៣ បានបានផុតអណត្តិវិនិយោគ និងបានចាកចេញ។ នេះបើតាមសេចក្តីប្រកាសរបស់មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ កាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅ។
អេ អឹម ខេ លក់ភាគហ៊ុន៨០%ឲ្យធនាគារចិន ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន
ដោយ

កន្លងមក ភាគទុកនិករបស់មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានចំនួន៥ រួមមាន៖ ១. Agora Microfinance N.V(AMNV) ២. Rural Impulse Fund II S.A SICAV-FIS(RIF II) ៣. PROPARCO ៤. មូលនិធិអភិវឌ្ឍន៍កម្ពុជា-ឡាវ(CLDF) ៥. សមាគបុគ្គលិក អេ អឹម ខេ(AMK-SA។ ដោយឡែក ភាគទុនិកដែលបានផុតអណត្តិជាមួយមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រួមមាន៖ RIF II PROPARCO និង CLDF ដោយជំនួសនូវភាគទុនិកថ្មី គឺធនាគារ SCSB។ 

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានលើកឡើងថា  ការជ្រើសរើសយកធនាគារ SCSB នេះ ពីព្រោះ លោកជឿជាក់យ៉ាងមុតមាំថា ធនាគារមួយនេះ មានប្រភពទុនច្រើន និងសាកសមដែលអាចធ្វើឲ្យ អេ អឹម ខេ មានការរីកចម្រើនជាបន្តបន្ទាប់។ 

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នៅពេលយើងមានប្រភពទុនធំ និងមានអ្នកជំនាញចាំជួយ អេ អឹម ខេ នឹងមានឱកាសកាន់តែច្រើនក្នុងការពង្រីកអាជីវកម្ម របស់ខ្លួនដែលធ្វើឲ្យផលិតផល និងសេវាកម្មរបស់យើងមានភាពសម្បូរបែបជូនដល់អតិថិជនទូទៅ ជាពិសេសប្រជាជនដែលរស់នៅជនបទ មានឱកាសគ្រប់ៗគ្នាក្នុងការប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បីធ្វើឲ្យជីវភាពគាត់មានភាពប្រសើរឡើង»។ 

លោក John Yung សមាជិកក្រុមប្រឹក្សាភិបាល EVP&CIO នៃធនាគារ SCSB បានឲ្យដឹងថា មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាតំណាងការិយាល័យធនាគារ អេស ស៊ី អេស ប៊ី នៅក្រៅប្រទេស ហើយលោករីករាយក្នុងសហការជាមួយ AMK ដើម្បីអភិវឌ្ឍន៍នៅកម្ពុជានៅពេលអនាគត។

លោកអត្ថាធិប្បាយយ៉ាងដូច្នេះថា៖ «ជាមួយនឹងបំណងប្រាថ្នាដើម្បីជួយសង្គម គាំទ្រលើវិស័យឧស្សាហកម្ម និងលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ ដែលជាការងារស្នូលរបស់ SCSB ដើម្បីបម្រើអតិថិជន ដែលពុំមានលទ្ធភាពប្រើសេវាធនាគារ ដែលជាមូលហេតុធ្វើឲ្យ SCSB រីកចម្រើនដល់សព្វថ្ងៃ។ ធនាគារ SCSB បានមើលឃើញពីភាពដូចគ្នារវាង SCSB ពេលយើងចាប់ផ្តើមជាធនាគារដំបូង និងអេ អឹម ខេ បច្ចុប្បន្ន។ ធនាគារ SCSB មានការជឿជាក់លើទស្សនវិស័យ បេសកកម្ម គុណតម្លៃ និងយុទ្ធសាស្រ្ត របស់ អេ អឹម ខេ ដែលជាមូលដ្ឋានគ្រឹះបន្ថែម សម្រាប់ SCSB ក្នុងការជំរុញឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ កាន់តែរីកចម្រើន»៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិនរូបនេះ ចែករំលែកគន្លឹះជោគជ័យក្នុងវិស័យទន្តសាស្រ្ត តើមានអ្វីខ្លះ?

ព័ត៌មាន
ទន្តបណ្ឌិត ទិត ហុងយឺ គឺជាប្រធានមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ដែលបានចាប់ផ្តើមពីគ្លីនិកធ្មេញតូចមួយនៅឆ្នាំ១៩៩៦ ហើយបានជោគជ័យជាបន្តបន្ទាប់ រហូតក្…

ចំណេញ​រហូត​ដល់ ៥៥,០០០​ដុល្លារ ពី​ហ្សបហោស៍​ក្លាស៊ិក ក្នុង​គម្រោង​ដឹស្តា ដាយមិន (ផ្លូវ៦០​ម៉ែត្រ)

ព័ត៌មាន
ការ​អភិវឌ្ឍ​សំណង់​លំនៅដ្ឋាន​រីកដុះ​ដាល​ឥត​ឈប់ឈរ សឹង​តែ​គ្រប់​តំបន់​ក្នុង​ទីក្រុង​ភ្នំពេញ ស្រប​ពេល​ដែល​តម្រូវការ​លំនៅដ្ឋាន​កំពុង​មាន​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ