អំពើពុករលួយក្នុងគម្រោងខ្សែក្រវាត់និងផ្លូវរបស់ចិន

អ្នកវិភាគ៖ ចិនចាំបាច់ត្រូវដោះស្រាយអំពើពុករលួយក្នុងគម្រោងខ្សែក្រវាត់និងផ្លូវរបស់ខ្លួន


អ្នកវិភាគបានផ្តល់ជាអនុសាសន៍ថា ប្រទេសចិនចាំបាច់ត្រូវបង្កើនការវាយតម្លៃ ពីហានិភ័យ និងពីវិធានការប្រឆាំងអំពើពុករលួយ ដើម្បីកាត់បន្ថយជម្លោះនយោបាយ និងអស្ថិរភាពឥណទាន នៅក្នុងគម្រោងគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ របស់ខ្លួន។ ការលើកឡើងបែបនេះពីក្រុមអ្នកវិភាគ គឺស្របទៅនឹងអ្វីដែលថ្នាក់ដឹកនាំកំពូលរបស់ចិន លោក ស៊ី ជីនពីង បាននិយាយកាលពីពេលថ្មីៗដូចគ្នានេះដែរ។ នេះបើតាមការចុះផ្សាយពីសាព័ត៌មាន South China Morning Post។
អំពើពុករលួយក្នុងគម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន

បើ​ទោះបីជា​មាន​ភាព​ជោគជ័យ​យ៉ាង​ជាក់ច្បាស់ តាម​រយៈ​កម្មវិធី​វិនិយោគ​ក្រៅប្រទេស ក្រោម​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ ដ៏​លេចធ្លោ​របស់​ខ្លួន​ក៏​ដោយ លោក ស៊ី ជី​ន​ពីង ប្រធានាធិបតី​ចិន បាន​សង្កត់ធ្ងន់​កាលពី​ស​ប្តា​ហ៍​មុន លើ​ទំនួល​ខុស​ត្រូវ​របស់​ទីក្រុង​ប៉េ​កាំ​ង ដើម្បី​ធានា​បាន​ថា គ្មាន​អំពើ​ពុក​រលួយ នៅ​តាម​គម្រោង​អភិវឌ្ឍន៍​ក្នុង​ប្រទេស​នីមួយ​ៗ​។

ប៉ុន្តែ​សម្រាប់​អ្នកវិភាគ និង​សេដ្ឋវិទូ វា​មាន​អំពើ​ពុក​រលួយ​ក្នុង​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ​នៅ​ទូ​ទាំង​ពិភពលោក​តែ​ម្តង ជា​ហេតុ​ធ្វើ​ឲ្យ​គម្រោង​នេះ ខ្វះ​តម្លាភាព និង​ច​ខ្វះ​ប្រសិទ្ធភាព​។

លោក ចូ​ណា​ថា​ន់ ហី​ល​មែន (Jonatha Hillman) អ្នកជំនាញ​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ​បាន​និយាយ​ថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​មាន​តម្លៃលើស​ពី​ការ​រំពឹង​ទុក ចំណាយពេល​យូរ​ជាង​ការ​រំពឹង​ទុក និង​ផ្តល់​អត្ថប្រយោជន៍​តិច​ជាង​ការ​រំពឹង​ទុក ហើយ​វា​បាន​កើតឡើង​នៅ​គ្រប់គ្រង​គម្រោង​ទូ​ទាំង​ពិភពលោក​។

លោក​បាន​បន្ថែម​ថា កង្វះខាត​តម្លាភាព​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ចិន​មាន​ភាព​ងាយស្រួល​ក្នុង​ការ​អាច​ចាប់ផ្តើម​គម្រោង ឬ​ផ្លាស់​ប្តូរ​គម្រោង​តាម​ចិត្ត​យ៉ាង​ឆាប់រហ័ស ដែល​ប្រការ​នេះ វា​បាន​បង្កើន​លទ្ធភាព​ធ្វើ​ឲ្យ​គម្រោង​ទាំងនោះ មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សង្គម និង​បរិស្ថាន​។

គួរ​ជម្រាប​ថា គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ ជាប់​ពាក់ព័ន្ធ​នឹង​កា​រត​ភ្ជាប់​ប្រទេស​ជាង ៧០ នៅ​ទ្វីបអាស៊ី អឺរ៉ុប និង​អាហ្វ្រិក តាម​រយៈ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក ផ្លូវថ្នល់ និង​ផ្លូវ​សមុទ្រ​ជា​បន្តបន្ទាប់ ដែល​ផ្តល់​ឱ្យ​ទីក្រុង​ប៉េ​កាំ​ង​នូវ​ឱកាស​ដើម្បី​លើកកម្ពស់​កា​រត​ភ្ជាប់​ក្នុង​តំបន់ និង​សមាហរណកម្ម​សេដ្ឋកិច្ច​ពិភពលោក​។

ប៉ុន្តែ ចំ​ពេល​ទំនាក់ទំនង​ចិន​-​អា​មេ​រិ​ក​កំពុង​មាន​ជម្លោះ ទីក្រុង​វ៉ា​ស៊ី​ន​តោន​និង​សម្ព័ន្ធមិត្ត​បាន​ស្តីបន្ទោស​ប្រទេស​ចិន ថា​បាន​ប្រើ​គម្រោង​នេះ ជា​អាវុធ​ភូមិសាស្ត្រ​នយោបាយ ទាក់ទាញ​ប្រទេស​នានា​ឱ្យ​ធ្លាក់​ក្នុង​អន្ទាក់​បំណុល ខណៈ​ពួក​គេ​យក​កម្ចី​ពី​ប្រទេស​ចិន ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ផ្តល់​ផល​ចំណេញ​តិចតួច​។

ក្រុង​ប៉េ​កាំ​ង​ជា​ញឹកញយ​បាន​ច្រាន​ចោលការ​ចោទប្រកាន់​នេះ ហើយ​អះអាង​ថា គម្រោង​យក្ស​របស់​ខ្លួន​មួយ​នេះ គឺ​ដើម្បី​ការ​អភិវឌ្ឍន៍ និង​សមាហរណកម្ម​សេដ្ឋកិច្ច​សកល និង​ជា​ពិសេស​ដើម្បី​ជួយ​ផ្តល់​សម្ទុះ​កំណើនសេដ្ឋកិច្ច​ដល់​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ ធំៗ កំពុងគិតគូរធ្វើកំណែទម្រង់នៃវ៉ាក់សាំងឡើងវិញ

ព័ត៌មាន
ក្រោយរកឃើញ មេរោគបំប្លែងថ្មី អូមីក្រុង ដែលវាត្រូវបានគេដាក់ការព្រួយបារម្ភថា ទំនងជាអាចឈានទៅកាត់ផ្ដាច់ប្រព័ន្ធការពាររបស់វ៉ាក់សាំង ដែលពិភពក…

Xiaomi គ្រោងផលិតរថយន្ដឲ្យបាន ៣០ម៉ឺនគ្រឿងក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៤

ព័ត៌មាន
ក្រុមហ៊ុនស្មាតហ្វូនយក្សរបស់ចិន Xiaomi បានចាប់ផ្ដើមនឹងបើកការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីមួយនៅទីក្រុងប៉េកាំង ដែលអាចមានសមត្ថភាពផលិតរថយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ