អង្គរវត្ត-​ទេសចរណ៍

៩​ខែ​ឆ្នាំ​នេះ កម្ពុជា​រក​ចំណូល​បាន​ជាង​៧៥​លាន​ដុល្លារ​ពី​ការ​លក់​ប័ណ្ណ​ទស្សនា​អង្គរវត្ត


គិតត្រឹម​រយៈពេល​៩​ខែ​ឆ្នាំ​២០១៧ ចំណូល​ពី​ការ​លក់​ប័ណ្ណ​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ​​​​មាន​ចំនួន​ជាង​៧៥​លាន​ដុល្លារ​អាមេរិក ដោយ​មាន​ការ​កើន​ឡើង​រហូត​ដល់​ជាង​៧០% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ហើយ​ចំណូល​នេះ​មួយ​ចំណែក​ក៏​មាន​ការ​ឧបត្ថម្ភ​ចូល​មូលនិធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​​ផង​ដែរ។ នេះ​បើ​តាម​ការ​ប្រកាស​ព័ត៌មាន​ពី​គ្រឹះស្ថាន​អង្គរ។
ប្រាសាទ​អង្គរវត្ត​ រូបភាព៖ ហេង ភារម្យ
ដោយ

គ្រឹះស្ថាន​អង្គរ​ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​ចំណូល​នៃ​ការ​លក់​ប័ណ្ណ​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ​បាន​កើន​ឡើង​ដល់​ជាង​១​លាន​៧​សែន​នាក់ ពោល​គឺ​កើន​ឡើង​ជាង​១២% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៦ និង​អាច​រក​ចំណូល​បាន​ជាង​៧៥​លាន​ដុល្លារ។ 

ក្នុង​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ​ ជាង ៧៥​លាន​ដុល្លារ​នេះ ក៏​នឹង​មាន​ឧបត្ថម្ភ​ទៅ​​កាន់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ចំនួន​ជិត​៣​សែន​ដុល្លារ​ផង​ដែរ ខណៈ​ដែល​សរុប​រយៈពេល​៨​ខែ​ឆ្នាំ​នេះ ប្រាក់​ឧបត្ថម្ភ​ដល់​មូលនិធិ​គន្ធបុប្ផា​ពី​ចំណូល​រមណីយដ្ឋាន​អង្គរ ​បាន​កើន​ឡើង​ដល់​ជិត ៣​លាន​ដុល្លារ​ហើយ។

ជាមួយ​គ្នា​នេះ តាំង​ពី​ខែ​កញ្ញា​មុន​នេះ គ្រឹះស្ថាន​អង្គរ ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​សម្រាប់​ការ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ម៉ាស៊ីន​ឆូតកាត​ដើម្បី​មាន​ភាព​ងាយ​ស្រួល ដល់​ប្រតិបត្តិករ​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ក្នុង​ការ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគារ​ជាប់​កំណត់ត្រា​សង់​យូរ​ជាង​គេ​បង្អស់ Gold Tower ៤២ជាន់ បន្ត​ពន្យារ​ពេល​៦​ខែ​ទៀត

ព័ត៌មាន
អគារ​ភ្លោះ​ពាណិជ្ជកម្ម Gold Tower កម្ពស់​៤២​ជាន់ ដែល​មាន​តម្លៃ​ទុន​វិនិយោគ​សាងសង់ ប្រមាណ ២៤០​លាន​ដុល្លារ​អាមេរិក បាន​ដាក់​ពាក្យ​ជូន​…

iTsumo ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​តាក់ស៊ី Choice ខណៈ​ Uber ចូល​ទីផ្សារ​កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន​បច្ចេកវិទ្យា ITsumo Tec Co., Ltd. ដែល​​ជា​អ្នក​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​សម្រាប់​ការ​ហៅ​សេវា​តាក់ស៊ី ឈ្មោះ iTsumo ថ្មីៗ​នេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ