វិស័យ​ទេសចរណ៍

សណ្ឋាគារ​ប្រណីត​ផ្កាយ​៥​ថ្មី​មួយ​ទៀត​​គ្រោង​បើក​ដំណើរការ​នៅ​ត្រីមាស​ទី​២​ឆ្នាំ​នេះ


សណ្ឋាគារ​និង​រមណីយដ្ឋាន​មួយ​ដែល​មាន​ឈ្មោះ​ថា Rosewood នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​កម្ពុជា ក្នុង​ត្រីមាស​ទី២ ឆ្នាំ​២០១៧​នេះ។ សណ្ឋាគារលំដាប់ផ្កាយ៥ នេះ​មាន​ចំនួន ១៤​ជាន់​ចុង​ក្រោយ នៅ​លើ​អគារ​វឌ្ឍនៈ​កាពីតាល់ ដែល​មាន​កម្ពស់​៣៩ជាន់ ស្ថិត​នៅ​ទីតាំង​ដ៏​លេច​ធ្លោ​ចំ​ចំណុច​កណ្តាល​នៃ​តំបន់​ពាណិជ្ជកម្ម ក្នុង​រាជ​ធានី​ភ្នំពេញ។
រូបភាព​ថត​ពី​លើ​អាកាស​នៃ​សណ្ឋាគារ Rosewood នៅ​លើ​អគារ​វឌ្ឍនៈ​ នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។

សណ្ឋាគារ​នេះ​នឹង​ផ្តល់​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស ស្របតាម​ការ​គ្រោង​ទុក​របស់​ក្រសួង​ទេសចរណ៍​ដែល​ថា នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​បាន​ទទួល​ភ្ញៀវ​រហូត​៧​លាន​នាក់។ 

អគ្គនាយក​គ្រប់គ្រង​សណ្ឋាគារ រ៉ូសវូដ លោក Daniel Grau បាន​អះអាង​ថា ដោយសារ​តែ​ស្ថិរភាព​នយោបាយ​ល្អ កំណើន​សេដ្ឋកិច្ច​រឹង​មំា និង​មាន​ការ​សហការ​គំាទ្រ​ពី​ម្ចាស់​គម្រោង​អគារ​វឌ្ឍនៈ ទើប​ធ្វើ​ឲ្យ​មាន​ការ​បើក​សណ្ឋាគារ​នេះ​ឡើង។ 

ជាពិសេស​ជាង​នេះ​ទៅ​ទៀត លោក​បាន​​មើល​ឃើញ​ពី​សក្ដានុពល​វិនិយោគ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​សណ្ឋាគារ​ជាច្រើន រួមទំាង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។

សណ្ឋាគារ​និង​រមណីយ​ដ្ឋាន​នេះ ត្រូវ​បាន​វិនិយោគ​សាងសង់​និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​​អភិវឌ្ឍន៍​​អចលនទ្រព្យ វឌ្ឍនៈ​ប្រូផើធី កម្ពុជា ហើយ​មិន​ត្រូវ​បាន​ម្ចាស់​គម្រោង​ប្រាប់​ពី​ចំនួន​ទឹក​ប្រាក់​ក្នុង​ការ​វិនិយោគ​នោះ​ទេ។

អគ្គនាយក​រូប​នេះ បាន​បញ្ជាក់​ថា បើ​មិន​មាន​ការ​ប្រែប្រួល​ទេ សណ្ឋាគារ​នេះ​នឹង​បើក​ដំណើរការ​នៅ​ខែ​មិថុនា ឆ្នាំ​នេះ ដែល​មាន​បន្ទប់​ចំនួន ១៧៥​បន្ទប់។ លោក​បន្ត​ថា សណ្ឋាគារ​នេះ​នឹង​ចូលរួម​ចំណែក​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ តាមរយៈ​ការ​ផ្តល់​កន្លែង​ស្នាក់នៅ រួមនឹង​សេវា​កម្ម​ម្ហូប​អាហារ​និង​កន្លែង​លំហែ​កាយ​ផង។

សណ្ឋាគារនេះ​ដែរ នឹង​បង្កើត​ការងារ​ចំនួន ២០០​មុខ​តំណែង សម្រាប់​គ្រប់​ផ្នែក​ទំាង​អស់ រួមមាន ផ្នែក​ទទួល​ភ្ញៀវ ផ្នែក​ហិរញ្ញវត្ថុ វិស្វកម្ម ផ្នែកលក់ ទីផ្សារ ផ្នែក​ស្ប៉ា​និង​ចុងភៅ។

លោក ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា វត្តមាន​សណ្ឋាគារ​ថ្មី​នេះ​អាច​ចាត់​ទុក​ថា​ជា​ភព្វ​សំណាង​របស់​កម្ពុជា ក៏​ដូចជា​ទេសចរ​កម្ពុជា​ទាំងមូល ដោយ​លោក​ជឿជាក់​ថា Rosewood នឹង​បន្ត​ការ​សហការ​ជួយ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ទៅ​ពិភព​លោក​បន្ថែម​ទៀត​ផង៕

រូបភាព​ពី គេហ​ទំព័រ​ សណ្ឋាគារ​ Rosewood ភ្នំពេញ




អត្ថបទបន្ទាប់


កម្ពុជា​គួរ​ធ្វើ​យ៉ាង​ណា​ខ្លះ​ដើម្បី​ទាក់​ទាញ​វិនិយោគ​ទុន​អឺរ៉ុប?

ព័ត៌មាន
កម្ពុជានៅមានភាពខ្វះខាតជាច្រើនក្នុង​ការ​ទាក់​ទាញ​វិនិយោគ​ផ្ទាល់​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​សហគមន៍​អឺរ៉ុប ខណៈ​ដែល​ទឹក​ប្រាក់​វិនិយោគ​ជាក់…

ក្រុមហ៊ុន​នៅ​ថៃ​ផលិត​កញ្ចប់​ចំណី​អាហារ​ធ្វើ​ពី​ឫស្សី​និង​ដំឡូង​​ដើម្បី​កាត់​បន្ថយ​សំរាម

ព័ត៌មាន
ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​នៅ​ក្នុង​ប្រទេស​ថៃ ក្រុមហ៊ុន​មួយ​បាន​កែច្នៃ​ផលិត​សម្ភារៈ​ខ្ចប់​វេច​ចំណី​អាហារ ដែល​ប្រើ​វត្ថុ​ធាតុ​ដើម​ឫស្សី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ