មេរោគបំប្លែថ្មី

មេរោគបំប្លែថ្មីមួយប្រភេទទៀតឈ្មោះ «មុយ» កំពុងត្រូវបាន WHO តាមដានយ៉ាងល្អិតល្អន់


អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើមេរោគ កូវីដ១៩ បំប្លែងខ្លួនថ្មីមួយប្រភេទទៀតឈ្មោះថា «មុយ» ក្រោយទិន្នន័យថ្មីចុងក្រោយបង្អស់បង្ហាញថា មេរោគនេះ វាទំនងជាអាចឈានទៅកាត់ផ្តាច់ប្រព័ន្ធការពាររបស់វ៉ាក់សាំងបង្ការកូវីដ១៩ ដែលពិភពលោកកំពុងតែប្រើប្រាស់នាពេលបច្ចុប្បន្ននេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានបារាំង AFP។
WHOតាមដានវីរុសកូវីដបំប្លែងខ្លួនថ្មី«មុយ»
ដោយ

បើតាមការឲ្យដឹងពីអង្គការសុខភាពពិភពលោក រីរុសកូវីដ១៩បំប្លែងខ្លួនថ្មី «មុយ» លេចចេញរូបរាងឡើងដំបូងនៅក្នុងប្រទេសកូឡំប៊ី កាលពីខែមករាដើមឆ្នាំ២០២១។ រហូតមកដល់បច្ចុប្បន្នមេរោគកូវីដ១៩ប្រភេទ «មុយ» នេះ បាននិងកំពុងបង្ហាញវត្តមាននៅក្នុងប្រទេសជាច្រើនផ្សេងទៀតនៅអឺរ៉ុប និង អាមេរិកខាងត្បូងជាដើម។ យ៉ាងណាមិញ WHO បានសង្កេតឃើញថានៅតំបន់អឺរ៉ុប រីរុសបំប្លែងខ្លួនថ្មីប្រភេទ មុយ នេះ ពុំមានសកម្មភាព និងឥទ្ធិលពលខ្លាំងនោះទេ ពោលគឺវាតំណាងឲ្យមិនដល់១%ផង នៃករណីវិជ្ជមានថ្មីៗ។ ប៉ុន្តែនៅតំបន់អាមេរិកខាងត្បូងវិញ ជាក់ស្តែងដូចជានៅប្រទេសអេក្វាទ័រ រីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ មុយ នេះមានវត្តមានដល់ទៅ១៣% ខណៈនៅប្រទេសកូឡំប៊ី ដែលជាកន្លែងដើមកំណើតរបស់វាផ្ទាល់នេះ វាមានវត្តមានដល់ទៅ ៣៩% នៃករណីឆ្លងសរុប។

ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោកក៏បានគូសបញ្ជាក់ទៀតថា រីរុសកូវីដ១៩បំប្លែងខ្លួន    «មុយ» ដែលមានលេខអត្តសញ្ញាណសម្គាល់ «B.1.621» ទំនងជាអាចមានភាពធុនទៅនឹងវ៉ាក់សាំងបង្ការកូវីដ។ ក្នុងន័យនេះ វ៉ាក់សាំងបង្ការកូវីដ១៩ដែលពិភពលោកកំពុងតែប្រើប្រាស់សព្វថ្ងៃ ទំនងជាពិបាកក្នុងការទប់ទល់នឹងវីរុសកូវីដបំប្លែងខ្លួនថ្មីមួយប្រភេទមុយនេះណាស់។

WHO បានសម្តែងការព្រួយបារម្ភពីរីរុសបំប្លែងខ្លួនថ្មីនេះជាខ្លាំង ដោយហេតុថា វីរុសបំប្លែងខ្លួនថ្មី ជាវីរុសដែលបានបំប្លែងចេញពីវីរុសដើម ហើយវីរុសបំប្លែងខ្លួនក៏អាចបន្តបំប្លែងទៅជាវីរុសបំប្លែងខ្លួនផ្សេងទៀតដែរ ហើយថែមទាំងមានកម្រិតគ្រោះថ្នាក់ ឆ្លងខ្លាំង និងសម្លាប់មនុស្សលឿនជាងវីរុសដើមទៅទៀត។ 

យ៉ាងណាមិញ អង្គការសុខភាពពិភពលោក បានអះអាងថា ខ្លួននិងអ្នកជំនាញកំពុងបន្តតានដាន និងសិក្សាពីវីរុសបំប្លែងថ្មីនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុតដើម្បីអាចត្រៀមលក្ខណទប់ទល់ជាមុន។

សូមជម្រាបថា រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោកបានចាត់ចំណាត់ថ្នាក់មេរោគកូវី១៩បំប្លែងខ្លួនជាពីរក្រុមផ្សេងៗពីគ្នា ដោយក្រុមទី១ ជាប្រភេទមេរោគកូវីដ១៩បំប្លែងខ្លួនដែលត្រូវតាមដាន រីឯក្រុមទី២ ជាប្រភេទមេរោគកូវីដ១៩ បំប្លែងខ្លួនដែលគួរឲ្យបារម្ភ។

អង្គការសុខភាពពិភពលោកបញ្ជាក់អះអាងថា ក្នុងរយៈពេលជិត២ឆ្នាំមកនេះ ពិភពលោកបានរកឃើញវត្តមាន វីរុសកូវីដ១៩ បំប្លែងខ្លួនចំនួន៩ប្រភេទរួចហើយ ដោយក្នុងនោះមាន ៤ប្រភេទស្ថិតក្នុងចំណាត់ថ្នាក់ ព្រួយបារម្ភ ខណៈ៥ប្រភេទទៀតស្ថិតក្នុងចំណាត់ថ្នាក់ តាមដាននៅឡើយ។ មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីចំនួន ៤ ប្រភេទ ដែលស្ថិតក្នុងចំណាត់ថ្នាក់ព្រួយបារម្ភ មាន២ប្រភេទដែលកំពុងបង្កការព្រួយបារម្ភខ្លាំង ដូចជា មេរោគ អាល់ហ្វា ដែលកំពុងមានវត្តមាននៅក្នុង ១៩៣ប្រទេស និង មេរោគឌែលតា កំពុងមានវត្តមាននៅក្នុង ១៧០ប្រទេស។ ប៉ុន្តែគេអាចនិយាយបានថា នៅថ្ងៃខាងមុខ ចំនួនមេរោគកូវីដ១៩ បំប្លែងខ្លួនអាចនឹងកើតមានថ្មីៗបន្ថែមទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការ OPEC+ បង្កើនការផលិតប្រេងឡើងវិញ ជំរុញឲ្យតម្លៃប្រេងពិភពលោកធ្លាក់ចុះ

ព័ត៌មាន
តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក បានធ្លាក់ចុះបន្តិច បន្ទាប់ពី អង្គការប្រទេសនាំចេញប្រេង OPEC រួមជាមួយប្រទេសរុស្ស៊ី ដែលហៅថា OPEC+ បានបញ្ជាក់…

ចិនប្រាប់អាមេរិកថា កុំយកខ្លួនទៅប្រៀធៀបនឹងអតីតសហភាពសូវៀត ដែលអាមេរិកគម្រាមកំហែងបានស្រេចតែចិត្តនោះ !

ព័ត៌មាន
ចាប់តាំងពីចូលកាន់តួនាទីជាឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំនៅសហរដ្ឋអាមេរិកកាលពីខែកក្កដាកន្លងមកនេះ លោក ឈីន កាំង រមែងបញ្ចេញសារនយោបាយបែបទន់ភ្លន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ