រោងចក្រ​គ្រឿងបង្គុំ​ផលិតផល​ Apple នៅវៀតណាម

រោងចក្រផលិតកាស AirPods របស់ Apple នៅវៀតណាម កំពុងប្រកាសរើសបុគ្គលិករាប់ពាន់នាក់

Luxshare Precision Industry (Luxshare-ITC) ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅវៀតណាមផលិតកាសស្ដាប់ត្រចៀកឥតខ្សែ AirPods របស់ក្រុមហ៊ុន Apple នោះ កំពុងប្រកាសរើសបុគ្គលិកថ្មីៗរាប់ពាន់នាក់។ ការប្រកាសរើសបុគ្គលិករបស់ក្រុមហ៊ុននេះ ស្របពេលដែលក្រុមហ៊ុនជាច្រើននៅវៀតណាម បានកាត់បន្ថយចំនួនបុគ្គលិក ព្រោះតែវិបត្តិកូវីដ-១៩។
រោងចក្រផលិតកាស AirPods របស់ Apple នៅវៀតណាម កំពុងប្រកាសរើសបុគ្គលិករាប់ពាន់នាក់ (រូបភាព៖ VN Express)
ដោយ

ក្រុមហ៊ុនវៀតណាមមួយនេះ ប្រកាស​នៅលើ​គេហទំព័រ​ផ្លូវការ​របស់ខ្លួនថា ក្រុមហ៊ុន​កំពុង​រើសបុគ្គលិក​សម្រាប់​ធ្វើការ​នៅក្នុងរោងចក្រ​នៅក្នុង​សួនឧស្សាហកម្ម​ Van Trung នៅក្នុង​ស្រុក Viet Yen ខេត្ត Bac Giang ហើយរោងចក្រនេះ គឺជារោងចក្រទី២ របស់ក្រុមហ៊ុននេះ នៅក្នុង​ខេត្ត Bac Giang ខណៈដែល​រោងចក្រ​​មួយទៀត ​មានទីតាំង​នៅក្នុង​សួនឧស្សាហកម្ម Quang Chau។

តាមរយៈ​ការបង្ហោះព័ត៌មាន​ស្ដីពីការរើសបុគ្គលិក រោងចក្រនេះ គឺត្រូវការ​បុគ្គលិក​របស់ពាន់នាក់ ដោយ​បែងចែកការ​រើស​ជាពីរជុំ ចាប់ពីថ្ងៃទី១១-១៩ ខែមិថុនា។ ​​ប្រភពព័ត៌មាន​ពីក្រុមហ៊ុននេះ បាន​ឲ្យដឹងថា បុគ្គលិក​ថ្មីៗ​នឹងត្រូវ​​ឲ្យធ្វើការងារ​ក្នុងផ្នែកផលិត​ខ្សែសាកថ្ម និងកាសស្ដាប់ត្រចៀក។

បុគ្គលិកថ្មីៗទាំងនោះ ក៏នឹងត្រូវបានបណ្ដុះបណ្ដាលជំនាញ​ផងដែរ ហើយ​ពួកគេ​អាចនឹងទទួល​បានប្រាក់ខែ​​ចន្លោះពី ៣៨៥ ទៅ៥៩៩ដុល្លារអាមេរិក​ក្នុងមួយខែ ដែលរួមបញ្ចូលទាំងប្រាក់ខែគោលជាង ២០៥ ដុល្លារ និង​ប្រាក់លើកទឹកចិត្ត​ថ្លៃស្នាក់នៅ និងអាហារ និងធ្វើការងារ​ផ្សេងទៀត។ បើតាម​បុគ្គលិក​ដែលត្រូវបាន​ជួល បានឲ្យដឹងថា គិតជាមធ្យម​ពួកគេ​អាច​ទទួលបាន​ប្រាក់​ឈ្នួល​​ប្រមាណ​ជាង ៤៣៧ ដុល្លារអាមេរិកក្នុងមួយខែ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។

អត្ថបទបន្ទាប់

ADB ព្យាករសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី នឹងកើន ០,១%នៅឆ្នាំនេះ, ខណៈសេដ្ឋកិច្ចកម្ពុជានឹងមាន -៥,៥%

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញរបាយការណ៍ព្យាករថ្មីចុងក្រោយមួយរបស់ខ្លួន ដោយបានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី (Dev…

ឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជា អាចប្រកៀកប្រកិតទៅនឹងផែនការ ១លានតោន?

ព័ត៌មាន
បើទោះបីជាឆ្នាំ២០២០នេះ វិស័យស្នូលសំខាន់ៗមួយចំនួនរបស់កម្ពុជា កំពុងត្រូវបានរងផលប៉ះពាល់យ៉ាងដំណំពីវិបត្តិកូវីដ-១៩ក៏ពិតមែន ប៉ុន្ដែ បើយើង…
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ