ខុនដូ​តម្លៃសមរម្យ​

គម្រោងខុនដូតម្លៃសមរម្យ អារ៉ាខាវ៉ា ប្ដេជ្ញាបញ្ចប់ការសាងសង់អគារឲ្យបាន ១០ នៅត្រឹមឆ្នាំ២០២០


គម្រោងខុនដូ អារ៉ាខាវ៉ា ដែលជាលំនៅដ្ឋានស្ដង់ដារជប៉ុន នៅកម្ពុជា ដោយបាន​ចំណាយ​ទុន​វិនិយោគប្រមាណ ៧០លានដុល្លារនោះ គ្រោងនឹងបញ្ចប់ការសាងសង់អគារខុនដូរបស់ខ្លួនចំនួន ១០ អគារកម្ពស់២១ជាន់ស្មើៗគ្នា ឲ្យបាននៅត្រឹមឆ្នាំ២០២០ខាងមុខ ខណៈដែលបច្ចុប្បន្ន គម្រោងនេះ សាងសង់ឡើងបានកម្ពស់១៥ជាន់ហើយ។ នេះបើតាមការបញ្ជាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះ។
ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​អារ៉ាខាវ៉ា ផ្ដល់បទសម្ភាសន៍​ឲ្យក្រុម​អ្នកសារព័ត៌មាន
ដោយ

លោក អៀង សុធារ៉ា សហស្ថាបនិក​ក្រុមហ៊ុន អារ៉ាខាវ៉ា បាន​បញ្ជាក់ថា គម្រោង​ខុនដូ អារ៉ាខាវ៉ា បាន​ចាប់ផ្ដើមសាងសង់​ឡើង​កាលពីខែ​វិច្ឆិកា ឆ្នាំ២០១៧ ដោយដំណាក់កាលទី១នេះ គ្រោងនឹង​បញ្ចប់​ការសាងសង់​អគារ​ចំនួន១០ អគារ កម្ពស់​២១ជាន់ស្មើៗនៅ​ឆ្នាំ២០២០។

លោក សុធារ៉ា បាន​បញ្ជាក់ទៀតថា គម្រោងនេះ គឺប្រើ​ដើមទុន​វិនិយោគ​របស់ក្រុមហ៊ុន​ក្នុងការសាងសង់​ទាំងស្រុង​ ដោយមិនរង់ចាំ​ប្រើថវិកា​របស់​អតិថិជន យកមកសាងសង់​ដូចគម្រោង​មួយចំនួន​ទៀត​នោះឡើយ។ មិនតែប៉ុណ្ណោះ ខុនដូអារ៉ាខាវ៉ា ក៏ផ្ដល់ឱកាស​លក់ជូន​អតិថិជន ដោយពុំចាំបាច់​មាន​ប្រាក់កក់​ ហើយអាចបង់​រម្លស់​ដោយមិនមានការប្រាក់​ផងដែរ ពោលគឺ អាច​បង់ប្រាក់ប្រចាំខែ​ចាប់ពី​២៧៣ ដុល្លារឡើងទៅ។

គម្រោងខុនដូ​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ជប៉ុន-ខ្មែរ មួយនេះ សាងសង់​ឡើង​លើផ្ទៃដី ជាង​១,៣ហិកតា និងមានទីតាំង​ស្ថិតនៅ ជិតផ្សារទឹកថ្លា ជាប់មន្ទីរពេទ្យអន្តរជាតិ ជិសាលារៀន និងសាកលវិទ្យាល័យ​នានា និងក្បែរ​ផ្សារទំនើបផងដែរ។ ជាមួយគ្នានេះ ពលរដ្ឋ​ដែលមានចំណូល​ប្រចាំខែ​ចាប់ពី​៦០០ ដុល្លារអាមេរិក ឡើងទៅ អាចទិញ​ខុនដូនេះបានហើយ ដែលជាប្រភេទស្ទូឌីយ៉ូ ឬផ្ទះមានពីរបន្ទប់។ នេះបើតាម​ការបញ្ជាក់​របស់ក្រុមហ៊ុន។

លោក អៀង សុធារ៉ា បានលើកឡើងយ៉ាងដូច្នេះថា «យើងខិតខំធ្វើយ៉ាងណា ដើម្បីបង្កើត​លំនៅដ្ឋាន​មួយដ៏សមរម្យ​ប្រកបដោយ​គុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និងបង្កើត​ឲ្យមានទម្លាប់រស់នៅក្នុងអគាររួម និងការថែទាំរួម»។ 

អគារ​ខុនដូ​អារ៉ាខាវ៉ា ដែលកំពុងសាងសង់​ដល់ជាន់ទី១៥ (រូបភាព៖ ខេបូណូមីស)

លោកបន្តទៀតថា «អតិថិជនដែលទិញយូនីត ក្នុងលំនៅដ្ឋាន​អារ៉ាខាវ៉ា នឹងទទួលបាន​បណ្ណកម្មសិទ្ធិ​តកូនតចៅ»។

សូមបញ្ជាក់ថា ក្រុមហ៊ុនអារ៉ាខាវ៉ា ត្រូវបាន​បង្កើតឡើង​តាំងពីឆ្នាំ២០០៨ មក ដោយវិនិយោគិនខ្មែរ និងជប៉ុន បន្ទាប់ពីទទួលបាន​ជោគជ័យ​ក្នុងការសាងសង់​ និងដាក់ឲ្យ​ដំណើរការរួចមកហើយ នូវអាផាតមិន ដែលមានឈ្មោះថា Bellevue Serviced នៅតំបន់ជ្រោយចង្វារ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ កំណើនប្រជាជនចំណូលមធ្យម និងអាជីវកម្មខ្នាតតូច ជំរុញដល់សន្ទុះកំណើន​នៃវិស័យសេវាបញ្ចាំ

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ របរបើកហាងផ្ដល់សេវាបញ្ចាំ បាននិងកំពុងបន្តនូវសន្ទុះកំណើនគួរឲ្យកត់សម្គាល់ ខណៈដែលការរឹតបន្ដឹង ក៏ដូចជាបង្ក្រាបលើអា…

ក្រុមហ៊ុន​អាល្លឺម៉ង់ចង់​វិនិយោគ​​រោងចក្រ​​ថាមពល​​ តម្លៃ​១,៨​ពាន់​​លាន​ដុល្លារ នៅ​វៀតណាម

ព័ត៌មាន
ក្រុមហ៊ុន​ឧស្សាហកម្មដ៏​ធំ​មួយ​របស់​អាល្លឺម៉ង់ គឺក្រុមហ៊ុន Siemens កំពុង​សម្លឹង​មើល​ការ​វិនិយោគ​​សាងសង់​រោងចក្រ​ថាមពល​​ដែល​ដើរ​ដោយ​ឧ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ