សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន

គិតត្រឹមម៉ោងនេះរដ្ឋធានីកៀវរបស់អ៊ុយក្រែនកំពុងរងការបាញ់ស្រោចដោយមីស៊ីលរុស្ស៊ី


បើយោងតាមទីប្រឹក្សារដ្ឋាភិបាលអ៊ុយក្រែនបានឲ្យដឹងថា រដ្ឋធានីកៀវត្រូវបានក្លាយជាផ្ទាំងស៊ីបដោយការបាញ់កាំជ្រួចមីស៊ីលរបស់រុស្ស៊ី ចាប់ពីព្រឹកព្រលឹមថ្ងៃសុក្រទី២៥កុម្ភៈនេះ ស្របពេលដែលយោធារុស្ស៊ីបានបន្តការវាយលុករបស់ខ្លួនមកលើអ៊ុយក្រែនឥតឈប់ឈរ ដែលបានសម្លាប់កងកម្លាំងអ៊ុយក្រែនរាប់សិបនាក់រួចមកហើយ។
ទិដ្ឋភាពទីក្រុងកៀវ របស់អ៊ុយក្រែនកំពុងរងការវាយប្រហារពីមីស៊ីលរបស់រុស្សី
ដោយ

លោក Anton Gerashchenko ប្រធាន​ទីប្រឹក្សា​នៃ​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​​អ៊ុយ​ក្រែ​ន​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា  រដ្ឋធានី​កៀវ កំពុង​រង​ការ​បាញ់​ស្រោច​យ៉ាងដំណំ​ពី​កាំជ្រួច​មី​ស៊ី​ល​របស់​រុ​ស្ស៊ី ហើយ​ការ​វាយប្រហារ​នៅ​តែ​បន្តមាន ​គិត​ត្រឹម​ម៉ោង​នេះ​។

ដោយឡែក រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន​លោក Dmytro Kuleba បាន​សរសេរ​នៅ​លើ​សារ Twitter របស់​លោក​ដោយ​ចាត់ទុកការ​បាញ់​ស្រោច​មី​ស៊ី​ល​ពី​កង​ទ័​ប​រុ​ស្ស៊ី​ថា​ជា​រឿង​ដ៏​ឃោរឃៅ​បំផុត​។ លោក​បាន​អះ​ង​អាង​ថា​ទីក្រុង​កៀវ មិន​ធ្លាប់​បាន​ជួប​ប្រទះ​ការ​វាយប្រហារ​បែប​នេះ​ទេ ចាប់តាំងពី​ការ​វាយប្រហារ​ចុង​ក្រោយ​បំផុត​របស់​ពួក ណា​ស៊ី​កាលពី​ឆ្នាំ​១៩៤១ អំឡុង​សង្គ្រាមលោក​លើក​ទី​២។

គួរ​ជម្រាប​ថា របាយការណ៍​បឋម​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​សរុប ១៣៧​នាក់ បាន​បាត់បង់​ជីវិត ខណៈ​ជាង​៣០០​នាក់​ទៀត​រង​របួស នៅ​ក្នុង​រយៈពេល​ពេញ​មួយ​ថ្ងៃ​ដំបូង ពោល​គឺ​នៅ​ថ្ងៃ​ទី​២៤​ខែកុម្ភៈ ជា​ថ្ងៃ​ប្រតិបត្តិការ​យោធា​របស់​រុ​ស្ស៊ី​ជា​ផ្លូវការ​មក​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហុងកុងដាក់ពាក្យស្នើសុំចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP

ព័ត៌មាន
រដ្ឋបាលទីក្រុងហុងកុងបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ហុងកុងបានដាក់ពាក្យស្នើសុំចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្ន…

ចិនចេញមុខប្រាប់មេដឹកនាំតៃវ៉ាន់ កុំឲ្យប្រដូចស្ថានការណ៍នៅអ៊ុយក្រែន ជាមួយនឹងស្ថានការណ៍នៅកោះតៃវ៉ាន់

ព័ត៌មាន
រដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃពុធទី២៣កុម្ភៈបានចេញមកប្រតិកម្មនឹងការលើកឡើង ដែលបាននិយាយប្រដូចស្ថានការណ៍នៅអ៊ុយក្រែន ទៅនឹងស្ថានភាពរបស់កោះតៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ