អាស៊ាន​-​អឺរ៉ុប

ប្រទេស​ជិត​៣០​មក​ពី​អាស៊ាន​និង​អឺរ៉ុប សន្យា​​ពន្លឿន​ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឡើង​វិញ


ការ​ចរចា​ឡើងវិញ​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​-អាស៊ាន បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​មួយ​នៃ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ពាណិជ្ជកម្ម​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-អឺរ៉ុប លើក​ទី១៦ ដែល​បាន​រៀបចំ​ឡើង កាល​ពី​ថ្ងៃ​ទី០២ ខែ​មីនា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ។
ប្រទេស​ជិត​៣០​មក​ពី​អាស៊ាន​និង​អឺរ៉ុប សន្យា​​ពន្លឿន​ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឡើង​វិញ។ រូបភាព៖ esharp.eu
ដោយ

ក្នុង​នោះ ប្រទេស​សមាជិក​អាស៊ាន​និង​សហភាព​អឺរ៉ុប បាន​សន្យា​នឹង​ពន្លឿន​ការ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឡើង​វិញ ឲ្យ​បាន​សម្រេច​ឡើង​នា​ពេល​ឆាប់ៗ ដើម្បី​គាំទ្រ​ការ​ធ្វើ​ពិពិធកម្ម​ទីផ្សារ ទប់ទល់​នឹង​ការ​កើន​ឡើង​នៃ​របប​គាំពារ​និយម​របស់​សហរដ្ឋ​អាមេរិក ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី លោក Donald Trump។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ដ៏​ល្បី​មួយ​របស់​សិង្ហ​បុរី ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អាស៊ាន​របស់​កម្ពុជា ក៏​បាន​បង្ហាញ​ទស្សនៈ​វិជ្ជមាន​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ​ថា នឹង​អាច​នាំ​មក​នូវ​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស ប្រទេស​កម្ពុជា​យើង​តែ​ម្ដង ហើយ​ឯកឧត្តម​ជឿជាក់​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នឹង​ត្រូវ​ចាប់​ផ្ដើម​សា​ជា​ថ្មី ក្នុង​ពេល​ឆាប់ៗ​នេះ។ 

ទន្ទឹម​គ្នា​នេះ ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប លោក​ជំទាវ អាណា ស៊ីស៊ីឡែ ម៉ាលស្ទ្រូម (Anna Cecilia Malmstrom) ក៏​បាន​យល់​ស្រប​ដែរ​ថា កិច្ច​ព្រមព្រៀង​នេះ​មាន​សារ​សំខាន់ និង​ជា​ផ្នែក​មួយ​នៃ​រូបភាព​សហប្រតិបត្តិការ​ដ៏​ធំ។ លោកស្រី​បាន​បញ្ជាក់​ថា សហភាព​អឺរ៉ុប​សម្លឹង​ឃើញ​ថា វា​ជា​ដំណើរការ​បង្កើត​ប្លុក​មួយ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​សមាហរណកម្ម​ទូលំ​ទូលាយ។

សូម​ជម្រាប​ដែរ​ថា សហភាព​អឺរ៉ុប​តំណាង​ឲ្យ​ប្រទេស​ចំនួន​២៨ និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ តំណាង​ឲ្យ​ប្រទេស​ចំនួន​១០ បាន​ធ្វើការ​ពិភាក្សា​អំពី​ការ​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ការ​ចរចា​​លើក​ដំបូង បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៧ ប៉ុន្តែ ភាគី​ទាំង​ពីរ​បាន​លុប​ចោល​កិច្ច​ព្រមព្រៀង​នេះ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ក្រោយ​មក។ 

កាល​ពី​ឆ្នាំ​មុន អាស៊ាន​និង​អឺរ៉ុប​បាន​ឯកភាព​គ្នា ក្នុង​ការ​ដាក់​កិច្ច​ព្រមព្រៀង​នេះ​ចូល​ទៅ​ក្នុង​របៀប​វារៈ​ប្រជុំ ប៉ុន្តែ ត្រូវ​បាន​ដក​ចេញវិញ​ មុន​កិច្ច​ប្រជុំ​ជា​ផ្លូវការ​ចាប់​ផ្តើម៕




អត្ថបទបន្ទាប់


ឯកឧត្តម ជា សុផារ៉ា ស្នើ​ឲ្យ​វិស័យ​ឯកជន​និង​រដ្ឋ​ជួយ​ពលករ​ក្រៅ​ប្រទេស​អាច​ទិញ​ផ្ទះ​បង់​រំលស់

ព័ត៌មាន
ថ្លែង​នៅ​ចំពោះ​មុខ​ក្រុមហ៊ុន​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​ជា​ច្រើន កាល​ពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀ…

វៀតណាម​រំពឹង​ថា ឆ្នាំ​២០១៨​នេះ​នឹង​នាំ​ចេញ​អង្ករ​បាន​៦,៥​លាន​តោន

ព័ត៌មាន
ចូល​ដល់​ឆ្នាំ​ថ្មី ឆ្នាំ​២០១៨​ភ្លាម វៀតណាម​បាន​បង្ហាញ​នូវ​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​នាំ​អង្ករ​ចេញ ឲ្យ​បាន​ដល់ ៦,៥​លាន​តោន ខណៈ​ដែល​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ