ទិន្នន័យ​​ក្រីក្រក្នុង​អាស៊ាន

អាស៊ាន៖ តើ​ប្រទេស​ណា​ក្រ​ជាង​គេ និង​ប្រទេស​ណា​មាន​ជាង​គេ?


បើ​និយាយ​រឿង​អ្នកក្រ នៅ​ប្រទេស​ណា​ក៏​មាន​អ្នក​ក្រ​ដែរ។ ជាក់ស្ដែង នៅទូទាំង​ពិភព​លោក ប្រជាជនជាង ១ពាន់ ៣រយលាន​នាក់ កំពុងរស់នៅ​ស្ថិតក្នុង​ភាពក្រីក្រ​ខ្លាំង គឺរក​ចំណូល​បានក្រោម ១ដុល្លារ ២៥សេន ក្នុង​មួយថ្ងៃ។
តួលេខ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ឆ្នាំ​២០១៤ បង្ហាញថា មីយ៉ាន់ម៉ា​មាន​ប្រជាជន​ក្រីក្រ​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​អាស៊ាន។ រូបភាព៖ Pixabay
ដោយ

ដោយឡែក យើងក្រឡេក​មក​មើល​​តំបន់​អាស៊ាន​វិញ តើ​ប្រទេស​ណា​ខ្លះ​ដែល​មាន​ជាង​គេ និង​ប្រទេស​ណាខ្លះ ដែល​ក្រជាងគេ? 

តួលេខ​ឆ្នាំ​២០១៤ របស់ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) បង្ហាញថា ប្រទេស​មីយ៉ាន់ម៉ា​មាន​ចំនួន​ប្រជាជន​ដែល​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ច្រើន​ជាង​គេ​បង្អស់។ 

ប្រជាជន​មីយ៉ាន់ម៉ា​យ៉ាង​ហោច ២៥,៦%​នៃ​ប្រជាជន​សរុប ៥២,១២លាន​នាក់ (តួលេខ​ឆ្នាំ២០១៥) រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។ បន្ទាប់​មក ឈរ​នៅ​លំដាប់​ទី២ គឺ​ប្រទេស​ហ្វ៊ីលីពិន ដែល​មាន​ប្រជាជន ២៥,២% នៃ​ប្រជាជន​សរុប ១០១,៥៧លាន​នាក់ ស្ថិត​ក្នុង​ភាព​ក្រីក្រ។

ទី៣ ប្រទេសឡាវ ដែលមាន​ប្រជាជន ២៣,២% នៃ​ប្រជាជន​សរុប ៦,៤៩លាន​នាក់ កំពុង​រស់​ស្ថិត​ក្នុង​ភាព​ក្រីក្រ។ 

កម្ពុជានៅ​លេខរៀងទី៤ ដោយមានអត្រា​នៃ​ប្រជាជន​រស់នៅ​ក្នុង​ភាពក្រីក្រ ១៣,៥% នៃ​ចំនួន​ប្រជាជន​សរុប ១៥,៤១លាន​នាក់។ ឥណ្ឌូនេស៊ី នៅ​លេខរៀងទី៥ មាន​ប្រជាជន​ ១១,២% នៃ​ចំនួន​ប្រជាជន​សរុប ២៥៥,៤៦​លាន​នាក់ រស់នៅ​ក្នុង​ភាពក្រីក្រ។ 

នៅលេខរៀងទី៦ គឺ​ប្រទេស​ថៃ មានអ្នកក្រ​ ១០,៩% ក្នុង​ចំណោម​ប្រជាជន ៦៧,២៤​លាន​នាក់។ វៀតណាម ស្ថិត​នៅ​លេខ​រៀងទី៧ មាន​អ្នកក្រ ៨,៤% ក្នុង​​ចំណោមប្រជាជនសរុប ៩១,៧០​លាន​នាក់ និង​ប្រទេស​ម៉ាឡេស៊ី នៅលេខរៀងទី៨ មាន​អ្នក​ក្រ ០,៦% ក្នុង​ចំណោម​ប្រជាជនសរុប ៣១លាននាក់។ 

ប្រទេសប្រ៊ុយណេ និងសិង្ហ​បុរី ទោះ​បី​មិន​មាន​ទិន្នន័យ​ក្ដី ក៏​ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​នេះ ត្រូវ​បាន​ចាត់ទុក​ជាប្រទេស​ដែល​មាន​ជាងគេ​បំផុត នៅ​ក្នុង​តំបន់​អាស៊ាននេះ៕




អត្ថបទបន្ទាប់


វៀតណាម​ប្រកាស​អាសន្ន​រឿង​ចោរ​លួច​ឥវ៉ាន់​លើ​យន្តហោះ​ច្រើនពេក!

ព័ត៌មាន
ប្រសិន​បើ​លោក​អ្នក​ជិះ​យន្តហោះ​នៅ​​ប្រទេស​វៀតណាម ចូរ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ឥវ៉ាន់​របស់​លោក​អ្នក! ព្រោះ​ថា ករណី​ចោរកម្ម​នៅ​លើ​យន្តហោះ​ជើ…

អ្នក​ជំនាន់​ក្រោយ​មាន​សង្ឃឹម ខណៈ​នាយ​ឧត្តម​សេនីយ៍​«គ្រាក់ៗ»​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍?

ព័ត៌មាន
ក្តី​រំពឹង​របស់​​អ្នក​​ជំនាន់​ក្រោយ ហាក់​​មាន​​សង្ឃឹម​​ឡើង​​វិញ ខណៈ​​ដែល​ជា​បន្ត​បន្ទាប់ មន្ត្រី​នគរបាល​គ្រាក់​ជំនាន់​មុន​ត្រូវបានដាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ