រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

បញ្ហានៅភូមានឹងត្រូវពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែមេសានេះ


បើតាមប្រភពពីររដ្ឋមន្ត្រីការបរទេសថៃ បានឲ្យដឹងថា បញ្ហាដែលកំពុងកើតឡើងនៅភូមា រួមទាំងបញ្ហារបស់ជនជាតិការ៉ែនផងដែរ នឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន នៅប្រទេសប្រុយណេនាខែមេសានេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ។
តើអាស៊ានអាចរកច្រកចេញល្អមួយសម្រាប់វិបត្តិនៅភូមាបានដែរទេ?

រដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក ដុន ប្រា​មុត​វី​ណៃ បាន​និយាយ​ថា រាជរដ្ឋាភិបាល​ថៃ​កំពុង​តែ​តាមដាន​ស្ថានការណ៍ យ៉ាង​យកចិត្តទុកដាក់​បំផុត ជុំវិញ​បញ្ហា​ដ៏​ក្តៅ​គគុក​នៅ​ក្នុង​ប្រទេស​ភូមា និង​បញ្ហា​របស់​ជនជាតិ​កា​រ៉ែ​ន​ផង​ដែរ ក្រោយ​ពី​ក្រុម​ជនជាតិភាគតិច​ភូមា​ទាំងនេះ ដែល​មាន​ចំនួន​រាប់​ពាន់​នាក់ បាន​ត់​ភៀសខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​គេច​ពី​អំពើ​ហិង្សា​របស់​របប​យោធា​ភូមា​។

លោក ប្រា​មុត​វី​ណៃ បាន​និយាយ​បន្ត​ទៅ​កាន់​អ្នកកាសែត​ថា​៖ ខ្ញុំ​មិន​ទាន់​អាច​បង្ហើប​ព័ត៌មាន និង​ប្រធានបទ​លម្អិត​ដែល​ត្រូវ​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បាន​ទេ ប៉ុន្តែ​ខ្ញុំ​អាច​ប្រាប់​បាន​ថា យើង​មាន​គោលដៅ​នាំ​យក​សន្តិភាព​ដល់​ប្រទេស​ភូមា​តាម​រយៈ​សមាគម​ន៍​អាស៊ាន ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ខ្ញុំ​ជឿជាក់​ថា វា​ជា​គោលបំណង​រួម​មួយ​របស់​សមាជិក​ទាំងអស់ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ខែមេសា​នេះ​។​»

គួរ​រំ​ឭ​ថា កាលពី​ស​ប្តា​ហ៍​មុន យោធា​ភូមា​បាន​បើក​ការ​វាយប្រហារ​ពីលើ​អាកាស​ទៅ​លើ​ភូមិ​ជនជាតិ​កា​រ៉ែ​ន ក្នុង​រដ្ឋ​របស់​ពួក​គេ ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ជនភៀសខ្លួន​ជា​ច្រើន​ពាន់​នាក់​បាន​រត់​ចេញពី​ភូមិ​ដើម្បី​រក​កន្លែង​មាន​សុវត្ថិភាព​តាម​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​។ មាន​ព័ត៌មាន​ជា​ច្រើន​ដែល​ចោទប្រកាន់​ថា អាជ្ញារ​ធរ​ថៃ​បាន​ចាប់​បញ្ជូន​ពួក​គេ​ឲ្យ​ត្រឡប់​មក​វិញ តែ​ភាគ​គី​ថៃ​បាន​ច្រានចោល​ព័​ត៌​មា​នេះ​។

សូម​បញ្ជាក់​ថា ទោះបីជា​មានការ​ចោទប្រកាន់​បែប​នេះ​ក្តី តែ​គេ​សង្កេត​ឃើញ​ថា ថៃ​ពិតជា​បាន​ជួយ​ជ្រោមជ្រែង​ក្នុង​បញ្ហា​ជនភៀសខ្លួន​នេះ​មែន ដោយ​កន្លង​មក​ថៃ បាន​រៀបចំ​ជំរំ​ស្នាក់​នៅ​បណ្តោះអាសន្ន​តាម​បណ្តោយ​ព្រំដែន សម្រាប់​អ្នក​រត់គេច​ពី​អំពើ​ហិង្សា​ក្នុង​ប្រទេស​ភូមា​។

គិត​មក​ទល់​ពេល​នេះ បាតុករ​ភូមា​បាន​ស្លាប់ កើនឡើង​ដល់​ជាង​៥០០​នាក់​ហើយ ក្រោយ​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​ពី​ក្រុម​យោធា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញទៅវៀតណាមហក់ឡើងខ្ពស់ ខណៈការនាំចេញទៅថៃធ្លាក់ចុះខ្លាំង ហេតុអ្វី?

ព័ត៌មាន
ការនាំចេញរបស់កម្ពុជាទៅវៀតណាម បានកើនឡើងយ៉ាងគំហុកដល់ទៅជាង៣០០% ឯណោះនៅ២ខែ ដំបូងនៃឆ្នាំ២០២១នេះ ខណៈដែលការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេ…

អាមេរិកចេញថ្កោលទោសចិន ក្រោយច្បាប់បោះឆ្នោតថ្មីនៅហុងកុងត្រូវបានដាក់ឲ្យប្រើប្រាស់

ព័ត៌មាន
សហរដ្ឋអាមេរិកនៅថ្ងៃទី ៣១មីនា បានចេញមកថ្កោលទោសខ្លាំងៗដល់ការរឹតត្បិតសេរីភាព ក្នុងការធ្វើនយោបាយ និងជារួមការរឹតត្បិតលទ្ធិប្រជាធិបតេយ្យនៅហុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ