ចរាចរណ៍អាស៊ាន

អាស៊ាន៖ ប្រទេស​ដែលមាន​ចរាចរណ៍​ល្អ​បំផុត និង​អាក្រក់​បំផុត


រាល់ថ្ងៃ ពលរដ្ឋ​ជា​ច្រើន​ ជាពិសេស អ្នក​រស់នៅ​ក្នុង​ទីក្រុងនិងទីប្រជុំ​ជន​ធំៗ តែង​រអ៊ូ​រទាំ​អំពី​បញ្ហា​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាមដង​ផ្លូវ។ បញ្ហា​ចរាចរណ៍​នេះ កើត​មាន​នៅ​ទូទាំង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN)។ ប៉ុន្តែ ទោះយ៉ាងណា កម្ពុជា​យើង​មិន​ទាន់​ជាប់​ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​បញ្ហា​ចរាចរណ៍​អាក្រក់​បំផុត​នៅឡើយ។
ទិដ្ឋភាព​នៃ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ រូបភាព៖ Pixabay.com
ដោយ

យោង​តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេឡិចត្រូនិក RAPPLER ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង១០ ថៃ និង​ឥណ្ឌូនេស៊ី ជាប្រទេស​ពីរ​ដែល​មាន​បញ្ហា​កក​ស្ទះ​ចរាចរណ៍​អាក្រក់​ជាង​គេ​បំផុត។ 

ការស្រាវជ្រាវ​មួយ​ដោយ​ក្រុមហ៊ុន​នៅ​អាមេរិក វាស់វែង​ទៅ​លើ​ចំនួន​ម៉ោង​ជា​មធ្យម​ដែល​អ្នក​ធ្វើ​ដំណើរ​ចំណាយ​នៅ​ក្នុង​ការ​ជាប់​ស្ទះ​ចរាចរណ៍​ក្នុង​អំឡុង​ម៉ោង​ដែល​មនុស្ស​ម្នា​ធ្វើ​ដំណើរ​ច្រើន។

ការស្រាវជ្រាវ​ដដែល​នេះ ផ្ដល់​ចំណាត់ថ្នាក់​ឲ្យ​ប្រទេស​ថៃ​នៅ​លើ​គេ​បង្អស់ (៦១ម៉ោង) និង​បន្ទាប់​មក គឺ​ប្រទេស​ឥណ្ឌូនេស៊ី។ ប៉ុន្តែ ថៃ និង​ឥណ្ឌូនេស៊ី​ ជួនកាល​ជំនួស​គ្នា​ទៅវិញទៅមក ក្នុង​តំណែង​លើ​គេ​បង្អស់​នៃ​ការ​កក​ស្ទះ​ចរាចរណ៍។ ទីក្រុង​ម៉ានិល ប្រទេស​ហ្វ៊ីលីពិន ក៏មាន​បញ្ហា​ចរាចរណ៍​ធ្ងន់ធ្ងរ​ដែរ​ ប៉ុន្តែ មិន​ដល់​ប្រទេស​ថៃ និង​ឥណ្ឌូនេស៊ី ទេ។ 

ចុះ​ប្រទេស​ណា​ខ្លះ​ដែល​មាន​ចរាចរណ៍​ល្អ​ជាង​គេ​បំផុត​នៅ​អាស៊ាន?

ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី មាន​ចរាចរណ៍​លើ​ដង​ផ្លូវ​ល្អ​ជាង​គេ​បំផុត​ នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង១០។ សន្ទស្សន៍​ចរាចរណ៍​ឆ្នាំ​២០១៤ បាន​ចាត់ថ្នាក់​សិង្ហ​បុរី និង​កូឡាឡាំពួ ថា​មាន​ស្ថានភាព​ចរាចរណ៍​ល្អ​ប្រសើរ​ជាង​គេ៕




អត្ថបទបន្ទាប់


បណ្តាំ​មហា​សេដ្ឋី៖ ភាព​លោភ​លន់​អាច​ព្យាបាល​ជំងឺ​ខ្ជិល​ច្រអូស

ព័ត៌មាន
ភាព​ខ្ជិល​ច្រអូស​តែងតែ​មាន​ជាប់​ខ្លួន​មនុស្ស​យើង​គ្រប់​គ្នា ទោះ​តិច​ឬ​ច្រើន។ ដោយសារ​តែ​ភាព​ខ្ជិល​ច្រអូស​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​…

ហ៊ុន ម៉ាណែត អំពាវនាវ​ឲ្យ​មាន​ការអត់ឱនឲ្យ​គ្នា​​និង​សាមគ្គីភាព​ក្នុង​សង្គម​ខ្មែរ

ព័ត៌មាន
កាសែត Khmer Times ចុះ​ផ្សាយ​កិច្ច​សម្ភាសន៍​ផ្ដាច់​មុខ​ជាមួយ​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត នាយរង​សេនាធិការ​ចម្រុះ​កង​យោធពល​ខេមរភូមិន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ