ព្យាករណ៍សេដ្ឋកិច្ចអាស៊ី

ឆ្នាំ២០២០នេះ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី នឹងធ្លាក់ចុះខ្លាំង​ ជា​លើកដំបូងក្នុងប្រវត្តិសាស្រ្ត


កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីព្យាករថា អាចនឹងធ្លាក់ចុះ ០,៧% ជាលើកដំបូងជាប្រវត្តិសាស្រ្ត មិនធ្លាប់កើតមានតាំងពីឆ្នាំ ១៩៦០មកម្ល៉េះ ហើយទិន្នផលនៅក្នុងឆ្នាំ ២០២១ខាងមុខ ក៏ស្ថិតនៅក្នុងកម្រិតមួយទាបជាងការរំពឹងទុក បើទោះបីជា យើងមើលឃើញថា សេដ្ឋកិច្ចបច្ចុប្បន្ន មានកំណើនលូតលាស់បន្តិចក្តី។
ឆ្នាំ២០២០នេះ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី នឹងធ្លាក់ចុះលើកដំបូងក្នុងប្រវត្តិសាស្រ្ត
ដោយ

ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បានគូស​បញ្ជាក់ថា ផលិតផល​ក្នុងស្រុក​សរុបរបស់​តំបន់​អាស៊ី នឹង​ធ្លាក់ចុះ ០,៧% ក្នុងឆ្នាំ ២០២០នេះ ផ្ទុយ​ពីការ​ព្យាករ​កាលពី​ខែមិថុនា កន្លងទៅ​ដែល​រំពឹង​ទទួល​បាន​កំណើន ០,១%។

លោក​បន្តថា ការគំរាម​កំហែង​ដល់​សេដ្ឋកិច្ច ដោយសារតែ​វិបត្តិមេរោគ​​កូវីដ-​១៩ គឺនៅតែមាន​ឥទ្ធិពល​ខ្លាំងក្លា ដោយក្នុងនោះ រលកទី ១ កាន់តែ​រីករាល​ដាល​យ៉ាង​ធំធេង ហើយ​ហានិភ័យ​នៃការ​ផ្ទុះឡើង​វិញនូវ រលកទី ២ បានធ្វើឲ្យ​ប្រទេស​ជាច្រើន​បន្ត​វិធានការ​បិទទ្វារ ទប់​ស្កាត់ការ​ឆ្លងជម្ងឺនេះ។

លើសពីនេះ វិបត្តិដែល​កំពុងកើត​មាន​ក្នុងតំបន់​អាស៊ី​កំពុង​អភិវឌ្ឍន៍ គឺកាន់តែ​ធំជាង វិបត្តិ​ផ្សេងៗ​ទាំងអស់ ដោយ​សេដ្ឋកិច្ច​បានធ្លាក់ចុះ​អស់ ៣ត្រីមាស​ទៅហើយ​ក្នុងឆ្នាំនេះ។

យ៉ាងណាក៏ដោយ ប្រទេសចិន ដើរខុសពី​និន្នាការ​នេះ ដោយ​សេដ្ឋកិច្ចចិន អាចនឹង​កើនឡើង ១,៨% ក្នុងឆ្នាំ ២០២០នេះ អាស្រ័យ​ទៅលើ​ភាពជោគជ័យ​នៃវិធាន​ការ​សុខភាព​សាធារណៈ របស់​ថ្នាក់ដឹកនាំ ហើយនៅឆ្នាំ ២០២១​ខាងមុខ សេដ្ឋកិច្ចចិន​អាចនឹង​កើន​ឡើង ៧,៧% ឯណោះ។

ធនាគារ ADB ក៏បានបន្ថែម​ទៀតថា នៅឆ្នាំ ២០២១ខាងមុខ សេដ្ឋកិច្ច​ក្នុងតំបន់​អាស៊ី​កំពុង​អភិវឌ្ឍន៍ មិនរាប់​បញ្ចូល​ប្រទេស​ជឿនលឿន អាចនឹង​កើន​ឡើងវិញ ៦,៨% ពីព្រោះវា​ជាការប្រៀប​ធៀប​ទៅនឹង ឆ្នាំ ២០២០ ដែល​មានសេដ្ឋកិច្ច​ទន់ខ្សោយ ដូច្នេះហើយ វាស​បញ្ជាក់​ថា កំណើន​លូតលាស់​ឡើងវិញ គ្រាន់តែ​មួយផ្នែក​ប៉ុណ្ណោះ មិនទាន់​គ្រប់ជ្រុង​ជ្រោយ​នៅឡើយទេ។

ជាចុងក្រោយ ភាពតាន​តឹងនៃ​សង្រ្គាម​ពាណិជ្ជកម្ម​សកលរវាង អាមេរិក និងចិន គួបផ្សំ​នឹងជម្លោះ​ផ្នែក​បច្ចេកវិទ្យា និងហិរញ្ញវត្ថុ​ផងនោះ បានដាក់​សម្ពាធ​ដល់ ការលូតលាស់​ក្នុង​តំបន់​អាស៊ីដែរ ហើយ​គោលនយោបាយ​នានា ការពារដល់​ជីវភាព​ប្រជាពលរដ្ឋ ​និងអាជីវកម្ម​របស់​ពួកគេ គឺ​ពិតជា​សំខាន់​ណាស់​នៅពេលនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំសម្បើមរបស់វៀតណាម

ព័ត៌មាន
នៅក្នុងចំណោមជាង២០០ ប្រទេស និងដែនដី ដែលវៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មបរទេសជាមួយ ប្រទេសចិន នៅតែរក្សាបានជំហរជាទីផ្សារមួយ ក្នុងចំណោមទីផ្ស…

កិច្ចការអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ កំពុងត្រូវបានពន្លឿន ដើម្បីលើកស្ទួយវិស័យដឹកជញ្ជូន

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងពន្លឿនកិច្ចការអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដើម្បីលើកស្ទួយវិស័យដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ