សេដ្ឋកិច្ចសកល

ទីផ្សារភាគហ៊ុនអាស៊ីរអិលធ្លាក់ចុះ ក្រោយ IMF និងធនាគារពិភពលោកព្រមានពីការដាំក្បាលចុះនៃសេដ្ឋកិច្ចសកល


ការលក់ហ៊ុននៅអាស៊ីហាក់មានភាពមមាញឹកខ្លាំងមែនទែននៅថ្ងៃសុក្រទី១៦ ខែកញ្ញានេះ ដោយសារតែមានអ្នកដាក់លក់ភាគហ៊ុនច្រើន ហើយផ្សារហ៊ុនអឺរ៉ុបមើលទៅទំនងជាបែបនោះដែរ ខណៈដែលក្រុមវិនិយោគិនបានត្រៀមខ្លួនជាមុន សម្រាប់ការដំឡើងអត្រាការប្រាក់ខ្ពស់របស់សហរដ្ឋអាមេរិកនៅសប្តាហ៍ និងចំពេលដែលមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីការព្រមានថ្មីចុងក្រោយនេះពីសំណាក់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMFផងដែរ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
ទីផ្សារភាគហ៊ុនអាស៊ីរអិលធ្លាក់ចុះ ក្រោយ IMF និងធនាគារពិភពលោកព្រមានពីការដាំក្បាលចុះនៃសេដ្ឋកិច្ចសកល

សន្ទស្សន៍ផ្សារ​ហ៊ុនអាស៊ី​ប៉ាស៊ីហ្វិក​​ដ៏​ធំបំផុតរបស់ក្រុម​ហ៊ុន​​ MSCI ដោយមិនរាប់បញ្ចូល​ប្រទេសជប៉ុនបានបើកលក់​នៅ​ថ្ងៃសុក្រ ទី១៦ខែកញ្ញា​នេះ​​​ក្នុងសកម្ម​ភាព​អវិជ្ជមាន ហើយក៏មានសកម្មភាពលក់ចេញវិញ​ជាច្រើនផងដែរ​ ពោលគឺទីផ្សារ​នេះ បានធ្លាក់ចុះ​១,១%។

នៅក្នុងតំបន់នេះ​ដែរ​ ភាគហ៊ុនអូស្ត្រាលីបានធ្លាក់ចុះ ១,៣៤% ខណៈដែល​សន្ទស្សន៍​ភាគហ៊ុន​ Nikkei ​​របស់ជប៉ុនបាន​ធ្លាក់ចុះ ១% ហើយ​សន្ទស្សន៍ភាគ​ហ៊ុន​ Hang Seng នៅ​ទី​ក្រុង​ហុងកុងបានធ្លាក់ចុះ ១,១% ខណៈដែលសន្ទស្សន៍ភាគហ៊ុន​ CSI300 របស់ប្រទេស​ចិន​ធ្លាក់​ចុះ ០.៨៦%។​

លោក Suresh Tantia អ្នករៀប​ចំ​យុទ្ធសាស្រ្តវិនិយោគជាន់ខ្ពស់នៅក្រុមហ៊ុន​ Credit Suisse បាននិយាយថា មានការផលប៉ះពាល់កំពុងតែ​លេចឡើង​នៅក្នុងទីផ្សារភាគហ៊ុន​ ហើយពួកគេ​កំពុងឈានដល់​ដំណាក់កាលមួយ ដែលត្រូវលៃលកបន្ថែមទៀតដើម្បីបញ្ជៀសការខាតបង់ ​ព្រោះអត្រាការប្រាក់​នឹង​បន្តកើន​ខ្ពស់ក្នុងរយៈពេលយូរទៅ​មុខ​ទៀត​​។ អ្នកជំនាញរូបនេះ ​បាន​បន្ថែម​ថា ការ​ឡើង​ថ្លៃ​ប្រាក់ដុល្លារអាមេរិក​មិន​បាន​ជួយដល់​ទីផ្សារអាស៊ី​នោះ​ទេ ​ហើយវានឹងមាន​ផល​អវិជ្ជមានបន្ថែមទៀត ​សម្រាប់ទីផ្សារភាគហ៊ុននៅ​ក្នុងតំបន់​នេះ។

ទន្ទឹមនឹងដុល្លារអាមេរិកកំពុងកើនឡើង រូបិយបណ្ណធំៗផ្សេងៗទៀតកំពុង​តែបង្ហាញពីការដាំក្បាលចុះខ្លាំងគួរឲ្យបារម្ភ។

ជាក់ស្ដែង ក្រុម​អ្នកវិភាគទីផ្សារភាគ​ហ៊ុន​ និងអ្នកគ្រប់គ្រងមូលនិធិបាននិយាយថា ការគំរាមកំហែងដោយ​ការ​ធ្វើអន្តរាគមន៍រូបិយបណ្ណរបស់ប្រទេសជប៉ុនអាចថយចុះ ក៏​​​ប៉ុន្តែមិនអាច​បញ្ឈប់ប្រាក់យ៉េន​ពីការធ្លាក់ថ្លៃ​ ​ឆ្ពោះទៅដល់​កម្រិតទាប​​រយៈពេល៣ទសវត្សរ៍​នៅ​មុនដំណាច់ឆ្នាំនេះ​បាន​​ឡើយ​។

ចំណែក​ប្រាក់អឺរ៉ូវិញ​ក៏​បានធ្លាក់ចុះ ដោយ​ធ្លាក់​មក​នៅត្រឹម​១​អឺរ៉ូ​ស្មើ​មិនដល់១ដុល្លារនោះទេ​។

ឥឡូវនេះ​ក្រឡេក​ទៅ​មើល​ប្រាក់យន់របស់ចិនវិញ​ម្ដង ​ ប្រាក់​យន់របស់​ចិន​ក៏​បានធ្លាក់​ចុះ​ហួសពីការ​ស្មាន​ទុកទៅ​ទៀត ​​ពោល​គឺ​ធ្លាក់​ចុះ​មកនៅជាង ៧ យន់​ក្នុងមួយដុល្លារអាមេរិកជាលើកដំបូងនៅ​ក្នុង រយៈពេល ២ ឆ្នាំ​មក​នេះ​។​

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចុងក្រោយនេះ ក៏បាន​ធ្វើការព្យាករពី​ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកថា នៅតែធ្លាក់ចុះ ហើយប្រទេសមួយចំនួនត្រូវគេរំពឹងថានឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅក្នុង​ឆ្នាំ២០២៣​ខាង​មុខ​នេះ​​។ ក៏​ប៉ុន្តែវាដូច​ជា​លឿនពេក​ហើយដែល​និយាយថា តើនឹងមានវិបត្តិសេដ្ឋកិច្ចពិភពលោករីករាលដាលដែរ ឬ​យ៉ាង​ណា​នោះ​។​

មូល​និធិ IMF កាលពីខែកក្កដា​បានកែសម្រួលការព្យាករការកំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួនមកនៅត្រឹម ៣,២% ក្នុងឆ្នាំ២០២២ និង ២,៩% នៅឆ្នាំ​២០២៣ ហើយ​អង្គការអន្តរជាតិមួយនេះ ​នឹងបញ្ចេញនូវទស្សនវិស័យថ្មីមួយទៀត​នៅខែក្រោយ​នេះ​។

ដោយឡែក ធនាគារពិភពលោកវិញ ក៏បាន​អះអាងថា ពិភពលោកអាចឆ្ពោះទៅរក​វិបត្តិសេដ្ឋកិច្ច​នៅឆ្នាំ២០២៣ ខណៈដែលធនាគារកណ្ដាលនៅទូទាំងពិភពលោក​បាននិងកំពុងដំឡើងអត្រាការប្រាក់​ក្នុងពេលដំណាលគ្នា ដើម្បីទប់ទល់នឹងអតិផរណាដែលកំពុងកើនឡើងនោះ៕




អត្ថបទបន្ទាប់


លោកចូ បៃឌិន បញ្ជាឱ្យត្រួតពិនិត្យការវិនិយោគបរទេសក្នុងវិស័យបន្ទះឈីបឱ្យបានល្អិតល្អន់ ដោយបារម្ភពីបញ្ហាសន្តិសុខជាតិ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន កាលពីថ្ងៃព្រហស្បតិ៍ទី១៥កញ្ញាបានចុះហត្ថលេខាលើបទបញ្ជាមួយ ឱ្យមានការត្រួតពិនិត្យឱ្យបានល្អិតល្អន់លើការវិន…

អាមេរិកសម្តែងក្ដីព្រួយបារម្ភខ្លាំង បន្ទាប់ពីលោក ស៊ី ជីនពីង ជួបជាមួយលោក ពូទីន

ព័ត៌មាន
ក្រសួងការបរទេសអាមេរិក បានលើកឡើងពីក្ដីបារម្ភខ្លាំងមែនទែនអំពីទំនាក់ទំនងកាន់តែស្អិតល្មួតរវាងចិន និងរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីចិន លោក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ