ទេសចរណ៍-វៀតណាម

ទេសចរ​មកពីប្រទេស​ណា​ដែល​ចាយ​លុយ​ច្រើន​ជាងគេបំផុត នៅវៀតណាម?


ថ្មីៗ​នេះ រដ្ឋបាល​ជាតិ​ទេសចរណ៍​របស់​ប្រទេស​វៀតណាម បាន​ចេញផ្សាយ​របាយការណ៍​ទេសចរណ៍វៀតណាមប្រចាំ​ឆ្នាំ ដែល​បង្ហាញពី​ទេសចរ​មកពី​ប្រទេស​ចំនួន​១០ ដែល​ចាយ​លុយ​ច្រើន​ជាង​គេ​បំផុត​ ខណៈ​ធ្វើ​ដំណើរទេសចរណ៍​នៅ​ប្រទេស​វៀតណាម។
ទេសចរ​បរទេស​ ធ្វើទេសចរណ៍នៅក្នុង​ប្រទេស​វៀតណាម។ រូបថត គេហ​ទំព័រ រដ្ឋបាលទេសចរណ៍ជាតិ​វៀតណាម។
ដោយ

បើយោងតាម​របាយការណ៍ខាងលើ ទេសចរ​ជនជាតិ​អូស្ត្រាលី គឺ​ជា​អ្នក​ចាយ​លុយ​ច្រើន​ជាង​គេបំផុត នៅ​ពេល​ដើរ​លេង​នៅប្រទេសវៀតណាម កាលពីឆ្នាំទៅមិញ បន្ទាប់មក គឺ​ទេសចរ​រុស្ស៊ី​ដែលស្ថិតនៅលំដាប់លេខរៀងទីពីរ និង​ទេសចរ​អាមេរិក ។ 

ជាមធ្យម ទេសចរ​អូស្ត្រាលី​ម្នាក់ចាយលុយ ១.៥៧០​ដុល្លារ​អាមេរិក នៅពេលដើរលេង​ធ្វើ​ទេសចរណ៍​នៅក្នុង​ប្រទេស​វៀតណាម កាលពីឆ្នាំ​២០១៨ ចំណែក​ទេសចរណ​រុស្ស៊ីម្នាក់ៗ គឺ​ចាយ ១.៤៦០​ដុល្លារអាមេរិក, ទេសចរ​អាមេរិកម្នាក់ៗ ចាយ ១.៣៩៥​ដុល្លារ​អាមេរិក, ទេសចរ​កូរ៉េ​ខាងត្បូង ចាយ ១.១២០ដុល្លារអាមេរិក និង​ ទេសចរ​អង់គ្លេសចាយ ១.០៩៤​ដុល្លារអាមេរិក។ 

បើនិយាយពីចំនួន​អ្នកទេសចរដែល​មក​លេង​ប្រទេស​វៀតណាម​វិញ ចិន​គឺ​ឈរ​នៅលើ​គេ​បំផុត ដោយ​កាលពីឆ្នាំ​២០១៨ ទេសចរ​ចិន​ដែល​មក​លេង​វៀតណាមមានចំនួន ៤,៩លាននាក់ ប៉ុន្តែ ទេសចរ​ចិន​ម្នាក់​ចាយ​ត្រឹមតែ ៨១៨​ដុល្លារអាមេរិក​ប៉ុណ្ណោះ ពោល​គឺ​ស្ថិត​នៅ​លេខរឿងទី៨ ក្នុង​ចំណោមទីផ្សារ​ទេសចរណ៍ដែលចាយ​លុយច្រើន​បំផុត​ទាំង ១០ របស់​វៀតណាម ។ 

វៀតណាម​ស្ថិត​ក្នុងចំណោមប្រទេស​ដែល​មាន​ការរីកចម្រើន​លឿន​បំផុត​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ឆ្នាំ​ទៅមិញ (ឆ្នាំ​២០១៨) ទេសចរ​បរទេស​ដែលមក​លេង​ប្រទេស​វៀតណាមមានចំនួន ១៥,៥​លាននាក់ កើនឡើង​ ២០% បើធៀប​នឹង​ឆ្នាំ​២០១៧ ។ 

ឆ្នាំ​២០១៨​នេះ​ដែរ ចំណូល​ទេសចរណ៍​ដែលបាន​មកពី​ទេសចរ​បរទេស​របស់​វៀតណាម សម្រេចបាន ១៦,៥​ពាន់​លានដុល្លារ​អាមេរិក ដែលស្មើនឹង​ ៦០% នៃ​ចំណូល​សរុប​ពីវិស័យ​ទេសចរណ៍៕ (ប្រភព៖ VN Express International)




អត្ថបទបន្ទាប់


ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​លោក W. Patrick Murphy ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា

ព័ត៌មាន
ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​នៅថ្ងៃ​សុក្រ ទី២ ខែ​សីហា​នេះ បាន​អនុម័ត​លោក W. Patrick Murphy ឲ្យ​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​ស…

ផ្សារ​ទំនើប PH Diamond Place គ្រោង​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ!

ព័ត៌មាន
ផ្សារ​ទំនើប​​ស្តង់ដារ​អន្តរជាតិ PH Diamond Place ដែល​ត្រូវ​បាន​អភិវឌ្ឍ​នៅ​លើ​ផ្ទៃ​ដី​៦​ហិកតា ស្ថិត​នៅ​ក្នុង​គម្រោង​បុរី​ប៉េងហួត ដឹ ស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ