អូស្ត្រាលីទិញរថក្រោះពីអាមេរិកបន្ថែម

អូស្ត្រាលីចុះកិច្ចព្រមព្រៀងទិញរថក្រោះ និងរថពាសដែក១២០គ្រឿងបន្ថែមពីអាមេរិក


ប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះ បានព្រមព្រៀងទិញយករថក្រោះនិងរថពាសដែក សរុប ១៤០គ្រឿងទៀតពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់៥រយលានដុល្លារ ដើម្បីធ្វើទំនើបកម្មយោធាជើងគោករបស់ខ្លួន នៅចំពេលដែលប្រទេសចិនកំពុងមានការពង្រីកសមត្ថភាពកម្លាំងយោធាកាន់តែខ្លាំងឡើងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អូស្ត្រាលីចុះកិច្ចព្រមព្រៀងទិញរថក្រោះ និងរថពាសដែក១២០គ្រឿងបន្ថែមពីអាមេរិក

រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី លោក ភី​ធឺ ដុត​តុ​ន (Peter Dutton) នឹង​ប្រកាស​ពី​កិច្ចព្រមព្រៀង​ថ្មី​នៅ​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​នេះ ក្រោយ​សហរដ្ឋអាមេរិក​បាន​អនុញ្ញាត​ការ​បញ្ជា​ទិញ​ខាងលើ​ចាប់តាំងពី​ឆ្នាំ​មុន​មក​ម្ល៉េះ​។

ក្នុង​ចំណោម​រថក្រោះ និង​រថពាសដែក​ទាំង​១៤០​គ្រឿង អូស្ត្រាលី​នឹង​បញ្ជា​ទិញ​រថក្រោះ​ប្រភេទ M1A2 Abram ចំនួន ៧៥​គ្រឿង រថពាសដែក​កំទេច​គ្រឿងផ្ទុះ​២៩​គ្រឿង រថពាសដែក​ដែល​អាច​ធ្វើ​ជា​ស្ពាន​ចម្លង​បាន ចំនួន​១៧​គ្រឿង និង​រថពាសដែក​សម្រាប់​ជួសជុល​គ្រឿងចក្រ​ចំនួន​៦​គ្រឿង​។

ក្រៅ​តែ​ពី​ការ​ធ្វើ​ទំនើប​កម្ម​កងទ័ពជើងគោក រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី លើក​ឡើង​ថា ជាមួយនឹង​រថក្រោះ និង​រថពាសដែក​ទំនើប​ៗ​ពី​សហរដ្ឋអាមេរិក នឹង​ធានា​បាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​យកឈ្នះ​សត្រូវ​នៅ​លើ​សមរភូមិ ព្រមទាំង​ការពារ​អូស្ត្រាលី​ពី​ការ​គម្រាមកំហែង​នានា​នៅ​ពេល​អនាគត​ផង​ដែរ​។ 

អូស្ត្រាលី​គ្រោង​នឹង​ចំណាយ​ប្រាក់​ចន្លោះ​ពី​៣០​ពាន់​លាន​ដុល្លារ ទៅ​៤២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត លើ​រថពាសដែក នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។ យ៉ាងណាមិញ ការ​បញ្ជា​ទិញ​ជា​បន្តបន្ទាប់​របស់​អូស្ត្រាលី ទៅ​លើ​រថក្រោះ និង​រថពាសដែក​នេះ បាន​រក​ការ​រិះគន់ និង​ការ​ជជែក​វែកញែក​ពី​សំណាក អ្នកជំនាញ​លើ​វិស័យ​យោធា​ជា​ច្រើន​។ រិះគន់​ក៏​ដោយសារ​តែ​ពួក​គេ​យល់​ថា រថក្រោះ​នឹង​រថពាសដែក​គឺ​មិន​ចាំបាច់​ទាល់តែ​សោះ ដើម្បី​យក​មក​ការពារ​សុវត្ថិភាព ស្រប​ពេល​កំពុង​មាន​ភាព​តានតឹង​ជា​ចិន ដែល​ជា​មហាអំណាច​ខ្លាំងក្លា​លើ​ទ័ពជើងទឹក និង​ជើង​អាកាស​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន អូស្ត្រាលី Sydney Morning Herald​។

គួរ​កត់​សម្គាល់ថា រថពាសដែក​ដំបូង​ដែល​អូស្ត្រាលី​បញ្ជា​ទិញ​ពី​អា​មេ​រិ​ក នឹង​បញ្ចប់​ការ​ផលិត​ហើយ​ដឹក​មក​ដល់​អូស្ត្រាលី​នៅ​ឆ្នាំ​២០២៤ ហើយ​រំពឹង​ថា នឹង​អាច​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​មួយ​ឆ្នាំ​បន្ទាប់​។

គួរ​ជម្រាប​ថា បន្ទាប់​ពី​កិច្ចព្រមព្រៀង​នាវាមុជទឹក AUKUS កិច្ចព្រមព្រៀង​ទិញ​-​លក់​រថពាសដែក​ខាងលើ ជា​កិច្ចព្រមព្រៀង​ចុង​ក្រោយ​បំផុត​មួយ ដែល​សម្ព័ន្ធមិត្ត​ទាំង​ពីរ​ព្យាយាម​ពង្រឹង​វិស័យ​យោធា​រួម​គ្នា ដើម្បី​ទប់ទល់​នឹង​សមត្ថភាព​របស់​យោធា​ចិន ដែល​ចេះ​តែ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ពិសេស​ឥទ្ធិពល​របស់​ប៉េ​កាំ​ង​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញផលិតផលកសិកម្មវៀតណាមតាមផ្លូវសមុទ្រទៅចិនក៏ត្រូវបានផ្អាកដែរ

ព័ត៌មាន
បញ្ហាដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងវៀតណាម និងចិន នៅតែបន្ដជាប់គាំង បើទោះបីជាមានការប្ដូរពីការដឹកជញ្ជូនតាមផ្លូវគោក មកតាមផ្លូវសមុទ្រក៏ដោយ។ ជ…

អូស្ត្រាលីកំពុងរងការលុកលុយពីអូមីក្រុងកាន់តែខ្លាំង ខណៈករណីឆ្លងសរុបកើនឡើងដល់១លាននាក់

ព័ត៌មាន
ករណីឆ្លងជំងឺកូវីដ១៩សរុបនៅប្រទេសអូស្ត្រាលីបានកើនលើស ១ លាននាក់ហើយ គិតត្រឹមថ្ងៃទី ១០ ខែមករានេះ ដោយចំនួនករណីឆ្លងកើនឡើងនេះ ត្រូវបានគេមើលឃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ