ទំហំពាណិជ្ជកម្មកម្ពុជា-អូស្រ្តាលី

ក្រុមហ៊ុនអូស្ត្រាលី ចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យស្រូវអង្ករកម្ពុជា


ក្រុមហ៊ុនរបស់អូស្ត្រាលីមួយដែលមានឈ្មោះថា SUNRISE កំពុងតែសិក្សាលទ្ធភាពវិនិយោគ ក្នុងខ្សែសង្វាក់ផលិតកម្មស្រូវ-អង្ករនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅទីផ្សារអូស្ត្រាលី។នេះបើតាមការឲ្យដឹង តាមរយៈជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយឯកឧត្តម ប៉ាប្លូ កាំង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។
ក្រុមហ៊ុនអូស្ត្រាលី ចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យស្រូវអង្ករកម្ពុជា

បើ​តាម ឯកឧត្តម ស៊ា​ង ថៃ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម  បាន​មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​តាម​តេ​ឡេ​ក្រាម​ថា បើ​គម្រោង​មួយ​នេះ  សម្រេច​បាន​តាម​ការ​គ្រោងទុក វា​ជា​រឿង​មួយ​ល្អ​សម្រាប់​ភាគី​ទាំង​ពីរ​។

ឯកឧត្តម ស៊ា​ង ថៃ បញ្ជាក់​ដូច្នេះ​« វា​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ  មួយវិញទៀត​វា​ក៏​នឹង​ជួយ​ដល់​គោលនយោបាយ​នាំ​ចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»

យ៉ាងណាមិញ សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​មិន​ទាន់​បាន​ទទួល​ការ​បញ្ជាក់​បន្ថែម​ពី​ក្រុមហ៊ុន​អូស្ត្រាលី SUNRISE ក៏​ដូច​ជា​ខាង​ស្ថានទូត​អូស្ត្រាលី​គម្រោង​វិនិយោគ​នេះ​នៅឡើយ​នោះ​ទេ ដោយសារ​តែ​វា​ស្ថិត នៅ​ក្នុង​ដំណាក់កាល​សិក្សា​នៅឡើយ​។

កម្ពុជា និង​អូស្ត្រាលី ក៏​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ចំនួន​ដូច​ជា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និង​អាស៊ាន​-​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ (AANZ) ហើយ​កម្ពុជា និង​អូស្ត្រាលី នឹង​សហការ​គ្នា​ដើម្បី ជំរុញ​ការ​បញ្ចប់ និង​អនុវត្ត​កិច្ចព្រមព្រៀង​ទាំងនោះ​ឲ្យ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

សូម​ជម្រាប​ថា ទំហំ​ពាណិជ្ជកម្ម​នៃ​ការ​នាំ​ចេញ​នាំ​ចូល​រវាង​កម្ពុជា​-​អូស្ត្រាលី ក្នុង​រយៈពេល​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៥៤​លាន​ដុល្លារ មានការ​កើនឡើង​ប្រមាណ​ជិត​១៥% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៩​។ ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ អូស្ត្រាលី​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៣៣ លាន​ដុល្លារ​អា​មេ​រិ​ក​។

យ៉ាងណា​ក៏​ដោយ​ចុះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ នៅ​មាន​ភាព​តិចតួច​នៅឡើយ បើ​ធៀប​នឹង​បណ្តាល​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ និង​ពិភពលោក​។ ដូច្នេះ​ប្រសិនបើ​ក្រុមហ៊ុន​អូស្ត្រាលី Sunrise សម្រេច​វិនិយោគ ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម​ស្រូវ​-​អង្ករ​នៅ​កម្ពុជា​ពិតមែន នោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១១ ឧសភា កន្លង​ទៅ​នេះ ក្រសួងពាណិជ្ជកម្ម ក៏​បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​លើ​របាយការណ៍​សិក្សា​អំពី​ថ្លៃដើម​ផលិតកម្ម និង​នាំ​ចេញ​អង្ករ​កម្ពុជា (Rice Export Cost Study) ជាមួយ​តំណាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បញ្ជាក់​ថា បញ្ហា​តម្លៃ​អគ្គិសនី ការ​ដឹក​ជញ្ជូន​ពី​ឃ្លាំង​ទៅ​កំពង់​ផែ ថ្លៃ​ចំណាយ​នៅ​កំពង់​ផែ ចំណាយ​លើ​ការ​នាំ​ចេញ ថ្លៃ​ដឹក​ជញ្ជូន​ពី​កំពង់​ផែ​ទៅ​ប្រទេស​គោលដៅ (​នាំ​ចូល​) និង​ចំណាយ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​នាំ​ចេញ​អង្ករ​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


GMAC ៖ការអនុញ្ញាតឲ្យមានការនាំចេញម៉ាស និងសម្ភារពេទ្យ នឹងជួយរក្សាការងារកម្មករបានខ្លះ និងលើកម្ពស់ការនាំចេញ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)អះអាងថា ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផលិតម៉ាស សម្ភារ…

រដ្ឋាភិបាល​សម្រេច​ឲ្យ​មាន​ការនាំចេញ​អង្ករ​ ស ឡើង​វិញ​ហើយ!

ព័ត៌មាន
រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​នេះ (ទី១៣ ឧសភា ឆ្នាំ​២០២០) បាន​សម្រេច​ឲ្យ​មាន​ការនាំចេញ​អង្ករ ស ជា​ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ