RCEPចូលជាធរមាននៅខែមករា២០២២

អូស្ត្រាលីថា កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមាននៅខែមករាឆ្នាំ២០២២


កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬហៅកាត់ថា RCEP ដែលជាកិច្ចព្រមព្រៀងដ៏ធំមួយ ដែលមានការចូលរួមពីប្រទេសតំបន់អាស៊ានទាំង១០ និងប្រទេសយក្សសេដ្ឋកិច្ចក្នុងតំបន់ដូចជា ជប៉ុន ចិន និងអូស្ត្រាលីជាដើមនោះ ត្រូវបានរដ្ឋាភិបាលក្រុងងកង់បេរ៉ាប្រកាសថា នឹងចូលជាធរមាននៅថ្ងៃទី០១ខែមករា ឆ្នាំ២០២២ ខាងមុខនេះហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
RCEPចូលជាធរមាននៅខែមករា២០២២

រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី លោក Marise Payne បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​០២​វិ​ចិ្ឆ​កា​ថា តម្រូវការ​ទាំងអស់​ត្រូវ​បាន​បំពេញ​តាម​លក្ខខណ្ឌ​រួចរាល់ ហើយ​អូស្ត្រាលី និង​ញូ​ហ្សេ​លែ​ន ក៏​បាន​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង RCEP រួច​ហើយ​ដែរ​។

ទោះបីជា ភាគី​ប្រទេស​ញូ​ហ្សេ​លែ​ន ដែល​ជា​សមាជិក​មួយ​របស់ RCEP ដែរ​នោះ មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​ខ្លួន​ក្តី ប៉ុន្តែ​បើ​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​សារព័ត៌មាន Nikkei ថា ញូ​ហ្សេ​លែ​ន​បាន​ផ្តល់​សច្ចាប័ន​រួច​ហើយ​ដល់​កិច្ចព្រមព្រៀង​មួយ​នេះ​។

បើ​យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម​អូស្ត្រាលី​បាន​ឲ្យ​ដឹង​ថា គិត​មក​ទល់​នឹង​ពេល​នេះ សមាជិក RCEP ដែល​បាន​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​រួម​មាន ប្រទេស​ប្រ៊ុ​យ​ណេ កម្ពុជា ឡាវ សិង្ហ​បុរី ថៃ វៀតណាម អូស្ត្រាលី ញូ​ហ្សេ​លែ​ន ជប៉ុន និង​ប្រទេស​ចិន​។

គួរ​ជម្រាប​ថា បើ​តាម​គោលការណ៍ កិច្ចព្រមព្រៀង RCEP នឹង​ចូល​ជា​ធរមាន​នៅ​៦០​ថ្ងៃ បន្ទាប់​ពី​ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៦​ក្នុង​ចំណោម​១០ និង​ប្រទេស​មិនមែន​សមាជិក​អាស៊ាន​ចំនួន​៣ ដែល​សុទ្ធ​សឹង​ជា​សមាជិក បាន​ផ្តល់​សច្ចាប័ន​ទៅ​ឲ្យ​កិច្ចព្រមព្រៀង​រួចរាល់​។

ក្នុង​នោះ​ប្រទេស​ថៃ​ទំនងជា​បាន​ផ្តល់​សច្ចាប័ន ចុង​ក្រោយ​គេ ពោល​ថៃ​បាន​ប្រកាស​ថា​ខ្លួន​បាន​ផ្តល់​សច្ចាប័ន​ដល់ RCEP កាលពី​ថ្ងៃ​ទី​២៨​តុលា បន្ទាប់​ពី​បាន​ចំណាយពេល​ជាង​១០​ខែ​ដើម្បី​អនុវត្ត​នីតិវិធី​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ការ​សែត​បាងកក​បុ​ស្តិ៍​។

ជាមួយនឹង​សមាជិក​ចំនួន​១៥​ប្រទេស RCEP ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន ដែល​នឹង​គ្របដណ្តប់​លើ​ប្រជាជន​សរុប​ជាង​២​ពាន់​លាន​នាក់ ឬ ស្មើនឹង​ប្រមាណ​៣០% នៃ​ចំនួន​ប្រជាជន​ពិភពលោក​។ បើ​បូក​បញ្ចូល GDP របស់​ប្រទេស​ជា​សមាជិក​ទាំងអស់ គឺ​ស្មើនឹង​ជាង ៣៣% ឬ​មួយ​ភាគ​បី​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក ហើយ​ក៏​ស្មើនឹង​មួយ​ភាគ​បី​នៃ​ពាណិជ្ជកម្ម​ពិភពលោក​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈប្រតិភូសភាអឺរ៉ុបមកទស្សនកិច្ចជាផ្លូវការនៅកោះតៃវ៉ាន់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ព័ត៌មាន
កោះតៃវ៉ាន់នៅថ្ងៃពុធទី០៣វិច្ឆិកា ជាថ្ងៃប្រវត្តិសាស្ត្ររបស់ខ្លួន ដែលបានទទួលស្វាគមន៍សមាជិកសភារបស់សហភាពអឺរ៉ុប មកទស្សនកិច្ចនៅដែនកោះរបស់ខ្លួន។…

ដៃគូធំៗចំនួន៤ នឹងផ្ដល់ថវិកា ៦០០លានដុល្លារឲ្យអាស៊ានស្តារវិស័យថាមពលបៃតង

ព័ត៌មាន
ដៃគូធំៗចំនួនបួនបានសន្យាថា នឹងផ្តល់ទឹកប្រាក់ ៦៦៥លានដុល្លារអាមេរិកតាមរយៈគម្រោងមួយរបស់ធនាគារអភិវឌ្ឍអាស៊ី ADB ដើម្បីយកមកប្រើប្រាស់ក្នុងគោល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ