អូស្ត្រាលីផ្តល់ទិដ្ឋាការដល់ពលរដ្ឋហុងកុង

អូស្ត្រាលីនឹងផ្តល់ទិដ្ឋាការអចិន្ត្រៃយ៍ថ្មីសម្រាប់ពលរដ្ឋហុងកុងចាប់ពីខែមីនា ឆ្នាំ២០២២


រដ្ឋាភិបាលអូស្ត្រាលីអះអាងថា ពលរដ្ឋហុងកុងប្រមាណ ៩ ពាន់នាក់ ដែលកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលីដែលមានទិដ្ឋាការបណ្ដោះអាសន្ន នឹងអាចទទួលបានទិដ្ឋាការស្នាក់នៅជាអចិន្ត្រៃយ៍ថ្មីចំនួនពីរប្រភេទ ដែលផ្ដល់ជូនដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់អ្នកដែលបាននិងកំពុងសិក្សា ឬធ្វើការនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការផ្សាយដោយសារព័តមានរ៉យទ័រ។
អូស្ត្រាលីនឹងផ្តល់ទិដ្ឋាការអចិន្ត្រៃយ៍ថ្មីសម្រាប់ពលរដ្ឋហុងកុង
ដោយ

ទិដ្ឋាការ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ថ្មី​ចំនួន​ពីរ​នេះ គឺ ទិ​ដ្ឋា​ទី​១ នឹង​ផ្ដល់​ជូន​អ្នក​ដែល​រស់នៅ​អូស្ត្រាលី​ចាប់ពី​រយៈពេល ៣​ឆ្នាំ និង មួយទៀត គឺ​ផ្ដល់​ជូន សម្រាប់​អ្នក​រស់នៅ​អូស្ត្រាលី​ចាប់ពី ៤ ឆ្នាំ​ឡើង ហើយ​ពួក​គេ​អាច​ដាក់​ពាក្យសុំ​សិទ្ធិ​ស្នាក់​នៅ​ចាប់ពី​ខែមីនា ឆ្នាំ​២០២២ ខាង​មុខ​នេះ​។

ក្នុង​រយៈពេល ១៨ ខែ​មកនេះ ពលរដ្ឋ​ហុងកុង​ប្រហែល ៦ ពាន់​នាក់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ត្រូវ​បាន​ផ្តល់​ទិដ្ឋាការ​អចិន្ត្រៃយ៍ ហើយ​អ្នក​កំពុង​ដាក់​ពាក្យសុំ​សិទ្ធិ​ស្នាក់​នៅ​មាន​ជាង ១ ម៉ឺន​នាក់​។ ក្នុង​នោះ​អ្នក​ដែល​អាច​ដាក់​ពាក្យ​បាន​លុះត្រាតែ​ធ្លាប់​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ក្នុង​រយៈពេល ៣ ឆ្នាំ  ហើយ​ទន្ទឹម​នេះ​សម្រាប់​អ្នក​រស់នៅ​រយៈពេល​ចាប់ពី ៤ ឆ្នាំ​ឡើង អាច​នឹង​សុំ​ទិដ្ឋាការ​មួយ​ផ្សេង​ទៀត​ដែល​ដាច់​ដោយឡែក​ពី​អ្នករ​ស់បាន​៣​ឆ្នាំ​។

ការ​ដាក់​ឱ្យ​ប្រើប្រាស់​ទិដ្ឋាការ​ថ្មី​ចំនួន​ពីរ​ប្រភេទ​នេះ គឺជា​វិធានការ​ចុង​ក្រោយ​បំផុត​មួយ ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី ប្រឆាំង​នឹង​ក្តី​បារម្ភ​ចំពោះ​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ចម្រូងចម្រាស​របស់​ទីក្រុង​ប៉េ​កាំ​ង​នៅ​ហុងកុង​។ ទីក្រុង​កង់​បេ​រ៉ា​បាន​រិះគន់​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង ដែល​ដាក់​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង ព្រមទាំង​ការ​ផ្លាស់​ប្តូរ ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ទីនោះ​ផង​ដែរ​ផង​ដែរ​។ សូម​រំឭក​ថា ប្រទេស​ចិន​បាន​ដាក់​ច្បាប់​សន្តិសុខ​ជាតិ​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​មុន ដើម្បី​ជា​ការ​ឆ្លើយ​តប ចំពោះ​ការ​តវ៉ា​ប្រឆាំង​របស់​ពលរដ្ឋ​ហុងកុង​ដែល​រីក​រាលដាល​ក្នុង​ឆ្នាំ ២០១៩​។

ដូចនេះ​ហើយ អូស្ត្រាលី​បាន​និយាយ​ថា ខ្លួន​បាន​បើកផ្លូវ​ឱ្យ​កាន់តែ​ងាយស្រួល​ដល់​ការ​ស្នាក់​នៅ​អចិន្ត្រៃយ៍​សម្រាប់​ទាំង​អ្នក​កាន់​លិខិតឆ្លងដែន​ហុងកុង បើ​ប្រៀបធៀប​ជាមួយ​ពលរដ្ឋ​នៃ​ប្រទេស​ដទៃ​ទៀត​។

គួរ​បញ្ជាក់​ថា ក្រៅពី​អូស្ត្រាលី ប្រទេស​អង់គ្លេស​កាលពី​ខែកក្កដា​ឆ្នាំ​មុន ក៏​បាន​បើកភ្លើង​ខៀវ​សម្រាប់​ពលរដ្ឋ​ហុងកុង​ឲ្យ​ចូល​ទៅ​រស់នៅ​អង់គ្លេស​ផង​ដែរ​។ ជាក់ស្ដែង​ពលរដ្ឋ​ហុងកុង​ប្រមាណ​ជិត ៦​ម៉ឺន ៥ ពាន់​នាក់ បាន​ដាក់​ពាក្យ​ស្នើ​សុំ​សញ្ជាតិ​អង់គ្លេស​បើ​គិត​ត្រឹម​ខែសីហា​។

យ៉ាងណាមិញ ការ​ផ្លាស់​ប្តូរ និង​ការ​បង្កើត​ច្បាប់​ថ្មី​នេះ ក៏​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​អូស្ត្រាលី​ខ្លួនឯង​ផង​ដែរ ព្រោះ​វា​ទាញ​យក​អត្ថប្រយោជន៍ ក្នុង​ការ​ទាក់ទាញ​ទេព​កោសល្យ​វ័យក្មេង​របស់​ពលរដ្ឋ​ហុងកុង ដែល​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​នៃ​ការ​អភិវឌ្ឍ​របស់​អូស្ត្រាលី ខណៈ​ដែល​ទីក្រុង​ហុងកុង ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់​ពិភពលោក​៕

អត្ថបទ៖ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនថា របាយការណ៍ប្រភពដើមកូវីដ-១៩របស់អាមេរិក គឺមិនអាចជឿជាក់បាន និងជាការភូតកុហក

ព័ត៌មាន
ប្រទេសចិននិយាយថា របាយការណ៍ស្តីពីប្រភពដើមកូវីដ១៩របស់សហរដ្ឋអាមេរិក គឺមិនអាចជឿជាក់បាន និងជាការភូតកុហក។ អ្នកនាំពាក្យក្រសួងការបរទេសចិន ល…

ធនាគារវៀតណាមកាត់បន្ថយអត្រាការប្រាក់ក្នុងតម្លៃសរុបជាង ៥០០លានដុល្លារ សម្រាប់អ្នកខ្ចីប្រាក់រងគ្រោះដោយសារកូវីដ-១៩

ព័ត៌មាន
ធនាគារនៅវៀតណាមចំនួន ១៦ បានកាត់បន្ថយអត្រាការប្រាក់ក្នុងតម្លៃជាទឹកប្រាក់សរុប ជាង៥៣៦លានដុល្លារអាមេរិក សម្រាប់អ្នកខ្ចីប្រាក់ ដែលរងផលប៉ះពាល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ