ស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

អូស្ត្រាលី ជួយគាំទ្រប្រជាជនកម្ពុជានៅតំបន់ដាច់ស្រយាលឱ្យមានអគ្គិសនីប្រើប្រាស់


ជំនួយរបស់អូស្ត្រាលីក្នុងការផ្គត់ផ្គង់អគ្គិសនីនេះ ជាផ្នែកមួយនៃការចូលរួមរបស់អូស្ត្រាលីនៅក្នុងអនុតំបន់មេគង្គ ហើយស្ថានទូតអូស្ត្រាលីបានចូលរួមជាមួយក្រសួងរ៉ែ និងថាមពលនៅថ្ងៃនេះ ដាក់ឱ្យដំណើរការនូវគម្រោងមួយនេះ ដើម្បីផ្តល់អគ្គិសនីដល់ភូមិនានានៅក្នុងប្រទេសកម្ពុជាដែលមិនទាន់ត្រូវបានភ្ជាប់ទៅនឹងបណ្តាញអគ្គិសនី។
អូស្ត្រាលី ជួយគាំទ្រប្រជាជនកម្ពុជានៅតំបន់ដាច់ស្រយាលឱ្យមានអគ្គិសនីប្រើប្រាស់

គម្រោង​ថ្មី​នឹង​ផ្តល់​ជំនួយ​រហូត​ដល់ ២ លាន​ដុល្លារ​អូស្ត្រាលី​ក្នុង​រយៈពេល ២ ឆ្នាំ​ខាង​មុខ ដើម្បី​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ពី​ឯកជន​ក្នុង​វិស័យ​ថាមពល​កកើត​ឡើង​វិញ នៅ​តំបន់ ដែល​មិន​មាន​បណ្តាញ​អគ្គិសនី​។

គម្រោង​ភាព​ជា​ដៃគូ​មេគង្គ - អូស្ត្រាលី (MAP) ថ្មី របស់​អូស្ត្រាលី ដែល​មាន​ទឹកប្រាក់ ២៣២ លាន​ដុល្លារ​អូស្ត្រាលី នឹង​ផ្តល់​ថវិកា​ដល់​គម្រោង​នេះ​។ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុ​ន បាន​ប្រកាស គម្រោង​ភាព​ជា​ដៃគូ​មេគង្គ - អូស្ត្រាលី (MAP) ថ្មី​នេះ នៅ​ខែវិច្ឆិកា​ឆ្នាំ ២០២០ ដើម្បី​គាំទ្រ​ដល់​សមាហរណកម្ម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា ឡាវ វៀតណាម ថៃ និង មី​យ៉ា​ន់​ម៉ា​។

ឯកសារ​គម្រោង​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​បន្ទាប់​ពី​មានការ​ពិគ្រោះ​យោបល់​យ៉ាង​ម៉ត់ចត់ ជាមួយ​ក្រុមការងារ​បច្ចេកទេស​ថាមពល​កកើត​ឡើង​វិញ នៅ​កម្ពុជា​ដែល​រួម​មាន​អ្នកតំណាង​មក​ពី​ក្រសួង​រ៉ែ និង​ថាមពល អគ្គិសនី​កម្ពុជា និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​។

ឯកឧត្តម មាន​ប្រសាសន៍​ថា “​ការ​ផលិត និង​ចែកចាយ​ថាមពល​អគ្គិសនី ដែល​អាច​ទុកចិត្ត​បាន និង​មាន​តំលៃ​សមរម្យ​ដល់​ប្រជាជន​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​អ​ទិ​ភាព​សំរាប់​ក្រសួង​រ៉ែ និង​ថាមពល​។ ដូច្នេះ វា​ទាមទារ​ការ​យកចិត្តទុកដាក់​ពិសេស​ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បង្ខិត​គម្លាត និង​ស្វែងរក​មធ្យោបាយ​ច្នៃប្រឌិត​ដើម្បី​ព​ន្លឿ​ន ការ​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​នៅ​តំបន់​ដែល​មិន​ទាន់​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​។ ខ្ញុំ​កោតសរសើរ​ចំពោះ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​តំបន់​ទាំងនេះ ជាមួយនឹង​ថាមពល​កកើត​ឡើង​វិញ ចេញពី​បណ្តាញ​អគ្គិសនី​ខ្នាត​តូច ក្រៅ​បណ្តាញ​បញ្ជូន​មេ​។

លោក Luke Arnold អគ្គរាជទូត​ស្តីទី អូស្ត្រាលី មាន​ប្រសាសន៍​ថា គម្រោង​មួយ​នេះ​នឹង ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្តល់​អគ្គិសនី​ប្រើប្រាស់​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​តំលៃ​សមរម្យ ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។ តាម​រយៈ​ការ​ផ្តល់​ថាមពល​កកើត​ឡើង​វិញ​ទៅ​កាន់​ពលរដ្ឋ​សម្រាប់​ប្រើប្រាស់ គម្រោង​នេះ​ក៏​នឹង​រួមចំណែក​ដល់​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។

លោក Luke Arnold មាន​ប្រសាសន៍​បន្ថែម​ថា “​ប្រជាជន​ដែល​ខ្វះ​អគ្គិសនី​ប្រើប្រាស់ នឹង​បាត់បង់​ផលប្រយោជន៍​ពី​កំណើនសេដ្ឋកិច្ច​យ៉ាង​លឿន​រហ័ស​របស់​ប្រទេស​កម្ពុជា​។ ការ​ភ្ជាប់​សហគមន៍​ទៅ​នឹង​ថាមពល​អគ្គិសនី ដែល​មាន​តំលៃ​សមរម្យ អាច​ទុកចិត្ត​បាន ប្រកបដោយ​និរន្តរភាព នឹង​ផ្លាស់​ប្តូរជីវិត​របស់​ពួក​គេ ហើយ​អនុញ្ញាត​ឱ្យ​ប្រជាជន​ចាប់ផ្តើម​អាជីវកម្ម​ខ្នាត​តូច ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព និង​ឈាន​ដល់​ការ​សម្រេច​បាន​សក្តានុពល​ពេញលេញ​។

លោក Luke Arnold ក៏​បាន​ពន្យល់​ផង​ដែរ​ថា គម្រូ​កិច្ច​សហប្រតិបត្តិការ ស្ថាន​ប័ន​សាធារណៈ និង ឯកជន​របស់​គម្រោង នឹង​ធ្វើ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​ដ៏​សំខាន់​ពី​វិស័យ​ឯកជន ជំរុញ​ទាំង​បច្ចេកវិទ្យា និង នវានុវត្តន៍ គម្រូ​អាជីវកម្ម ហើយ ផ្តល់​ប្លង់​មេ​សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ក្រៅ​បណ្តាញ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើ​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើង​វិញ​

លោក Luke Arnold អគ្គរាជទូត​ស្តីទី អូស្ត្រាលី

គម្រោង​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​វិនិយោគ​ធំ​មួយ​របស់​អូស្ត្រាលី​ដើម្បី​គាំទ្រ​ដល់​ការ​ផ្លាស់​ប្តូរ​ថាមពល​របស់​ប្រទេស​កម្ពុជា ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា ពង្រឹង​ស្ថេ​រ​ភាព​អគ្គិសនី និង​កាត់​បន្ថយ​ការ​ចំណាយ​។ អូស្ត្រាលី​ក៏​កំពុង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ថាមពល​កកើត​ឡើង​វិញ និង​ការ​វាយតំលៃ​ថាមពល​កកើត​ឡើង​វិញ និង​ពង្រឹង​កា​រត​ភ្ជាប់​រវាង​ស្ថាប័ន​ថាមពល​អូស្ត្រាលី និង​កម្ពុជា​។

កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ឈានមុខ​គេ​របស់​អូស្ត្រាលី​នៅ​កម្ពុជា វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ (3i) នឹង​សហការ ធ្វើការ​ងារ​លើ​គម្រោង​នេះ​។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ 3i បាន​ជំរុញ​ការ​វិនិយោគ ដែល​បាន​ត​ភ្ជាប់​អគ្គិសនី​ទៅ​កាន់​ប្រជាពលរដ្ឋ កម្ពុជា​ជាង ៣១,០០០ គ្រួសារ​ទៅ​នឹង​បណ្តាញ​អគ្គិសនី​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​កាន់  [email protected]
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នករកស៊ីក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទទូចស្នើសុំរដ្ឋាភិបាលឲ្យជួយរកដំណោះស្រាយបន្ទាន់

ព័ត៌មាន
ក្រុមអ្នកជំនាញ និងអ្នកជំនួញក្នុងវិស័យឯកជន បានអះអាងថា វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលត្រូវដោះស្រាយបន្ទាន់ នៅអំឡ…

កម្ពុជាដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាស ដែលអាចផលិតមាសសុទ្ធ៣តោនក្នុង១ឆ្នាំ

ព័ត៌មាន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅតំប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ