អូស្ត្រាលី-ចិន

នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រាប់ឱ្យចិនដកទណ្ឌកម្មចេញសិន បើចង់បង្កើនទំនាក់ទំនងទ្វេភាគីឡើងវិញ


នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អេនថូនី អាល់បានីស បាននិយាយបន្ធូរបន្ថយពីលទ្ធភាពនៃការស្ដារឡើងវិញនូវទំនាក់ទំនងជាមួយរដ្ឋាភិបាលប្រទេសចិន ក្រោយពីមានជំនួបកំពូលមួយរវាងប្រទេសទាំង២នេះ កាលពីថ្ងៃអាទិត្យនៅប្រទេសសិង្ហបុរី ដោយអូស្ត្រាលីបានអំពាវនាវឱ្យក្រុងប៉េកាំងដកទណ្ឌកម្មលើទំនិញនាំចូលពីអូស្ត្រាលីជាមុនសិន បើសិនជាចិនពិតជាចង់ចងមេត្រីភាពនឹងគ្នាឡើងវិញជាមួយអូស្ត្រាលីមែននោះ។ នេះបើតាមកាសែតចិន South China Morning Post បានឱ្យដឹងនៅថ្ងៃនេះ។
រីអូស្ត្រាលី និយាយបន្ធូរបន្ថយពីលទ្ធភាពនៃការស្ដារឡើងវិញនូវទំនាក់ទំនងជាមួយរដ្ឋាភិបាលប្រទេសចិន ក្រោយជួបគ្នា កាលពីថ្ងៃអាទិត្យនៅប្រទេសសិង្ហបុរី

ឧបនាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក រី​ឆា​ដ ម៉ា​ល់ (Richard Marles) បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិចិន​លោក វ៉េ ហ្វឹ​ង​ហេ (Wei Fenghe) នៅ​ប្រទេស​សិង្ហ​បុរី​ជា​កន្លែង​ដែល​មេដឹកនាំ​ទាំង​២​រូប​នេះ បាន​ចូលរួម​កិច្ច​សន្ទនា​ប្រចាំឆ្នាំ​ក្នុង​កិច្ចប្រជុំ​កំពូល​សន្ដិសុខ​អាស៊ី ហើយ​នេះ​គឺជា​ជំនួប​ទល់មុខ​សាធារណៈ​លើក​ដំបូង​រវាង​មន្ត្រី​រដ្ឋាភិបាល​អូស្ត្រាលី និង​ចិន​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ​បន្ទាប់​ពី​ស្ថានភាព​ទំនាក់ទំនង​ការទូត​ទ្វេភាគី បាន​និង​កំពុង​ជួប​ភាព​ចម្រូងចម្រាស់​នឹង​គ្នា​ឥត​ដាច់​។

លោក ម៉ា​ល់ ឧបនាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​និយាយ​ថា កិច្ចប្រជុំ​នេះ​គឺជា "​ការ​ដោះ​ដូរ​ដោយ​ស្មោះត្រង់ និង​ពេញលេញ​មួយ​" ប៉ុន្តែ​ក៏​ជា "​ជំហាន​ដំបូង​ដ៏​សំខាន់​" ក្នុង​ការ​ស្តារ​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង​ផង​ដែរ ហើយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក អាល់​បា​នី​ស បាន​និយាយ​នៅ​ថ្ងៃ​ទី​១៤​មិថុនា​ថា ដើម្បី​កែ​លម្អ​ទំនាក់ទំនង​ទ្វេភាគី គឺ​ប្រទេស​ចិន "​ចាំបាច់​ត្រូវ​តែ​ដក​ចេញ​ទណ្ឌកម្ម​មួយ​ចំនួន​" ដែល​ខ្លួន​បាន​ដាក់​មក​លើ​ការ​អូស្ត្រាលី​ជា​មុន​សិន​។

លោក អាល់​បា​នី​ស បាន​និយាយ​ថា វា​តែងតែ​ជា​រឿង​ល្អ​មួយ​ដែល​មនុស្ស​មានការ​សន្ទនា​គ្នា និង​មានការ​ពិភាក្សា​គ្នា​ពី​អ្វីមួយ ដែល​លោក​បាន​និយាយ​ថា «​បាន​បាត់បង់​» នៅ​ក្រោម​រដ្ឋាភិបាល​អូស្ត្រាលី​អាណត្តិ​មុន​។

ប៉ុន្តែ​លោក អាល់​បា​នី​ស មេដឹកនាំ​អូស្ត្រាលី​ថ្មី​ដែល​ទើបបាន​ស្បថ​ចូល​កាន់​តំណែង​បន្ទាប់​ពី​ឈ្នះ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២១ ខែឧសភា​នោះ បាន​សង្កត់ធ្ងន់​ថា ការ​ឡើងក​ម្តៅ​បន្ថែម​ទៀត​នៃ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ចិន ឬ​យ៉ាងណា​នោះ គឺ​វា​នឹង​អាស្រ័យ​ទាំងស្រុង​ទៅ​លើ​ថា តើ​ប្រទេស​ចិន​បាន​យល់ព្រម ឬ​ក៏​អត់​ក្នុង​ការ​ដក​ទណ្ឌកម្ម និង​របាំង​ពាណិជ្ជកម្ម​មួយ​ចំនួន​លើ​ការ​នាំ​ចេញ​របស់​អូស្ត្រាលី​នេះ​តែ​ម្ដង​។

សូម​រំលឹក​ថា ប្រទេស​អូស្ត្រាលី​និង​ប្រទេស​ចិន​បាន​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង​នៅ​ពេល​អតីត​មេដឹកនាំ​អូស្ត្រាលី​លោក ស្ក​ត់ ម៉ូ​រី​សុ​ន បាន​ស្នើ​សុំ​ឱ្យ​មានការ​ស៊ើបអង្កេត​ជា​លក្ខណៈ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ប្រភព​ដើម​នៃ​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូ​រ៉ូ​ណា​នៅ​ក្នុង​ប្រទេស​ចិន​។

បន្ទាប់​ពី​ហេតុការណ៍​នោះ​មក គេ​សង្កេត​ឃើញ​ថា ការ​នាំ​ចេញ​ទំនិញ​របស់​អូស្ត្រាលី​រួម​មាន​ឈើ ធ្យូងថ្ម សាច់​គោ និង​ស្រា​ដើម ក៏​បាន​ចាប់ផ្ដើម​ជួប​ការ​លំបាក​ក្នុង​ការ​នាំ​ចូល​ទៅ​កាន់​កំពង់​ផែ​របស់​ប្រទេស​ចិន​តែ​ម្ដង រួម​ទាំង​ការ​ពន្យារពេល​ការ​ចុះបញ្ជី​ពន្ធគយ​ផង​ដែរ​។

ដូច្នេះ​ហើយ​ទើប​ពេល​នេះ​លោក Albanese បាន​បញ្ជាក់​ច្បាស់​ៗ​ថា «​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​អូស្ត្រាលី និង​ចិន​នោះ គឺ​ពួក​គេ​ចាំបាច់​ត្រូវ​តែ​ដក​ចេញ​នូវ​ទណ្ឌកម្ម​ទាំងនោះ​ជា​មុន​សិន ព្រោះ​វា​គឺជា​អ្វី​ដែល​ប្រទេស​ចិន​បាន​ដាក់ ហើយ​ប្រទេស​ចិន ដែល​បាន​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​នេះ ដូច្នេះ​ហើយ​វា​គឺជា​ប្រទេស​ចិន​ដែល​ចាំបាច់​ត្រូវ​តែ​ដក​ចេញ​នូវ​ទណ្ឌកម្ម​ទាំងនោះ​»៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលចម្រុះអ៊ីស្រាអែលប្រឈមនឹងការដួលរលំ ក្រោយសមាជិកសភាដើរចេញពីជួររដ្ឋាភិបាល

ព័ត៌មាន
រដ្ឋាភិបាលចម្រុះរបស់ប្រទេសអ៊ីស្រាអែលនៅថ្ងៃចន្ទដើមសប្តាហ៍នេះ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ និងកំពុងប្រឈមការដួលរលំផងដែរ ក្រោយពីមានសេចក្តី…

បុរី គីមស័ង នៃគម្រោង ដឹឡេគឃេន ដ៏ប្រណិត បញ្ចុះតម្លៃពិសេសពាក់កណ្តាលឆ្នាំ ការផ្ដល់ជូននេះមានកំណត់ សូមប្រញាប់រួសរាន់ឡើង!

ព័ត៌មាន
ការទិញផ្ទះអាចជាការសម្រេចចិត្តដ៏ធំមួយ ដោយសារជាផលិតផលដែលមានការចំណាយខ្ពស់។ យ៉ាងណាមិញទំនោរនៃការទិញផ្ទះមានភាពខុសគ្នា ទៅតាមចំណង់ចំណូលចិត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ