បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

អេស៊ីលីដាម៉ូបាល ផ្ដល់​ជម្រើសសេវាធនាគារដ៏សម្បូរបែបនិងដោយឥតគិតថ្លៃសេវា


ធនាគារ អេស៊ីលីដា ដែល​ជា​ធនាគារ​ខ្មែរ​ដំបូង​គេ​បំផុត​បាន​បង្កើត App បែប​ឌីជីថល បម្រើ​សេវាកម្ម​ដល់​អតិថិជន​-សាធារណជន ក្នុង​ការផ្ទេរ​ប្រាក់-​ទទួល​ប្រាក់ បង់​ថ្លៃ​ទឹក​ភ្លើង បញ្ចូល​កាត​ទូរស័ព្ទ និង​ទិញ​ទំនិញ​ផ្សេងៗ ដោយ​មិន​អស់​កម្រៃ​សេវា ។
ជម្រើស​សេវា​ធនាគារ​គ្រប់​ប្រភេទ​ ជាមួយ អេស៊ីលីដា ម៉ូបាល!

អ្វីដែល​កាន់តែ​ពិសេស​ជាង​នេះទៀត គឺ អតិថិជន​អាច​ដក​ប្រាក់​ដោយ​មិន​ប្រើ​ប័ណ្ណ បាន​រហូត​ដល់ ៥០០០​ដុល្លារ ឬ ២០​លាន​រៀល​ក្នុង​មួយ​ថ្ងៃ ពី​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ អេស៊ីលីដា នៅទូទាំង​ប្រទេស បាន​យ៉ាង​ងាយ​ស្រួល ដោយ​មិន​អស់​ថ្លៃ​សេវា ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា បាន​ឲ្យ​ដឹងថា ឥឡូវនេះ អេស៊ីលីដា ម៉ូបាល បាន​សហការ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដើម្បី​បញ្ចូល​កម្មវិធី បាគង ដែល​កាន់​តែ​ធ្វើ​ឲ្យ​អតិថិជន​មាន​ជម្រើស​កាន់តែ​ច្រើន​ក្នុង​ការផ្ទេរ​ប្រាក់​ទៅ​វិញ​ទៅមក ឆ្លង​ធនាគារ និង​ចាយ​លុយ​មិន​បាច់​ប្រើ​ក្រដាស​ប្រាក់ ។

លោកស្រី សុខ សោភា បាន​បន្ថែមថា រហូត​មក​ដល់​ឥឡូវ​នេះ អេស៊ីលីដាម៉ូបាល មាន​អតិថិជន​គាំទ្រ​ប្រើប្រាស់​សេវា ជិត ២​លាន​នាក់​ហើយ ​ដែល​កាន់តែ​ជំរុញ​ឲ្យធនាគារ អេស៊ីលីដា ខិតខំ​បង្កើត​អ្វីៗ​ដែល​ថ្មី​ឲ្យ​ត្រូវ​តាម​កាលសម័យ​បច្ចេកវិទ្យា និង​ឆ្លើយតប​តម្រូវការ​អតិថិជន​ទាន់​ពេលវេលា ។

សូម​បញ្ជាក់​ផង​ដែរ​ថា ធនាគារជាតិ​នៃ​កម្ពុជា បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ បាគង ក្នុង​គោលដៅ​ចម្បងៗ​រួមមាន​ដូចជា ៖ ផ្តល់​នូវ​លទ្ធភាព​ទូទាត់​ឆ្លង​គ្រឹះស្ថាន​ធនាគារ, កែលម្អ​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ប្រព័ន្ធ​ទូទាត់​សងប្រាក់, ជំរុញ​បរិញ្ញាប័ណ្ណ​ហិរញ្ញវត្ថុ និង​ជំរុញ​ការទូទាត់​ដោយ​មិន​ប្រើ​ក្រដាស​ប្រាក់ ដើម្បី​គាំទ្រ​ដល់​ចលនា​សេដ្ឋកិច្ច​ជាតិ​កាន់​តែ​រីក​ចម្រើន ៕




អត្ថបទបន្ទាប់


គោលនយោបាយជាតិដំឡូងមីសម្ពោធជាផ្លូវការហើយ! តើនឹងជួយអ្វីខ្លះដល់វិស័យនេះ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៤ ខែមករា បានប្រកាសសម្ពោធជាផ្លូវការហើយ នូវគោលនយោបាយជាតិស្តីពីដំឡូងមីឆ្នាំ២០២០-២០២៥ ដ…

កិច្ចព្រមព្រៀង RCEP និង FTA នឹង​នាំឲ្យសេដ្ឋកិច្ចកម្ពុជា​លូតលាស់​ជា​វិជ្ជមាន​ក្នុង​ឆ្នាំ២០២១

ព័ត៌មាន
លោកបណ្ឌិត អុិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ នៃ ធនាគារ​​អេស៊ីលីដា បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​​អំពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ក្នុង​ឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ