នៅក្នុងរបាយការណ៍របស់ខ្លួនដែលត្រូវបានកាសែត បាងកក ប៉ុស្ដិ៍ យកមកចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៣ ខែសីហា ក្រុមហ៊ុនមូលបត្រ KGI Securities Thailand បានលើកឡើងថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចអាម៉េរិក នឹងធ្វើឱ្យទីផ្សារការងារវិលទៅរកភាពប្រក្រតី ប៉ុន្តែទន្ទឹមនេះ អត្រាការប្រាក់ខ្ពស់នឹងជះផលប៉ះពាល់ដល់អតិថិជនជាអ្នកប្រើប្រាស់នៅសហរដ្ឋអាម៉េរិក កាន់តែខ្លាំង។
ហើយគួបផ្សំជាមួយនឹងការធ្លាក់ចុះនៃអតិផរណានៅសហរដ្ឋអាម៉េរិក ធនាគារកណ្ដាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់យ៉ាងគំហុកដើម្បីការពារស្ថិរភាពសេដ្ឋកិច្ចជាតិ។
ងាកមកប្រទេសថៃ ឯណេះវិញ ធនាគារកណ្តាលថៃ អាចនឹងបញ្ចុះអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនពី១% ទៅ១,៥% នៅឆ្នាំ២០២៥ ដើម្បីកាត់បន្ថយសម្ពាធ ឬផលប៉ះពាល់ទៅលើអតិថិជនជាអ្នកប្រើប្រាស់ និងអ្នកជាប់បំណុលនៅក្នុងប្រទេសថៃ៕
ដោយ: តែម សុខុម
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។