Advertisement
ប្រាក់ចំណូល​បុគ្គលិក​នៅវៀតណាម

របាយការណ៍៖ ចំណូលបុគ្គលិកធនាគារនៅវៀតណាម ជាមធ្យមចន្លោះពីជាង ៨០០ ទៅ១.៣០០ ដុល្លារក្នុងមួយខែ


បើទោះបីជាស្ថិតិអំពីប្រាក់ចំណូលបុគ្គលិកធនាគារនៅវៀតណាមនេះ មិនបានឆ្លុះបញ្ចាំងពីប្រាក់ចំណូលនៃបុគ្គលិកម្នាក់ៗក៏ដោយ ក៏ប៉ុន្ដែ របាយការណ៍ហិរញ្ញវត្ថុពាក់កណ្ដាលឆ្នាំ២០១៩ ដាច់ដោយឡែកមួយ ពីធនាគារពាណិជ្ជធំបំផុតចំនួន១៣នៅវៀតណាម បានបង្ហាញថា ប្រាក់ចំណូលរបស់បុគ្គលិកខ្លួនមានការកើនឡើង ដោយជាមធ្យមមានចំនូលពី៨៦៤ ដុល្លារ ទៅដល់១.៣០០ ដុល្លារអាមេរិក ក្នុងមួយខែ។
របាយការណ៍៖ ចំណូលបុគ្គលិកធនាគារនៅវៀតណាម ជាមធ្យមចន្លោះពីជាង ៨០០ ទៅ១.៣០០ ដុល្លារក្នុងមួយខែ (រូបភាព៖ VnExpress International)
ដោយ
Advertisement

នៅក្នុង​ចុង​ខែ​មិថុនា ឆ្នាំនេះ ធនាគារ Vietcombank ដែលស្ថិត​ក្នុងចំណោម​ជាស្ថាប័ន​ផ្ដល់ប្រាក់​កម្ចី​ គ្រប់គ្រង​ដោយ​រដ្ឋ​ធំបំផុត​ចំនួន​បី បាន​ដឹកមុខ​គេ​ក្នុងការ​វិស័យធនាគារ​ក្នុងការ​បង្កើត​ប្រាក់ចំណេញ​ក៏ដូចជា​ការចំណាយ​លើប្រាក់ខែ​បុគ្គលិក។ ជាមធ្យម បុគ្គលិក​ម្នាក់ៗ​នៅក្នុងធនាគារ Vietcombank ទទួលបាន​ប្រាក់ចំណូល​ប្រមាណ ១.៧៤០ ដុល្លារ ក្នុងមួយខែ កើនឡើង​៦% ធៀបនឹង​ប្រាក់ចំណូល​បុគ្គលិក​កាលពី​ឆ្នាំ២០១៨។ បច្ចុប្បន្ន ធនាគារ​កណ្ដាល​មានចំណែក​កាន់កាប់ភាគហ៊ុន របស់ធនាគារ​ Vietcombank ចំនួន​៧៤,៨%។

បុគ្គលិក​ធនាគារ​ យោធា Military Bank (MBBank) គឺឈរលំដាប់ទី២ ដែលមានផ្ដល់​ប្រាក់​ចំណូល​ដល់​បុគ្គលិក​ម្នាក់ៗ​ជាមធ្យម ១,៤២០ ដុល្លារអាមេរិក ក្នុងមួយខែ កើនឡើង​៨% ធៀបនឹង​ឆ្នាំមុន។

ធនាគារឯកជន TPBank ដែលឈរ​លំដាប់ទី៣ បាន​ផ្ដល់ប្រាក់ចំណូល​ដល់​បុគ្គលិក​ជាមធ្យម​១.៣៩០ ដុល្លារ​ក្នុងមួយខែ ដែលមាន​ការកើនឡើង​គួរឲ្យភ្ញាក់ផ្អើល​រហូតដល់ ៣៥% ធៀបនឹង​ឆ្នាំមុន។

ធនាគារ Techcombank ដែលជាស្ថាប័ន​ផ្ដល់​កម្ចី​ធំបំផុត​ គិតក្នុងទ្រព្យសកម្ម គឺឈរលំដាប់​លេខ៤ ដែលបាន​ផ្ដល់ប្រាក់ចំណូល​ដល់​បុគ្គលិក​ជាមធ្យម ១.៣៨០ ដុល្លារអាមេរិក។ 

បើតាម​នាយក​ប្រតិបត្តិធនាគារមួយ​សុំមិន​បញ្ចេញឈ្មោះ បានប្រាប់​សារព័ត៌មាន Vietnam Express ថា ប្រាក់ចំណូល​ជាមធ្យម និងប្រាក់ចំណូល​ជាក់លាក់​អាចល្អៀងគ្នា​ខ្លាំង អាស្រ័យទៅលើថា តើ​បុគ្គលិកនោះ បាន​ធ្វើការ​ងារ​សម្រេច​តាម​គោលដៅកំណត់​ដែរ ឬក៏អត់ ហើយពួកគេ​ធ្វើការងារ​អនុវត្ត​តាម​គោលការណ៍​ក្រុមហ៊ុន​បាន​កម្រិតណា។ 

នាយក​ប្រតិបត្តិធនាគារ​រូបនោះ បាន​បញ្ជាក់ទៀតថា ខណៈដែល​បុគ្គលិក​ក្នុងធនាគារលោក​រកប្រាក់​ចំណុល​បាន​តែ​៨៦៤ ដុល្លារ តែអ្នកខ្លះទៀត ទទួលបាន​ប្រាក់ចំណូល​កើនឡើង​រហូតដល់​៥ដង បើសិនជា​ពួកគេ​អាច​សម្រេច​លទ្ធផលការងារ​បានលើស​ពីអ្វីដែល​គោលដៅ​បានកំណត់។

តាមការស្ទង់មតិ​មួយ​របស់​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក VietnamWorks បាន​បង្ហាញថា ប្រាក់ខែគោល​របស់​បុគ្គលិកធនាគារ​ ដោយមិនបាន​រួម​បញ្ជូល​ប្រាក់​ឧបត្ថម្ភនានា អាចមានចន្លោះពី ២៨០ ទៅ១.២៩៣ ដុល្លារអាមេរិក ក្នុងមួយខែ។

ដ្បិតតែ​ប្រាក់ខែ​កំពុង​កើនឡើង​ក៏ដោយ ប៉ុន្ដែ កំណើនបុគ្គលិក​ក្នុង​វិស័យនេះ​ត្រូវបាន​រាយការណ៍ថា ស្ថិតនៅក្នុង​ស្ថានភាព​យឺតនៅឡើយ។ តាមស្ថិតិ​ពី​ធនាគារ​ធំៗ​ទាំង​១០ ក្នុងវិស័យនេះ បាន​ឲ្យដឹងថា ចំនួន​បុគ្គលិក​សរុប​គិតត្រឹម​ដំណាច់​ខែ​មិថុនាឆ្នាំ២០១៩ មានការកើនឡើង​តិចជាង ២% ធៀបនឹង​កាលពី​ដើមឆ្នាំមក។ 

កាលពីឆ្នាំមុន ចំនួន​បុគ្គលិក​ក្នុង​វិស័យ​ធនាគារ​វៀតណាម​បានកើនឡើង​ដល់ជិត​១៧ ពាន់នាក់ ស្មើនឹងកំណើន​៨,៣%។ នេះបើតាម​តួលេខ​ក្នុង​ត្រីមាសទី៤ ឆ្នាំ២០១៨ ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ធនាគារ​ចំនួន​២២។

ក្នុងនោះ​មាន​ធនាគារ​ចំនួន​២ ក្នុងចំណោម​ធនាគារ​ផ្ដល់កម្ចីសាធារណៈ​ធំបំផុត​ចំនួន​៣ គឺ​ធនាគារ BIDV និង VietinBank បាន​បង្ហាញរបាយការណ៍​ធ្លាក់ចុះ​នៃចំនួន​បុគ្គលិក។ មានតែ​ធនាគារ VIB និង TPBank ប៉ុណ្ណោះ ដែលបង្ហាញរបាយការណ៍​ពីការពង្រីក​បន្ថែម​នូវចំនួន​បុគ្គលិក ដែលមាន​កំណើន​១៩ ភាគរយ និង​១៤ ភាគរយ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សំណង់ខុសច្បាប់ នឹងត្រូវ «រដ្ឋផ្អាកផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់»

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម និងសប្បិកម្ម បានចេញវិធានការនឹងផ្អាកការផ្គត់ផ្គង់ទឹកស្អាត ចំពោះសំណង់ទាំងឡាយណា ដែលសាងសង់ខុស...

ក្រុមហ៊ុនអចលនទ្រព្យនៅចិនបន្តបិទទ្វារកាន់តែច្រើន ខណៈថ្មីៗនេះមាន ៣០០ ក្រុមហ៊ុនបានដកខ្លួនពីទីផ្សារ

ព័ត៌មាន
តាមសេចក្ដីប្រកាសនៅលើបណ្ដាញអនឡាញរបស់តុលាការប្រជាជនចិន បានឲ្យដឹងថា នៅឆ្នាំ២០១៨ កន្លងទៅមានក្រុមហ៊ុនអចលនទ្រព្យនៅប្រទេសចិន ប្រមាណ ៦០ភាគរយ ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ