សាកសព​ស្ត្រី​អង់គ្លេស​ដែល​បាត់​ខ្លួន រក​ឃើញ​ហើយ!

អាជ្ញាធរ​រក​ឃើញ​សព​ស្រ្តី​អង់គ្លេស ដែល​បាត់​ខ្លួន​ចំនួន​៧ថ្ងៃ អណ្តែត​លើ​ផ្ទៃ​សមុទ្រ​ក្បែរ​ព្រំដែន​ប្រទេស​ថៃ


សពស្រ្តី​ជនជាតិ​អង់គ្លេស​វ័យ​២១​ឆ្នាំ ឈ្មោះ Amelia Bambridge ដែល​បាន​បាត់​ខ្លួន​ចំនួន​៧​ថ្ងៃ នៅ​លើ​កោះរ៉ុង ត្រូវ​បាន​អាជ្ញាធរ​ប្រទះ​រក​ឃើញ​អណ្តែត​លើ​ផ្ទៃ​សមុទ្រ ក្បែរ​ព្រំដែន​ប្រទេស​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​តុលា​នេះ។ នេះ​បើ​យោង​តាម​លោក ជួន ណារិន ស្នងការ​នគរបាល​​ខេត្ត​ព្រះសីហនុ។
នាង Amelia Bambridge អាយុ ២១ឆ្នាំ ជា​ជនជាតិ​អង់គ្លេស បាន​បាត់ខ្លួន​កាលពីថ្ងៃទី២៤ តុលា។ នៅថ្ងៃទី៣១ តុលា ២០១៩ អាជ្ញាធរ​បាន​រកឃើញ​សាកសព​នាង​ហើយ។ រូបភាព៖ Sky News
ដោយ

លោក ជួន ណារិន បាន​និយាយ​ថា អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ បាន​រក​ឃើញ​សាកសព​នាង Amelia Bambridge ដែល​មាន​រយៈពេល​២​ម៉ោង ពី​ដី​គោក​ ហើយ​ពេល​នេះ​កំពុងតែ​ដឹក​មក​ដើម្បី​ធ្វើ​កោសល្យ​វិច័យ​បន្ថែម។

លោក ជួន ណារិន បាន​និយាយ​ដូច្នេះ​ថា «ឥឡូវ កំពុងតែ​ដឹក​ចេញ​ពី​ព្រំដែន​ថៃ​មក ព្រោះ​ទៅ​ទើ​នៅ​ថ្ម​ដៃ​ដឹក នៅកោះឆ្លាម ព្រំដែន​ថៃ កោះកុង ឥឡូវ​គេ​កំពុង​ដឹក​លើ​នាវា​មក​ហើយ។

នាង Amelia Bambridge បាន​បាត់​ខ្លួន​​នៅ​​​លើ​​កោះរ៉ុង កាល​ពី​​ថ្ងៃ​​ទី​២៤ ខែ​តុលា វេលា​ម៉ោង​៣​ភ្លឺ ដោយ​បន្សល់​តែ​កាបូប​របស់​នាង​នៅ​លើ​ថ្ម​ក្បែ​មាត់​សមុទ្រ បន្ទាប់ពី​បាន​ចាក​ចេញ​ពី​កន្លែង​ជប់លៀង​នៅ​លើ​ឆ្នេរ​ដែល​មាន​ឈ្មោះ​ថា ឆ្នេរ​ប៉ូលិស។

ការស្វែងរក​នាង Amelia Bambridge រួមមាន អ្នក​មុជ​ទឹក​ស្ម័គ្រ​ចិត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​រាប់រយ​នាក់ ដោយ​មាន​ទាំង​ប្រើ​យន្តហោះ​ដ្រូន​ផង ហើយ​ការស្វែង​រក​បាន​ធ្វើ​ឡើង​នៅ​លើ​​ផ្ទៃ​សមុទ្រ ក្នុងព្រៃ តាម​ផ្ទះ​នានា និង​តាមរយៈ​ឧទ្ធម្ភាគចក្រ។

លោក នួន ប៉ុនថុល អភិបាល​ក្រុង​កោះរ៉ុង បាន​និយាយ​ថា យោងតាម​កាមេរ៉ា​មួយ​ដែល​គេ​ដាក់​នៅមុខ​ផ្លូវ​ហ្នឹង គេ​ឃើញ​នាង Amelia Bambridge ទៅ​កន្លែង​ជប់​លៀង​ជាមួយ​គ្នា​ ៣ ឬ ​៤នាក់ ប៉ុន្តែ នាង​មិន​បាន​វិលត្រលប់​មក​វិញ​ទេ។

បើយោង​តាម​លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មនុស្ស​ចំនួន​ជាង ២០​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ហៅ​មក​សាកសួរ​អំពី​ករណី​បាត់​ខ្លួន នាង Amelia Bambridge នេះ ប៉ុន្តែ​មិន​មាន​ការ​ឃុំ​ខ្លួន​នោះ​ទេ។

មុន​ដំណឹង​ស្លាប់​របស់​ប្អូន​ស្រី​ខ្លួន លោក Harry Bambridge ដែល​ជា​បងប្រុស​នាង Amelia Bambridge បាន​អរគុណ​សាធារណជន​ចំពោះ​ការគាំទ្រ​ដ៏​ពេញ​ទំហឹង​ ហើយ​ក៏​បាន​និយាយ​ផងដែរ​ថា លោក​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា នឹង​មាន​ការស៊ើប​អង្កេត​យ៉ាង​ដិត​ដល់​ចំពោះ​ការ​បាត់​ខ្លួន​នេះ។

លោក Harry Bambridge បាន​សរសេរ​លើ​ហ្វេសប៊ុក នៅថ្ងៃ​ទី២៩ ខែតុលា ដូច្នេះថា «ជា​ថ្ងៃ​រំជួល​ចិត្ត​ដ៏​យូរ​ហើយ យើង​នៅតែ​ធ្វើការ​ដោយ​មិន​នឿយ​ហត់ ដើម្បី​ឈាន​ដល់​ការរក​ឲ្យ​ឃើញ​មូលហេតុ​នៃ​ការ​បាត់ខ្លួន​របស់​ប្អូន​ស្រី​ខ្ញុំ។»

លោក Harry Bambridge បាន​សរសេរ​បន្ត​ថា «ខ្ញុំ​កំពុង​ធ្វើ​ឱ្យ​ប្រាកដ​ថា ករណី​នេះ​ត្រូវ​បាន​ស៊ើបអង្កេត​យ៉ាង​ត្រឹមត្រូវ។ គ្មាន​ការ​ដក​ថយ គ្មាន​ការ​ចុះ​ចាញ់ យើង​នឹង​រកនាង​ឲ្យ​ឃើញ»៕




អត្ថបទបន្ទាប់


ថៃ នឹងចរចាជាមួយ អាមេរិក លើការផ្អាកការអនុគ្រោះពន្ធអាហារសមុទ្រ

ព័ត៌មាន
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធចាន់អូចា នឹងធ្វើការចរចាគ្នាជាមួយនឹង តំណាងមកពីសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងខែវិច្ឆិកា…

ប្រាក់ចំណេញក្រោយបង់ពន្ធ របស់ Metfone មានជិត ៣០ លានដុល្លារ កើនជាង៩០% នៅ៩ខែឆ្នាំ ២០១៩

ព័ត៌មាន
ក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Viettel Global របស់វៀតណាម នៅរយៈពេល៩ខែ នៅឆ្នាំ២០១៩នេះ មានប្រាក់ចំណេញក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ