អត្ថបទក្រុមហ៊ុន

បុរី មេគង្គ លែន នឹងរៀបចំពិធីប្រគល់ផ្ទះលើកទី២ ដល់អតិថិជនចំនួន ២០០ ផ្ទះនៅគម្រោងធំទី២ ហ្គោលឌិនអាវិននូនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ!


យើងសង្កេតឃើញថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បុរី មេគង្គ លែន បានប្រារព្ធពិធីប្រគល់ផ្ទះយ៉ាងអធឹកអធម នៅគម្រោងធំទី២ ហ្គោលឌិន អាវិននូ សម្រាប់អតិថិជនរបស់ខ្លួនម្តងរួចទៅហើយ។ ហើយអ្វីដែលគួរអោយកត់សម្គាល់បំផុតនោះគឺ បុរី មេគង្គ លែន គម្រោងធំទី២ ហ្គោលឌិន អាវិននូ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាជនខ្មែរ ដោយទទួលបានការស្រលាញ់ពេញចិត្តនូវម៉ូតផ្ទះ គុណភាពសំណង់រឹងមាំ ព្រមជាមួយនឹងទំនួលខុសត្រូវ និងទំនុកចិត្តខ្ពស់ សម្រាប់អតិថិជនទាំងអស់ដែលបានទិញនៅ បុរី មេគង្គ លែន គ្រប់គម្រោងទាំងអស់។
បុរី មេគង្គ លែន នឹងរៀបចំពិធីប្រគល់ផ្ទះលើកទី២ ដល់អតិថិជនចំនួន 200ផ្ទះនៅគម្រោងធំទី២ ហ្គោលឌិនអាវិននូនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ!!

ឥឡូវនេះ​ បុរី មេគង្គ លែន ក៏នឹងប្រារព្ធពិធីប្រគល់ផ្ទះលើកទី២ ជូនដល់អតិថិជនរបស់ខ្លួនចំនួន ២០០ គ្រួសារ នៅគម្រោងធំទី២ ហ្គោលឌិនអាវិននូ សារជាថ្មីម្តងទៀត នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣​ ខាងមុខនេះ។

អតិថិជនទាំងអស់ក៏អាចអញ្ចើញចូលរួមដោយសេរី មកកាន់ទីតាំងគម្រោងផ្ទាល់ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៥ ល្ងាច ដើម្បីទទួលបានប្រូម៉ូសិនពិសេស និងការថែមជូនអស់ស្ទះ ព្រមជាមួយការដូអនុស្សាវរីយ៍ដ៏ស្រស់ពី បុរី មេគង្គ លែន។

គួបញ្ជាក់ផងដែរថា បុរី មេគង្គ លែន បានរៀបចំពិធីនេះឡើងក្នុងគោលបំណង ដើម្បីជាការអរគុណ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់អតិថិជនដែលស្រលាញ់ពេញចិត្ត និងការចូលមករស់នៅសហគនម៍ មេគង្គ លែន របស់ខ្លួនជាបន្តបន្ទាប់។ ទាំងអស់នេះបញ្ជាក់អោយឃើញថា បុរី មេគង្គ លែន​ពិតជាបានយកចិត្តទុកដាក់ទៅលើអតិថិជនរបស់ខ្លួនយ៉ាងកក់ក្តៅ ទាំងមុនពេលចូលរស់នៅ និងក្រោយការចូលរស់នៅក្នុងគម្រោងនីមួយៗ។

ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាពសំណង់រឹងមាំឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរទៀត នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ ២០១១ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ ៦អា៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង នៅទីតាំងផ្ទាល់ ឬមកកាន់លេខទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗។




អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ៖ បច្ចុប្បន្នកម្ពុជាខ្ចីថវិកាពីបរទេសប្រចាំឆ្នាំតិចជាង២០% នៃថវិកាជាតិសរុប

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ឃើញថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ ២០ឆ្នាំ កន្លងទៅនេះ បានបង្កើតនូវស…

លោក ពូទីន ស្វាគមន៍លោក ស៊ី មកកាន់ទីក្រុងមូស្គូ ចំពេលស្ថានភាពសង្រ្គាមនៅអ៊ុយក្រែនបន្ដឆេះឆួល

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន រំពឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងបង្ហាញសាមគ្គីភាពប្រឆាំងនឹងអនុត្តរភាពបស្ចឹមលោកនៅពេលដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ