អត្ថបទពាណិជ្ជកម្ម!

ភូមិផ្កាត្រកួន គម្រោងបុរីលំហែកាយបែបធម្មជាតិនៅតំបន់ជាយក្រុងបើកសម្ពោធជាផ្លូវការហើយ


ភូមិផ្កាត្រកួនបានសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភ្ញៀវយ៉ាងច្រើនកុះករ ក្នុងនោះ ភាគច្រើនជាអតិថិជនដែលបានទិញដីនៅក្នុងភូមិផ្កាត្រកួននេះ ដែលជាគម្រោងបុរីលំហែកាយធម្មជាតិនៅតំបន់ជាយក្រុង។
ភូមិផ្កាត្រកួន គម្រោងបុរីលំហែកាយបែបធម្មជាតិនៅតំបន់ជាយក្រុងបើកសម្ពោធជាផ្លូវការហើយ
ដោយ

នៅ​ក្នុង​ពិធី​សម្ពោធ​នេះ​ដែរ ស្ថាបនិក​រមណីយដ្ឋាន​ភូមិ​ផ្កាត្រកួន លោក ឌិន សុមេធា​រិ​ទ្ធ បានអោយ​ដឹង​ថា​នៅ​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​នេះ ភូមិ​ផ្កាត្រកួន​បាន​វិ​វត្ត​ខ្លួន​យ៉ាង​ឆាប់រហ័ស​ទៅ​ជា​តំបន់​កម្សាន្ដ ដែល​មាន​ចម្រុះ​ទៅ​ដោយ​សេវាកម្ម​កម្សាន្ដ​បែប​ធម្មជាតិ និង​ជា​កន្លែង​សម្រាក​លំហែកាយ​លក្ខណៈ​គ្រួសារ ដែល​ស្ថិត​នៅ​លើ​ផ្ទៃដី​៤០ ហិ​កតា​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​។

លោក​បាន​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ហាក់​មាន​និន្នាការ​ទៅ​រក​ដី​នៅ​តំបន់​ជាយក្រុង ជា​ពិសេស​នៅ​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល​នេះ​ផ្ទាល់​តែ​ម្តង​។ លោក​បាន​បន្ថែម​ថា ក្រោយ​ពី​បាន​លក់​ដី​ជាង​៤០​ហិ​កតា និង​បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​កំសាន្ត​នានា​រួច​ហើយ រូប​លោក​រួម​ទាំង​សហ​ស្ថាបនិក​ម្នាក់​បាន​សម្រេចចិត្ត​បន្ថែម​ការ​វិនិយោគ​លើកដី​៦០​ហិ​កតា​បន្ថែម​ទៀត ដោយ​គម្រោង​ថ្មី​នេះ គឺ​ស្ថិត​ក្នុងភូមិ​ផ្កាត្រកួន​ដដែល ដែល​លក្ខណៈ​ប្លែក​ជាង​មុន ព្រោះ​លំនៅ​ទាំងនោះ​នឹង​ត្រូវ​សាងសង់​តាម​បណ្តោយ​ដងព្រែក​។

ពិធីសម្ពោធ​គម្រោងបុរី​ភូមិផ្កាត្រកួន

ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បង្ហាញ​ពិការ​គាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​គម្រោង​បុរី​លំហែកាយ​ទាន់សម័យ​នៅ​តំបន់​ជាយក្រុង​បែប​នេះ ដោយ​ឯកឧត្តម​បាន​លើក​ឡើង​ថា នា​ពេល​អនាគត ដី​នៅ​តំបន់​ជាយក្រុង​នឹង​កាន់តែ​មាន​សក្តានុពល​នឹង​អាច​មាន​តម្លៃ​ជាង​ដី​នៅ​ក្នុង​ទីក្រុង ដោយសារ​តែ​សារ​រោងចក្រ​មួយ​ចំនួន​បាន​ចាប់ផ្តើម​ប្តូរ​ទៅ​កាន់​តំបន់​ជាយក្រុង ជា​ពិសេស​រោងចក្រ​អេ​ឡិច​ត្រូ​និ​ច​ដែល​មិន​មានការ​បញ្ចេញ​ផ្សែង​ពុល ។ 

ឯកឧត្តមរដ្ឋមន្ត្រី បាន​ថ្លែង​កោត​សរសរ​ចំពោះ​ស្ថាបនិក​រមណីយដ្ឋាន​ភូមិ​ផ្កាត្រកួន​ផង​ដែរ ដែល​បាន​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ចំពោះ​ការ​សាងសង់​លំនៅ​ខាន​បែប​បុរាណ ដែល​សក្តិ​សម​ទៅ​នឹង​ការ​និយម​បែប​ថ្មី​ៗ​និង​ប្លែក​ៗ​ពី​សំណាក់​ពលរដ្ឋ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ក្នុង​នាម​ជា​ស្ថាបនិក​រមណីយដ្ឋាន​ភូមិ​ផ្កាត្រកួន និង​ជា​អ្នកជំនាញ​លើ​វិស័យ​សណ្ឋាគារ​មួយ​រូប លោក ឌិន សុមេធា​រិ​ទ្ធ អះអាង​ថា នៅ​ក្នុង​បេសកកម្ម​ជីវិត​របស់​លោក គឺ​មាន​បំណង​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​អាយុ​វែង តាម​រយៈ​ការ​រស់នៅ​ជាមួយ​ធម្មជាតិ ការ​លំហែ​អារម្មណ៍​បន្ទាប់​ពី​បាន​មមាញឹក​នឹង​ការងារ​ក្នុង​ទីក្រុង​ហើយដោយ​មាន​ទីកន្លែង​លំហែកាយ​បែប​ធម្មជាតិ​នៅ​តំបន់​ជាយក្រុង​ដែល​មាន​ខ្យល់អាកាស​បរិសុទ្ធ គ្មាន​ការ​រំខាន​។

ចំណុច​សំខាន់​២​របស់​រមណីយដ្ឋាន​ភូមិ​ផ្កាត្រកួន​គឺ ទី​១​ជា​សួន​កម្សាន្ដ​បែប​ធម្មជាតិ​ដ៏​ធំ​ដោយ​មាន​បឹង​ធម្មជាតិ ទី​២ ជា​លំនៅ​ដ្ឋា​ន​លំហែកាយ បែប​បុរាណ​ប្រកបដោយ​ផាសុកភាព​ផង​ដែរ​។ ស្ថាបត្យករ ឌិន សុមេធា​រិ​ទ្ធ ប្តេជ្ញា​ថា នឹង​ធ្វើ​ឲ្យ​រមណីយដ្ឋាន​ផ្កាត្រកួន​នេះ ក្លាយជា​ជម្រើស​ដំបូង និង​មាន​តែ​មួយ​គត់​សម្រាប់​អ្នក​ទីក្រុង​មក​កម្សាន្ដ​លេង​ជា​លក្ខណៈ​ក្រុម​គ្រួសារ​៕

លោក ឌិន សុមេធារិទ្ធ ស្ថាបនិក​បុរី​ភូមិផ្កាត្រកួន
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកអគ្គរដ្ឋទូតចិនថ្លែងថា កម្ពុជា ជា “មិត្តដែកថែប” នៃប្រទេសចិន ក្រោយពេលនាយករដ្ឋមន្ត្រីកម្ពុជាអះអាងរួមសុខទុក្ខជាមួយចិន

ព័ត៌មាន
ក្រោយពី សម្ដេច ហ៊ុន សែន បានប្រកាសថានឹងរួមសុខទុក្ខជាមួយចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដែលកំពុងរាតត្បាតនៅក្នុងប្រទេសចិន និងប្រ…

ធនាគារនិង​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​មួយ​គូ​ថ្មី​ទៀត​ហើយដែលច្របាច់បញ្ចូលគ្នា

ព័ត៌មាន
ធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ទទួលបានការអនុម័ត​ចុង​ក្រោយ​លើ​ការ​រួម​បញ្ចូល​គ្នាហើយ​ ហើយ​នឹង​​ក្លាយ​ជា​ធនាគារ​ពា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ