អង់គ្លេស-ឥណ្ឌា

អង់គ្លេសគ្រោង នឹងជួយឥណ្ឌាផលិតយន្ដហោះចម្បាំងផ្ទាល់ខ្លួន ដើម្បីទាញឥណ្ឌាចេញពីរុស្ស៊ី


ប្រទេសអង់គ្លេសនឹងផ្ដល់នូវការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសឥណ្ឌាដូចជាជំនួយក្នុងការផលិតយន្តហោះចម្បាំងផ្ទាល់ខ្លួន និងការពន្លឿនការចែកចាយឧបករណ៍ការពារជាតិជាដើម។ ការបញ្ជាក់ពីបំណងនេះ គ្រោងនឹងធ្វើឡើងក្នុងកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ នៅថ្ងៃសុក្រទី ២២ខែមេសានេះ ខណៈដែលប្រទេសលោកខាងលិចកំពុងព្យាយាមទាញឥណ្ឌាចេញឱ្យឆ្ងាយពីប្រទេសរុស្ស៊ី។
អង់គ្លេសគ្រោង ជួយឥណ្ឌាផលិតយន្ដហោះចម្បាំងផ្ទាល់ខ្លួន
ដោយ

នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុង New Delhi ក្នុងឋានៈជានាយករដ្ឋមន្ត្រី​អង់​គ្លេស​នោះ​​លោក Boris Johnson នឹងពិភាក្សាជាមួយលោក Narendra Modi ពី​​មធ្យោបាយក្នុងការបង្កើន​ទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខជាមួយប្រទេសអាស៊ីខាងត្បូងមួយ​នេះ​ ខណៈដែល​មហាយក្សឥណ្ឌានេះ ត្រូវបានគេដឹងថា គឺ​បាន​ទិញគ្រឿងសព្វាវុធ​​​ជាងពាក់កណ្តាលរបស់​ខ្លួន​ពី​ប្រទេសរុស្ស៊ី។

លោក Johnson បាននិយាយថា ​នេះគឺជាឱកាសដ៏ល្អមួយនៅក្នុងទំនាក់ទំនង និងមិត្តភាពរវាងប្រទេសប្រជាធិបតេយ្យទាំងពីរនេះ​។ លោក​គិត​ថា ទំនាក់​ទំនងល្អ​បែប​នេះ​ គឺ​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ​។​​

កិច្ចខិតខំប្រឹងប្រែងនេះបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក​បាន​ប៉ុនប៉ងកាលពីខែមុន ដើម្បី​អូស​ទាញ​ឥណ្ឌាចេញ​ឱ្យឆ្ងាយពីប្រទេសរុស្ស៊ី ព្រោះថារុស្ស៊ី​ក៏ខិតខំសម្បើមដែរ ក្នុងការថ្ពក់យកឥណ្ឌាឲ្យនៅជាមួយខ្លួន​ដូចជាបាន​ផ្ដល់​ឱ្យ​នូវ​ការ​​លក់​គ្រឿង​ការ​ពារ​ ​និងប្រេងក្នុងតម្លៃទាប​ទៅឲ្យ​ឥណ្ឌាជាដើម ខណៈប្រធានាធិបតីអាមេរិក​​លោក​ Joe Biden ជារឿយៗ​បានសុំ​ឱ្យ​ឥណ្ឌា​​ធ្វើ​សកម្ម​ភាព​​ខ្លះៗ​ដើម្បី​ប្រឆាំងនឹងរុស្ស៊ី។

ប្រទេស​អង់គ្លេសសង្ឃឹមថា ការផ្តល់ទំនាក់ទំនងសន្តិសុខកាន់តែជិតស្និទ្ធ​ជាមួយបស្ចិម​លោកនឹងលើកទឹកចិត្តឥណ្ឌាឱ្យឃ្លាតឆ្ងាយពីរុស្ស៊ីបន្ទាប់ពីការលុកលុយទៅ​លើ​ប្រទេស​អ៊ុយក្រែន​ ដែលទីក្រុងម៉ូស្គូហៅថាជាប្រតិបត្តិការយោធាពិសេស​​នោះ​។

គេនៅចាំថា ឥណ្ឌាបានដកខ្លួនចេញពីការបោះឆ្នោតរបស់អង្គការសហប្រជាជាតិក្នុង​ការ​ថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ ហើយក៏​មិនបានចូល​រួម​ដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ​ផង​ដែរ​។ ​ការ​ប្រកាន់ជំហរបែប​នេះ​នាំ​ឱ្យមានសកម្ម​ភាព​ការទូតគួរ​ឱ្យ​ភ្ញាក់​ផ្អើល​​​នាពេលថ្មីៗនេះ ដូចជាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងចិនក៏បានទៅកាន់ប្រទេសឥណ្ឌាដែរ​។​

ប្រទេស​អង់គ្លេសនិយាយថា ខ្លួនមានផែនការគាំទ្រដល់គោលដៅដែលអូសបន្លាយយូររបស់ប្រទេសឥណ្ឌា​ក្នុងការផលិត​យន្តហោះចម្បាំងផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយការនាំចូលឧបករណ៍យោធាថ្លៃៗ ហើយ​ឥឡូវនេះឥណ្ឌាមានយន្តហោះចម្បាំងរុស្ស៊ី អង់គ្លេស និងបារាំងចម្រុះគ្នា​តែ​ម្ដង​។

ប្រទេស​​​អង់គ្លេសដែល​ជា​អតីតអ្នក​ដាក់​​អាណានិគមលើ​ប្រទេស​​ឥណ្ឌា​​ ​​នឹង​ចេញ​អាជ្ញាបណ្ណ​នាំ​ចេញ​​ទូទៅដោយ​បើក​ចំហ​ដល់​​ប្រទេស​ឥណ្ឌា​ ដើម្បី​កាត់​បន្ថយ​ពេល​វេលា​បញ្ជូន​ទំនិញ​សម្រាប់​វិស័យ​ការពារ​ជាតិផងដែរ។ អ្នកនាំពាក្យរបស់លោក​ Johnson បាននិយាយថា មានតែសហភាពអឺរ៉ុប ​និងសហរដ្ឋអាមេរិកតែ​ប៉ុណ្ណោះ ​ដែល​ឥឡូវនេះបាន​ចេញ​អាជ្ញាបណ្ណបែបនេះ​ដល់​ប្រទេស​ឥណ្ឌា​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីប្រឹក្សាសេតវិមានបង្ហាញ៖ អាមេរិកអាចនឹងបន្ថយពន្ធសម្រាប់ចិនដើម្បីទប់ទល់អតិផរណា

ព័ត៌មាន
មន្ត្រីសន្តិសុខជាតិរបស់សេតវិមានបាននិយាយ ថា ទីក្រុងវ៉ាស៊ីនតោនកំពុងថ្លឹងថ្លែងពីការកាត់បន្ថយពន្ធគយលើទំនិញ ដែលមិនមែនជាយុទ្ធសាស្ត្រនាំចូលមកព…

ធនាគារកណ្តាលចិនសន្យា «ជួយគាំទ្រសេដ្ឋកិច្ច» ចំពេលកូវីដ១៩កំពុងរាតត្បាតខ្លាំង

ព័ត៌មាន
ប្រធានធនាគារកណ្តាលចិនកាលពីថ្ងៃសុក្របានសន្យាថា នឹងរក្សាគោលនយោបាយសមស្របដើម្បីគាំទ្រដល់សេដ្ឋកិច្ច ដែលកំពុងមានកំណើនយឺត ជាមួយនឹងវិធីសាស្រ្តជួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ