រថភ្លើងបុកឡានក្រុង​នៅថៃ

រថភ្លើង​បុក​ឡានក្រុង​ដឹកអ្នកហែ​កឋិន​នៅថៃ ស្លាប់មនុស្ស ២០នាក់


មនុស្ស​ ២០នាក់បានស្លាប់បាត់បង់ជីវិត និង​ប្រហែល ៣០នាក់ទៀត បានរងរបួស​ នៅថ្ងៃអាទិត្យនេះ នៅពេល​ដែល​រថយន្តក្រុង​មួយ​បានបុកគ្នា​នឹង​រថភ្លើង នៅខេត្ត​ឆាឈើង​សៅ។ នេះ​បើតាម​ការផ្សាយ​របស់​កាសែត​ក្នុងស្រុកថៃ ។
រថភ្លើង​បុក​ឡានក្រុង​ដឹកអ្នកហែ​កឋិន​នៅថៃ ស្លាប់មនុស្ស ២០នាក់។ រូបថត កាសែតបាងកកប៉ុស្តិ៍
ដោយ

គ្រោះថ្នាក់​រថភ្លើង​បុកគ្នាជាមួយនឹងរថយន្តក្រុងនេះ បាន​កើតឡើង​នៅព្រឹកម៉ោងប្រហែល ៨ នៅឯ​ចំណុច​ឆ្លងកាត់មួយ​នៅលើ​ផ្លូវរថភ្លើង នៅក្បែរស្ថានីយរថភ្លើង​ដែលស្ថិតនៅចម្ងាយប្រមាណ ៥០​គីឡូម៉ែត្រ​ ភាគខាងកើត​ទីក្រុងបាងកក ខណៈដែល​រថយន្ត​ក្រុង​ដឹកអ្នកដំណើរ​កំពុងធ្វើ​ដំណើរទៅកាន់វត្តមួយកន្លែង ដើម្បីដង្ហែ​បុណ្យ​កឋិន​ទៅកាន់វត្តនោះ ។ 

សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក​បាន​និយាយថា នៅចំណុច​ឆ្លងកាត់​លើ​ផ្លូវរថភ្លើងនោះ ពុំមាន​របាំង​អ្វីទេ ហើយពួកគេ​បាន​ឮសំឡេង​ស៊ីផ្លេ​ឮៗ​របស់​រថភ្លើង​ មុនបន្តិចនៅពេល​ដែល​រថភ្លើង​បើក​មកដល់​ប៉ុណ្ណោះ ។ 

រថយន្តក្រុង​កំពុងដឹក​អ្នកទៅបុណ្យ​កឋិនប្រហែល ៦០នាក់ ពីខេត្ត​សមុទ្ទ​ប្រាកាន ភាគខាងត្បូង​ទីក្រុង​បាងកក ទៅកាន់​វត្ត​បាងប្លាណាក់ ដើម្បី​ធ្វើបុណ្យ​កឋិនតាម​ប្រពៃណី​ពុទ្ធសាសនា ។ 

គ្រោះថ្នាក់ចរាចរណ៍ដែលផ្ដាច់ផ្ដិល​ជីវិតមនុស្ស​ គឺ​ជារឿង​ធម្មតាទៅហើយនៅក្នុងប្រទេសថៃ ដែល​ជាប់ឈ្មោះ​ជាប្រទេស​នៅ​លំដាប់ខ្ពស់ជាងគេ ដែលមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់​ចរាចរណ៍ច្រើនជាងគេ​បំផុត ។ មូលហេតុធំៗនៃ​គ្រោះថ្នាក់ទាំងនេះ រួមមាន ការបើកបរ​លើស​ល្បឿន​កំណត់ ការបើកបរ​ក្នុង​ពេលស្រវឹង និង​ការ​អនុវត្ត​ច្បាប់​នៅទន់ខ្សោយ ។ 

យោងតាមរបាយការណ៍​ឆ្នាំ​២០១៨ ពីអង្គការសុខភាពពិភពលោក ព្រះរាជាណាចក្រថៃ​ជាប្រទេសទី២នៅលើ​ពីភពលោក​ដែលមានអត្រា​អ្នកស្លាប់ដោយសារគ្រោះថ្នាក់​ចរាចរណ៍​តាមដង​ផ្លូវ ៕




អត្ថបទបន្ទាប់


មជ្ឈមណ្ឌលកម្សាន្ដខ្នាតយក្សចំនួន២ បានបើកសម្ពោធ ចំពេលកូវីដ-១៩

ព័ត៌មាន
បើទោះបីជាបញ្ហាមេរោគរាតត្បាតកូវីដ-១៩ បាននិងកំពុងបន្ដគំរាមកំហែងដល់សកម្មភាពសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់កម្ពុជាក៏ដោយ ប៉ុន្ដែ ថ្មីៗនេះ ម…

UNDP៖ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​នឹង​កើន​ទ្វេដង ដល់​ទៅ ១៧,៦% ដោយសារ​តែ​វិបត្តិ​កូវីដ-១៩

ព័ត៌មាន
អត្រាភាពក្រីក្រ​នៅ​កម្ពុជា អាចនឹង​កើន​ឡើង​ជិតទ្វេដង ដល់ទៅ ១៧,៦% ខណៈដែល​អត្រា​អ្នកអត់​ការងារ​ធ្វើវិញ នឹងកើន​ឡើង​ដល់ទៅ ៤,៨% ។ នេះបើ​តា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ