បរិយាកាស​ធ្វើ​ជំនួញ​នៅ​កម្ពុជា

ពិន្ទុ​បរិយាកាស​ធ្វើជំនួញនៅ​កម្ពុជា​ធ្លាក់​ចុះ​បន្តិច​នៅ​ឆ្នាំ​នេះ


បរិយាកាស​ធ្វើ​ជំនួញ​របស់​កម្ពុជា នៅ​ឆ្នាំ​នេះ ធ្លាក់​ពិន្ទុ​ចុះ​បន្តិច​ មក​នៅ​ត្រឹម ៤៨,៨ ខណៈ​ដែល​កាល​ពី​ឆ្នាំ​ទៅ​មិញ កម្ពុជា​បាន​ពិន្ទុ ៥០,៤។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ទង់មតិ Business Confidence Index របស់​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា (Eurocham)។
វេទិកាសេដ្ឋកិច្ចពិភព​លោក​ស្ដីពី​អាស៊ាន ប្រារព្ធ​ធ្វើ​នៅ​កម្ពុជា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៧។
ដោយ

ការ​ស្ទង់​មតិ​នោះ​ក៏​បាន​បង្ហាញ​ថា បើ​ទោះ​បី​ជា​វាយតម្លៃ​ជារួម កម្ពុជា​ទទួល​បាន​ពិន្ទុ​ទាប​ជាង​ឆ្នាំ​មុន​បន្តិច​ក្តី ក៏​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​បន្តិច​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់​ដោយសារ​​​តែ​តម្លៃ​ពលកម្ម​​​ទាប ភាព​ល្អ​ប្រសើរ​​ឡើង​បន្តិច​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​អគ្គិសនី ប៉ុន្តែ របាយការណ៍​​ក៏​បង្ហាញ​ថា ការ​​ប្រែប្រួល​នៃ​បទ​ប្បញ្ញត្តិ​ផ្នែក​ពន្ធដារ នា​ពេល​ថ្មីៗ​នេះ បាន​ក្លាយ​ជា​ឧបសគ្គ​នៃ​ការ​​​ធ្វើ​ធុរកិច្ច។

របាយការណ៍​ដដែល​ បញ្ជាក់​ថា អ្នក​ឆ្លើយតប​ក្នុង​ការ​ស្ទាប​ស្ទង់​មតិ​នេះ ហាក់​​ដូចជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឈាន​ចូល​មក​ដល់​នៃ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​នា​ពេល​ខាង​​មុខ។ ប៉ុន្តែ របាយការណ៍​ក៏​បាន​អះអាង​ថា សកម្មភាព​ធុរកិច្ច​នៅ​មាន​ភាព​សុទិដ្ឋិនិយម​ច្រើន និង​​ថា អ្នក​រក​ស៊ី​ភាគ​ច្រើន​ក៏​មាន​គម្រោង​ពង្រីក​សកម្មភាព​មុខ​ជំនួញ​របស់​ខ្លួន​នៅ​កម្ពុជា​ដែរ។

លោក Arnaud Darc ប្រធាន​សភា​ពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ថ្លែង​ថា សម្រាប់​រូប​​លោក លោក​​មាន​ទំនុក​ចិត្ត​ចំពោះ​ស្ថិរ​ភាព​របស់​កម្ពុជា និង​មាន​ទំនុក​ចិត្ត​លើ​ការ​ផ្លាស់​ប្តូរ​ដែល​អាច​គ្រប់​គ្រង​​បាន ដែល​​នឹង​ជំរុញ​ឲ្យ​កម្ពុជា​មាន​ការ​អភិវឌ្ឍ​កាន់​តែ​លឿន។

Business Confidence index របស់​សភា​ពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប ធ្វើការ​ស្ទង់​មតិ​សមាជិក​​របស់​ខ្លួន និង​បាន​ទទួល​​ការ​ឆ្លើយ​តប​ចំនួន​១១៥ ដែល​មក​ពី​២០​វិស័យ​ផ្សេង​គ្នា។ របាយការណ៍​នេះ​បាន​ធ្វើការ​ស្ទង់​​មតិ​​សមាជិក​របស់​ខ្លួន​ក្នុង​ចន្លោះ​ពី​ខែ​មីនា ដល់​ខែ​ឧសភា ក្នុង​ឆ្នាំ​នេះ។

លោក​ឧកញ៉ា សុខ ពិសិដ្ឋ ប្រធាន​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា បាន​បញ្ជាក់​ថា របាយការណ៍​​​របស់​ ​EuroCham​ ប្រចាំ​កម្ពុជា​នេះ គឺ​ជា​ធាតុចូល​មួយ​យ៉ាង​សំខាន់​ក្នុង​​ការ​ពង្រឹង​បរិយាកាស​ធ្វើ​​ជំនួញ​​នៅ​កម្ពុជា​ឲ្យ​​កាន់​តែ​ល្អ​ប្រសើរ​ឡើង។ 

លោក​ឧកញ៉ា​បន្ត​ថា កម្ពុជា​មានច្បាប់​និង​គោល​នយោ​បាយ​​មួយ​ចំនួន​ដែល​ទាក់ទាញ​​វិនិយោគិន​ឲ្យ​មកវិនិយោគ​នៅ​កម្ពុជា ក៏​ដូចជា ការ​កែ​ទម្រង់​របស់​ស្ថាប័ន​មួយ​ចំនួន ដែល​ងាក​មក​ប្រើ​​ប្រាស់​​ប្រព័ន្ធ Online ដើម្បី​​ជំរុញ​ប្រសិទ្ធ​ភាព​ការងារ៕




អត្ថបទបន្ទាប់


ជប៉ុនផ្តល់​ថវិកា​ជាង​៣០​លាន​ដុល្លារ​ដើម្បី​ជួសជុល​ស្ពាន​ជ្រោយ​ចង្វារ

ព័ត៌មាន
ជា​ការ​ឆ្លើយតប​នឹង​សំណើ​បន្ទាន់​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​​ជំនួយ​ឥត​សំណង​​ប្រមាណ ៣៣​លាន​ដុល្លារ​អាមេរិក…

ADB៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៧​និង​២០១៨ ​នៅតែ​រឹងមាំ​

ព័ត៌មាន
ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​បន្ត​រក្សា​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជាក្នុង​អត្រា​ដដែល គឺ ៧,១% សម្រាប់​ឆ្នាំ​២០១៧ និង​​ឆ្នាំ​២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ