ពិភពលោក

នៅត្រឹមចុងឆ្នាំ២០២១ ពិភពលោកនឹងមានវ៉ាក់សាំងកូវីដ-១៩ជាង ១២ ពាន់លានដូស


វិបត្តិជំងឺឆ្លងរាលត្បាតសកល កូវីដ១៩ នៅតែជាក្ដីកង្វល់របស់ពិភពលោកទាំងមូល ហើយបានជំរុញឱ្យប្រទេសផ្សេងៗពន្លឿនល្បឿនក្នុងការផលិតវ៉ាក់សាំង។ ក្នុងរបាយការណ៍មួយពីស្ថាប័នស្រាវជ្រាវរបស់អង់គ្លេស បានបង្ហាញថាក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ នឹងផលិតបានវ៉ាក់សាំងសរុបជាង ១២ ពាន់លានដូសនៅចុងឆ្នាំ ២០២១នេះ ដែលគ្រប់គ្រាន់ដើម្បីប្រើប្រាស់ក្នុងចំណែកមួយនៃចំនួនប្រជាជនពិភពលោកសរុប ដែលត្រូវការសម្រាប់បង្កើនភាពស៊ាំ ប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
នៅត្រឹមចុងឆ្នាំ២០២១ ពិភពលោកនឹងមានវ៉ាក់សាំងកូវីដ-១៩ជាង ១២ ពាន់លានដូស (រូបភាព៖ ស៊ិនហួ)
ដោយ

ការ​ផលិត​វ៉ាក់សាំង​ជាស​កល​បាន​ឈាន​ដល់​ជាង ៦ ពាន់​លាន​ដូ​ស នៅ​ចុងខែ​សីហា ខណៈ​ដែល​ការ​ផលិត​នា​ពេល​បច្ចុប្បន្ន​អាច​មាន​ក្នុង​បរិមាណ ជាង​១​ពាន់​៥​រយ​លាន​ដូ​ស ក្នុង​មួយ​ខែ ខណៈ​ទិន្នផល​វ៉ាក់សាំង​សរុប​ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង​ដល់​ជាង ១២ ពាន់​លាន​គិត​នៅ​ត្រឹម​ចុងខែ​ធ្នូ​ឆ្នាំ​២០២១​។ នេះ​បើ​យោង​តាម របាយការណ៍​ពី​ស្ថាប័ន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​របស់​អង់គ្លេស​ឈ្មោះ អ៊ែ​ហ្វី​នី​ធី​។ ក្នុង​ចំណោម​វ៉ាក់សាំង​ជាង ១២ ពាន់​លាន​ដូ​ស​ដែល​ផលិត​បាន​នៅ​ចុងឆ្នាំ​នេះ គឺ​មាន​វ៉ាក់សាំង​ជាង ៦​ពាន់​៥​រយ​លាន គឺ​ផលិត​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក ហើយ​មាន ៥​ពាន់​៧​រយ​លាន​ដូ​សទៀត គឺ​ផលិត​មក​ពី​ប្រទេស​ចិន​។

សូម​បញ្ជាក់​ថា ពិភពលោក​ត្រូវការ​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ជាង ១១ ពាន់​លាន​ដូ​ស ដើម្បី​ចាក់​ជូន​មនុស្ស​ប្រមាណ ៨០% នៃ​ប្រជាជន​សរុប​ក្នុង​ពិភពលោក ដោយ​គិត​ចាប់ពី​អាយុ​លើស ១២ ឆ្នាំ​ឡើង​។

គួរ​កត់​សម្គាល់ថា វ៉ាក់សាំង​នៅ​ក្នុង​ឃ្លាំង​របស់​បណ្តា​ប្រទេស​អ្នកមាន​កំពុង​ស្ថិត​ក្នុង​ចំនួន​យ៉ាងច្រើន លើស​ពី ១ ពាន់​លាន​ដូ​ស នៅ​ចុងឆ្នាំ​នេះ ខណៈ​ពេល​ដែល​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​នៅ​តែ​មាន​កម្រិត​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ សូម​ជម្រាប​ថា ក្រុម​ប្រទេស G7 បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​លើស​តម្រូវការ​សរុប​ជាង ៣០០ លាន​ដូ​ស​។

យ៉ាងណាមិញ បើ​តាម​របាយការណ៍​របស់​ស្ថាប័ន​ស្រាវជ្រាវ OUR WORLD បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​វ៉ាក់សាំង​ជាង ៥​ពាន់​លាន​ដូ​ស​ហើយ ត្រូវ​បាន​ប្រើប្រាស់​នៅ​ទូ​ទាំង​ពិភពលោក ហើយ​បច្ចុប្បន្ន​នេះ​វ៉ាក់សាំង ចំនួន ១ ពាន់​លាន​ដូ​សត្រូវ​បាន​ផ្តល់​ជូន​ជា​រៀង​រាល់​ខែ​។

របាយការណ៍​របស់​ស្ថាប័ន​ស្រាវជ្រាវ​របស់​អង់គ្លេស អ៊ែ​ហ្វី​នី​ធី ក៏​បាន​សិក្សា​ពី​ទិន្នន័យ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ផង​ដែរ ដូច​ជា អា​មេ​រិ​ក អង់គ្លេស សហភាព​អឺរ៉ុប កា​ណា​ដា រួម​ទាំង​ជប៉ុន​ផង ដោយ​បាន​សន្និដ្ឋាន​ថា ប្រទេស​ទាំងនេះ នឹង​បន្ដ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ដល់​៨០% នៃ​ប្រជាជន​សរុប​ចាប់ពី​អាយុ​១២​ឆ្នាំ​ឡើង​ទៅ និង​សម្រុក​ចាក់​ដូ​ស​ទី​៣​ផង​ដែរ​៕

 អត្ថបទ​៖​ស៊ើ​ង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO បន្ដរិះគន់ខ្លាំងៗ និងថ្កោលទោសក្រុមប្រទេសអ្នកមានស្ដុកទុកវ៉ាក់សាំងកូវីដ-១៩ ខណៈប្រទេសក្រីក្រកំពុងខ្វះខាត

ព័ត៌មាន
អង្គការសុខភាពពិភពលោកបានបន្ដរិះគន់ខ្លាំងៗ និងថ្កោលទោសក្រុមប្រទេសអ្នកមានទាំងឡាយណា ដែលបានស្ដុកទុកវ៉ាក់សាំង ព្រមទាំង ឧបករណ៍ការពារ និងព្យាប…

ឱកាសឈ្នះរង្វាន់ ទូរទស្សន៍ ទូរសព្ទ និងរង្វាន់ធំៗជាច្រើនផ្សេងទៀតពី កម្មវិធីកម្សាន្ត «SmartNas បោះបាយបិណ្ឌ» របស់ក្រុមហ៊ុន Smart

ព័ត៌មាន
ដើម្បីចូលរួមលើកកម្ពស់ទំនៀមទម្លាប់ ប្រពៃណី និង អនុស្សាវរីយ៏ នៃការបោះបាយបិណ្ឌ ដែលតែងតែធ្វើឡើងក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ