ផែនការបើកទទួលទេសចរអន្តរជាតិ

កម្ពុជា និងអាស៊ានកំពុងពន្លឿនផែនការបើកទទួលទេសចរអន្តរជាតិឡើងវិញ


ដើម្បីចូលរួមការស្ដារវិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន ដែលជួបវិបត្តិ ដោយសារតែរោគរាតត្បាតកូវីដ-១៩ បណ្ដាប្រទេសនៅតំបន់អាស៊ាន រួមទាំងកម្ពុជា បានបើកវេទិកាទេសចរណ៍ពិភពលោក ដើម្បីពន្លឿនផែនការបើកទេសចរអន្តរជាតិឡើងវិញ ប្រកបដោយការទទួលខុសត្រូវ។
ពលរដ្ឋមកកំសាន្តលេងនៅឆ្នេរកែប (រូបភាព៖ ហ្វេសប៊ុក​ក្រសួង​ទេសចរណ៍)

ក្នុង​នោះ​ដែរ សម្រាប់​កម្ពុជា​ក៏​កំពុង​ព​ន្លឿ​ន​ផែនការ​បើក​ទទួល​ទេសចរ​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ផង​ដែរ ដោយ​រំពឹង​ថា នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ នឹង​ចាប់ផ្ដើម​ការ​បើក​សាកល្បង​ជា​បណ្ដើរ​ៗ​ហើយ ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់​ក្រសួង​ទេសចរ មិន​បាន​បង្ហើប​ឲ្យ​ដឹង​ថា នឹង​ជ្រើសរើស​យក​ខេត្ត ឬ​ក្រុង​ណាមួយ​ដើម្បី​បើក​សាកល្បង​គម្រោង​នេះ​នៅឡើយ​ទេ​។

បើ​តាម​អ្នកជំនាញ​ផ្នែក​ទេសចរ​ធ្លាប់​បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ក្រុងព្រះសីហនុ​ទំនងជា​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ជ្រើសរើស​សម្រាប់​ការ​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស ក្នុង​ដំណាក់កាល​ដំបូង​នេះ​។

រយៈពេល​ជិត ២​ឆ្នាំ​មក​ហើយ ដែល​វិបត្តិ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​អូស​បន្លាយ និង​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ធ្លាក់​ក្នុង​វិបត្តិ​ងើបមុខ​មិន​ទាន់​រួច​នៅឡើយ​។ មិន​ថា​តែ​នៅ​កម្ពុជា​នោះ​ទេ វិស័យ​ទេសចរណ៍​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក៏​បាន​ជួប​នូវ​ព្យុះ​ភ្លៀង​មិន​ចាញ់​គ្នា​នោះ​ដែរ ដែល​ទាមទារ ឱ្យ​បណ្ដា​ប្រទេស​ទាំងនោះ ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ខ្លាំង ដើម្បី​បើក​ទេសចរណ៍​តំបន់​ឡើង​វិញ នា​ពេល​ខាង​មុខ​។

ដើម្បី​ចូលរួម​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ បណ្ដា​ប្រទេស​អាស៊ាន បាន​បើក​វេទិកា​ទេសចរណ៍​ពិភពលោក​-​ឥណ្ឌូ​ណេ​ស៊ី ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ និង​មានការ​ចូលរួម​ពី​បណ្ដា​ប្រទេស ដូច​ជា កម្ពុជា​, ប្រទេស​ព្រុយ​ណេ​,​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​,​ប្រទេស​សិង្ហ​បុរី​,​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ជាដើម​។

ជុំវិញ ផែនកា​បើក​ទទួលភ្ញៀវ​បរទេស​ឡើង​វិញ​នេះ​ដែរ លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា បាន​គូសបញ្ជាក់​ថា ឆ្លៀតពេល​អាស៊ាន​កំពុង​ព​ន្លឿ​ន​ការ​បើក​ទទួល​ទេសចរ​អន្តរជាតិ​ឡើង​វិញ កម្ពុជា គួរ​យក​ឱកាស​នេះ ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលាយ ដល់​ជនបរទេស ដែល​គ្រោង មានដំណើរ​កម្សាន្ត មក​តំបន់​អាស៊ាន​នៅ​ពេល​ខាង​មុខ​។ អ្នកជំនាញ​រូប​នេះ ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍ និង​សេវា​ទេសចរណ៍ កម្ពុជា ដែល​មាន​ស្រាប់ ដើម្បី​ជំរុញ​ឱ្យ​ដល់​ភ្ញៀវ​បរទេស​។ 

ដោយឡែក លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា យល់​ឃើញ​ថា ប្រទេស​នីមួយ​ៗ សុទ្ធតែ​មាន​សក្ដានុពល​រៀង​ៗ​ខ្លួន ហើយ​កម្ពុជា មាន​សក្ដានុពល​ជា​ច្រើន ដូច​ជា ប្រាសាទ​អង្គរ តំបន់​ទេសចរណ៍ធម្មជាតិ រួម​ទាំង​ការ​អភិវឌ្ឍន៍​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ សុទ្ធតែ​ជា​អ្វី ដែល​អាច​ទាក់ទាញ​ទេសចរ​អន្តរជាតិ នា​ពេល​ខាង​មុខ​។ អ្នកជំនាញ​រូប​នេះ បាន​សង្កត់ធ្ងន់​ថា កម្ពុជា មាន​សក្ដានុពល​ស្រាប់​ហើយ ក៏​ប៉ុន្តែ អ្វី​ដែល​លោក ធួន ស៊ី​ណា​ន មានការ​ព្រួយបារម្ភ នោះ​ថា តើ​កម្ពុជា ត្រៀមខ្លួន​របៀប​ណា ក្នុង​ការ​ទទួល​ទេសចរ​បរទេស​ទាំងនោះ ហើយ​តើ​ពួក​នឹង​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា តាម​របៀប​ណា?​

ពាក់ព័ន្ធ​ផែនការ​នៃ​ការ​បើក​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ ត្រូវ​បាន​ឯកឧត្តម តុ​ប សុ​ភ័ក អ្នកនាំពាក្យ​នៃ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ក្រសួង​បាន​រៀបចំ​ផែនការ​រួច​ស្រេច​អស់ហើយ សម្រាប់​ការ​ត្រៀម​អ្នកទេសចរ​អន្តរជាតិ​ឡើ​ញ​វិញ​។ ក៏​ប៉ុន្តែ អ្នកនាំពាក្យ​រូប​នេះ មិន​បាន​បញ្ជាក់​នោះ​ទេ​ថា ខេត្ត​ណា​ដែល​ជា​គោលដៅ ដើម្បី​ទទួល​ទេសចរ​នៅ​ដំណាក់កាល​ដំបូង​នោះ​ទេ តែ​ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា បើ​គ្មាន​អ្វី​ប្រែប្រួល ផែនការ​នេះ អាច​នឹង​ចាប់ផ្ដើម​នៅ​ចុងខែ​វិច្ឆិកា ខាង​មុខ​។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ នៅ​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០២១ កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ​១០​ម៉ឺន​នាក់ ថយ​ចុះ ៩១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មត្រៀមចាត់ការ អាជីវកម្មតាមប្រព័ន្ធអនឡាញ ដែលគ្មានអាជ្ញាបណ្ណ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១

ព័ត៌មាន
ជាថ្មីម្តងទៀត ! ក្រសួងពាណិជ្ជកម្មបានកំណត់ឱសានវាទឲ្យក្រុមហ៊ុន សហគ្រាស និងបុគ្គលរកស៊ីតាមប្រព័ន្ធអនឡាញដែលកំពុងប្រតិបត្តិការនៅកម្ពុជា ឲ្យមកដាក់…

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កិច្ចចរចានាំចេញផ្លែមៀនប៉ៃលិនដោយត្រង់ទៅកាន់ទីផ្សារចិនត្រូវការពេលបន្ថែម

ព័ត៌មាន
ដំណើរការនៃការនាំចេញផ្លែមៀនរបស់កម្ពុជា ទៅកាន់ទីផ្សារចិនដោយផ្ទាល់ វាមិនមែនជារឿងងាយស្រួលនោះទេ ហើយដំណាក់កាលនីមួយៗ ក៏ត្រូវការប្រើពេលវេលា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ