ពាណិជ្ជកម្ម​ក្រៅ​ប្រទេស

គណៈកម្មការ​ពាណិជ្ជកម្ម​ចម្រុះ​កម្ពុជា-​បង់ក្លាដេស? តើ​កម្ពុជា​នឹង​ចំណេញ​អ្វី​ខ្លះ?


កម្ពុជានិងបង់ក្លាដេសកំពុងចរចា​គ្នា​លើ​លក្ខខណ្ឌ​សម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី ដែល​នឹង​នាំ​ទៅ​រក​ការ​លុប​ចោល​ការ​ដក​ហូត​ពន្ធ​លើ​ការ​នាំចូល​របស់​ប្រទេស​ទាំង​ពីរ។
កម្ពុជា​និង​បង់ក្លាដេសកំពុង​​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី

នេះបើតាមការចុះផ្សាយរបស់កាសែត ភ្នំពេញប៉ុស្តិ៍ ជាភាសាអង់គ្លេស នៅសប្ដាហ៍នេះ។

កាសែត ភ្នំពេញប៉ុស្តិ៍ បានស្រង់ប្រសាសន៍មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថា ក្រសួងពាណិជ្ជកម្មកម្ពុជាបានឯកភាពជាគោលការណ៍រួចហើយលើក្របខ័ណ្ឌគណៈកម្មការពាណិជ្ជកម្មចម្រុះនេះ ហើយក្រសួងនៅរង់ចាំតែការយល់ព្រមជាផ្លូវការពីសមភាគីបង់ក្លាដេសប៉ុណ្ណោះ។

មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍បន្តថា កម្ពុជានិងបង់ក្លាដេសបានព្រមព្រៀងគ្នារួចហើយ លើមុខទំនិញនិងផលិតផលដែលកម្ពុជានឹងអនុញ្ញាតឲ្យបង់ក្លាដេសនាំចូល និងនាំចេញដោយមិនគិតពន្ធ។

គួរបញ្ជាក់ថា កម្ពុជានិងបងក្លាដេសជាប្រទេសដែលពឹងផ្អែកចម្បងលើវិស័យកាត់ដេរសម្លៀកបំពាក់ដូចគ្នា ដែលជាវិស័យជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់។

តើកម្ពុជាអាចនឹង​ចំណេញ​អ្វីខ្លះ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​កម្ពុជា-​បង់ក្លាដេស?

តាមពិតទៅ បង់ក្លាដេសមិនមែនជាដៃគូពាណិជ្ជកម្មធំរបស់កម្ពុជាទេ។ ក្នុងមួយឆ្នាំៗ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ មានទឹកប្រាក់មិនដល់ ៧លានដុល្លារផងទេ។ 

ប៉ុន្តែ លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រាប់កាសែត ភ្នំពេញប៉ុស្តិ៍ ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បង់ក្លាដេស នឹងជួយជំរុញដល់កំណើនផលិតកម្មក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ បើទោះបីប្រទេសទាំងពីរកំពុងប្រជែងគ្នាដណ្ដើមទីផ្សារពិភពលោកក្ដី។ 

បង់ក្លាដេសនាំចេញមកកម្ពុជា នូវទំនិញស្បែក សម្លៀកបំពាក់ និងស្បែកជើង ឯកម្ពុជានាំចេញទៅបង់ក្លាដេស នូវកប្បាស ប្រេងឆា និងជីរកសិកម្ម។ 

យោងតាមសេចក្ដីរាយការណ៍របស់កាសែត ភ្នំពេញប៉ុស្ដិ៍ ដដែល លោក វ៉ាន់ ស៊ូអៀង ថ្លែងថា ប្រសិនបើកម្ពុជាអាចនាំចូលផលិតផលស្បែកដោយឥតអស់ថ្លៃពន្ធ នោះវានឹងជួយជំរុញវិស័យផលិតទំនិញសម្រាប់អ្នកទេសចរណ៍របស់កម្ពុជា ដែលទើបតែទទួលបានការអនុញ្ញាតនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដោយរួចពន្ធ កាលពីខែកក្កដា ឆ្នាំទៅមិញ៕




អត្ថបទបន្ទាប់


រឿង​៤​យ៉ាង​ដែល​ក្រសួង​សុំ​ឲ្យ​សាលារៀន​ជួយ​ធ្វើ​ក្នុង​ថ្ងៃ​ទី​១៤​កុម្ភៈ

ព័ត៌មាន
ថ្ងៃទី១៤កុម្ភ: ដែល​ជា​ថ្ងៃ​បុណ្យ​បែប​បស្ចឹម​ប្រទេស​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​ហើយ។

មួយ​ឆ្នាំៗ ពលករ​ខ្មែរ​នៅ​ថៃ​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត​ប្រហែល ១​ពាន់​លាន​ដុល្លារ

ព័ត៌មាន
ប្រទេសកម្ពុជាមានពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃជិតខាង ប្រមាណ ១លាន ៦ម៉ឺននាក់ ទាំងពលករស្របច្បាប់ និងទាំងពលករដែលគ្មានឯកសារអត្តសញ្ញាណត្រឹម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ