កសិកម្ម

ក្រសួង​កសិកម្ម​ហាម​​​ការ​លក់​​និង​​​ប្រើប្រាស់​ថ្នាំ​​​ tricyclazole ​លើ​ដំណាំ​ស្រូវ


ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​​នេសាទ​បាន​ឆ្លើយ​តប​ទៅ​នឹង​បំរាម​របស់​សភាព​អឺរ៉ុប​ដែល​បាន​ដាក់​ចេញ​នូវ​ច្បាប់​ថ្មី​រឹត​បន្តឹង​ចំពោះ​ការ​នាំ​ចូល​អង្ករ​ដែល​មាន​ផ្ទុក​សារធាតុ​ទ្រីសាយក្លាហ្សូល (Tricyclazole) ដែល​មាន​កម្រិត​លើស​ពី ០,០១​មីលីក្រាម ក្នុង​១​គីឡូក្រាម​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប។
ក្រសួង​កសិកម្ម​ហាម​ការ​ប្រើ​ថ្នាំ​ពុល tricyclazole លើ​ដំណាំស្រូវ។
ដោយ

ក្រសួង​កសិកម្ម​បាន​ចេញ​សេចក្តី​ប្រកាស​ហាម​ប្រាម​ដល់​អ្នក​ប្រើ​ប្រាស់​ថ្នាំ​កសិកម្ម​ទាំង​អស់​ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ដែល​មាន​សារធាតុ​សកម្ម ទ្រីសាយក្លាហ្សូល ទៅ​លើ​ដំណាំ​ស្រូវ ដែល​អាច​បន្សល់​ទុក​នូវ​សំណល់​ថ្នាំ​កសិកម្ម​នៅ​ក្នុង​អង្ករ។

ហើយ​រាល់​ក្រុមហ៊ុន​ធ្វើ​ពាណិជ្ជកម្ម​ថ្នាំ​ពុល​កសិកម្ម អ្នក​ផ្គត់ផ្គង់​ចែក​ចាយ​ទាំង​អស់ ត្រូវ​បញ្ឈប់​ការ​ផ្គត់ផ្គង់​ចែកចាយ​ដល់​សាខា ឬ​ដេប៉ូ លក់ដុំ លក់រាយ ថ្នាំ​កសិកម្ម ដែល​មាន​សារធាតុ ទ្រីសាយក្លាហ្សូល។

​មន្ទីរ​កសិកម្ម គ្រប់​ខេត្ត​ត្រូវ​ចុះ​ត្រួត​ពិនិត្យ ណែនាំ អប់រំ ផ្សព្វផ្សាយ​ដល់​ដេប៉ូ លក់ដុំ លក់រាយ​និង​អ្នក​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ឲ្យ​បាន​យល់ដឹង​ដើម្បី​ទប់ស្កាត់​នូវ​ការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ដែល​មាន​សារធាតុ​សកម្ម ទ្រីសាយក្លាហ្សូល និង​ត្រូវ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ដល់​ប្រជាកសិករ។ 

នេះ​ជា​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ បន្ថែម​លើ​នេះ នាយកដ្ឋាន​នីតិកម្មក​សិកម្ម​ត្រូវ​បញ្ឈប់​ការ​ចុះ​បញ្ជី​​និង​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ថ្នាំ​កសិកម្ម​ដែល​មាន​សារធាតុ ទ្រីសាយក្លាហ្សូល នេះ ចូល​មក​កម្ពុជា ហើយ​អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវតែ​ស្វែងរក​ប្រភេទ​ថ្នាំ​កសិកម្ម​ថ្មី​ដែល​គ្មាន​សារធាតុ​ហាមឃាត់​មក​ជំនួស​វិញ និង​បន្ត​ពង្រឹង​ការ​ត្រួត​ពិនិត្យ​លើ​ផ្នែក​អនាម័យ​និង​ភូតគាម​អនាម័យ មុន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​អង្ករ ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ករណី​ចាំ​បាច់។

ទន្ទឹម​នឹង​នេះ ក្រសួង​កសិកម្ម​គ្រោង​នឹង​រៀបចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ​នៅ​ដើម​ខែ​ឧសភា​នេះ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ដាក់​ចេញ​នូវ​ច្បាប់​ថ្មី​រឹត​បន្តឹង​ចំពោះ​ការ​នាំចូល​អង្ករ​ដែល​មាន​ផ្ទុក​សារធាតុ ទ្រីសាយក្លាហ្សូល ដែល​មាន​កម្រិត​លើស​ពី ០,០១​មីលីក្រាម ក្នុង​១​គីឡូក្រាម​អង្ករ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប។ ច្បាប់​ថ្មី​របស់​សហភាព​អឺរ៉ុប​នេះ នឹង​ចូល​ជា​ធរមាន​នៅ​ដើម​ខែ​កក្កដា​ខាង​មុខ​នេះ​ហើយ។

ឯកឧត្តម​បណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ច្បាប់​ថ្មី​របស់​សហភាព​អឺរ៉ុប​ចំពោះ​ការ​នាំចូល​អង្ករ​មាន​ផ្ទុក​សារធាតុ​ទ្រីសាយក្លាហ្សូល    ដែល​បាន​កម្រិត​លើស​ពី ០,០១​មីលីក្រាម ក្នុង​១​គីឡូក្រាម​អង្ករ គឺ​ជា​ការ​ដាក់​កំហិត​១ របស់​សភាព​អឺរ៉ុប ប៉ុន្តែ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោល​នយោបាយ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ឡើយ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​ប្រមាណ​ជាង ៨​ម៉ឺន​តោន ខណៈ​ការ​នាំ​ចេញ​ទៅ​ប្រទេស​អាស៊ាន​មាន​ចំនួន​ជាង ៥ពាន់តោន និង​ប្រទេស​ផ្សេង​ទៀត​ជាង ៧​ម៉ឺន​តោន ក្នុង​នោះ​ចិន​ជាង ៦​ម៉ឺន​តោន៕




អត្ថបទបន្ទាប់


អ្នក​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង សម្រុក​ចាប់សត្វ​​កណ្ដុរ​លក់​ឲ្យ​ឈ្មួញ​វៀតណាម

ព័ត៌មាន
សត្វកណ្តុរ​ស្រែ​នៅ​ឃុំ​បាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវ​ប្រជា​ពលរដ្ឋ​និយម​ដើរ​ដាក់​អង្គប់​ពេល​យប់ តាម​វាលស្រែ​​ ដើម្បី​យក​ទៅ​លក់​ឲ្យ​…

សភា​អាមេរិក​គ្រោង​ថវិកា ១២០​លាន​ដុល្លារ​សម្រាប់​ការពារ​លោក ត្រាំ និង​គ្រួសារ

ព័ត៌មាន
សភា​អាមេរិក​គ្រោង​នឹង​អនុម័ត​ថវិកា​ជាង ១២០លាន​ដុល្លារ​ ដើម្បី​សម្រាល​បន្ទុក​ចំណាយ​របស់​ទីភ្នាក់ងារ​នានា​ដែល​មាន​ភារកិច្ច​ការពារ​សន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ