ទំនាក់ទំនង​កម្ពុជា-ចិន

ឯកអគ្គរដ្ឋទូតចិនថ្លែងថា កម្ពុជា ជា “មិត្តដែកថែប” នៃប្រទេសចិន ក្រោយពេលនាយករដ្ឋមន្ត្រីកម្ពុជាអះអាងរួមសុខទុក្ខជាមួយចិន


ក្រោយពី សម្ដេច ហ៊ុន សែន បានប្រកាសថានឹងរួមសុខទុក្ខជាមួយចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដែលកំពុងរាតត្បាតនៅក្នុងប្រទេសចិន និងប្រទេសជាច្រើននៅលើពិភពលោករួចមក នាពេលថ្មីៗនេះ អគ្គរដ្ឋទូតចិនបានចេញមុខអះអាងថា កម្ពុជាជា “មិត្តដែកថែប” នៃប្រទេសចិនយ៉ាងពិតប្រាកដមែន និងពិតជាសហគមន៍ជោគវាសនារួមដែល “ដកដង្ហើមរួមរួមគ្នា និងរួមសុខរួមទុក្ខជាមួយគ្នា”យ៉ាងពិតប្រាកដ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា (រូបឆ្វេង) និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា (រូបស្ដាំ)
ដោយ

តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា «​មាន​តែ​វាយោ​បក់​បោក​ខ្លាំង​ទើប​អាច​ដឹង​ពី​ភាព​ស៊ូទ្រាំ​នៃ​ស្មៅ មាន​តែ​ក្នុង​កាលៈទេសៈ​នៃ​ការ​លំបាក​ទើប​ស្គាល់​ពី​មិត្តភក្តិ​ពិតប្រាកដ​។ នេះ​បាន​បង្ហាញ​ពី​ប្រទេស​កម្ពុជា​ជា​“​មិត្ត​ដែកថែប​”​នៃ​ប្រទេស​ចិន​»​។

លោក Wang បាន​ថ្លែង​បែប​នេះ ក្រោ​ពេល​ដែល​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា (Coronavirus)​នៅ​វិមាន​សន្តិភាព​ថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​នឹង​ឈរ​យ៉ាង​មុតមាំ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដើម្បី​ចាប់ដៃ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​វីរុស​ប្រភេទ​ថ្មី​នេះ និង​ឆ្លង​ទុក្ខ​លំបាក​នេះ​ជាមួយ​គ្នា​។ សម្ដេច ហ៊ុន សែន ក៏​បាន​បញ្ជាក់​ទៀត​ថា កម្ពុជា​មិន​ត្រូវការ​ជម្លៀស​សិស្ស និស្សិត ឬ​មន្ត្រី​កុងស៊ុល និង​មន្ត្រី​ស្ថានទូត នៅ​ប្រទេស​ចិន​ឲ្យ​ក​កម្ពុជា​វិញ​នោះ​ទេ​។

សម្តេច​ថែម​ទាំង​ថ្លែង​ទៅ​កាន់​ប្រទេស​ដទៃ​ៗ​ទៀត ដែល​កំពុង​មាន​ករណី​វី​រ៉ុ​ស​ឆ្លង​ដូច​គ្នា​នេះ​ផង​ដែរ​ថា  “​កុំ​អោយមក​បង្ក​ការ​រករឿង​តែម​កលើ​កម្ពុជា​។ ក្នុង​ពេល​នេះ​ប្រទេស​របស់​លោក​ឯង​ក៏​មាន​ជំងឺឆ្លង​នេះ​ដែរ លោក​ឯង​គួរតែ​ទៅ​ស្តីបន្ទោស​រដ្ឋាភិបាល​ខ្លួនឯង​ផង កុំ​ចាំបាច់​មក​បន្ទោស​រាជរដ្ឋាភិបាល​កម្ពុជា​។ ព្រោះ​ករណី​ឆ្លង​វី​រ៉ុ​ស​ថ្មី​កូ​រ៉ូ​ណា​នេះ ក៏​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​ដ៏​ទៃ​រួម​ទាំង​ប្រទេស​របស់​លោក​ឯង​ផង​ដែរ​។ ហើយ​ចំពោះ​ប្រទេស​កម្ពុជា​វិញ គឺ​មក​ទល់​ពេល​នេះ​មិន​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​បាន​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា (Coronavirus) នៅឡើយ​ទេ​”​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​បរទេស Chanel News Asia ដែល​បាន​ចុះ​ផ្សាយ​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០៣ ខែកុម្ភៈ​នេះ​បាន​បង្ហាញ​ពី​របាយការណ៍​ចំនួន​នៃ​ការ​ឆ្លង​សរុប​នៅ​ក្នុង​ការ​ឆ្លង​វីរុស​នៅ​ទូ​ទាំង​ពិភពលោក គឺ​បាន​កើនឡើង​ដល់​ជាង ១៧.៣០០ ករណី ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់​ទៅ ៣៦២ នាក់​។ ក្នុង​នោះ​ដែរ នៅ​ពេល​ថ្មី​ៗ​នេះ ប្រទេស​ហ្វី​លី​ពី​ន ក៏​មាន​អ្នក​ស្លាប់​ម្នាក់​ផង​ដែរ​។

គិត​ហូត​មក​ទល់​នឹង​ពេល​នេះ នៅ​លើ​ពិភពលោក​មាន​ប្រទេស​ចំនួន​២៧ ដែល​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ  ហើយ​មាន​អ្នកជំងឺ​ប្រមាណ​តែ​ជិត ៥០០​នាក់​ប៉ុណ្ណោះ ដែល​បានជា​សះស្បើយ​ឡើង​វិញ​។

ក្រសួងសុខាភិបាល​កម្ពុជា​ក៏​បាន​ខ្នះខ្នែង​ផង​ដែរ ចំពោះ​ការ​ទប់ស្កាត់​វីរុស​ថ្មី​នេះ មិន​ឲ្យ​ឆ្លង​មក​ដល់​ពលរដ្ឋ​កម្ពុជា ដែល​មក​ទល់​នឹង​ពេល​នេះ នៅ​កម្ពុជា​មាន​ករណី​ឆ្លង​មាន​តែ អ្នកជំងឺ​មាន​វិជ្ជមាន​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី ជនជាតិ​អាយុ​៦០​ឆ្នាំ​ម្នាក់​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​៣​នាក់​ជាមួយ​អ្នកជំងឺ គឺ​នៅ​រក្សា​ក្នុង សណ្ឋាគារ និង​បន្ត​អវិជ្ជមាន​កូ​រ៉ូ​ណា​វីរុស​នៅឡើយ តែ​ក្រុម​មន្ត្រី​សុខាភិបាល​នៅ​បន្ត​តាមដាន​សុខភាព​អ្នក​ទាំង​៣​នាក់​នេះ រាល់ថ្ងៃ​រហូត ១៤​ថ្ងៃក្រោយ​ពេល​ប៉ះ​អ្នកជំងឺ​ចុង​ក្រោយ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥទ្ធិពលនៃវីរុសកូរ៉ូណា អាចនឹងធ្វើឲ្យប៉ះពាល់ការនាំចេញកសិកម្មវៀតណាម ទៅកាន់ប្រទេសចិន

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មវៀតណាម បានព្រមានដល់ក្រុមហ៊ុននាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិនទាំងអស់ ឲ្យធ្វើការកែសម្រួលមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន ចំពេល…

ភូមិផ្កាត្រកួន គម្រោងបុរីលំហែកាយបែបធម្មជាតិនៅតំបន់ជាយក្រុងបើកសម្ពោធជាផ្លូវការហើយ

ព័ត៌មាន
ភូមិផ្កាត្រកួនបានសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភ្ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ