ទេសចរណ៍កម្ពុជា និងថៃ

កម្ពុជានឹងពិចារណាគោលការណ៍បើកទទួលទេសចរពីមួយថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិនិត្យលទ្ធភាព ក្នុងការអនុវត្តលើគោលការណ៍បដិការជាមួយប្រទេសថៃ ពោលគឺសហការទទួលអ្នកដំណើរជាមួយប្រទេសថៃ ដើម្បីអាចឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចឆ្លងកាត់ពីកម្ពុជាទៅថៃ ឬពីថៃមកកម្ពុជាដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។
កម្ពុជានឹងពិចារណាគោលការណ៍បើកទទួលទេសចរពីមួយថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក
ដោយ

ការ​ដាក់​ចេញ​នូវ​គោលការណ៍​ថ្មី​នេះ បន្ទាប់​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ពិនិត្យ​ឃើញ​ថា ប្រទេស​ថៃ បាន​ដាក់​ចេញ​នូវ​គោលការណ៍​ថ្មី ដែល​អនុញ្ញាត​ឱ្យ​អ្នកដំណើរ និង​ភ្ញៀវ​ទេសចរ មក​ពី​ប្រទេស​ចំនួន ៤៦​ប្រទេស ដែល​មាន ហានិភ័យ​ទាប​អាច​ចូល​ទៅ​ប្រទេស​ថៃ ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ឡើយ ក្នុង​នោះ​រួម​មាន​ប្រទេស​កម្ពុជា ផង​ដែរ​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​គូសបញ្ជាក់​ដូច្នេះ​ថា កន្លង​មក ដោយសារ​តែ​ការ​រាតត្បាត​ខ្លាំង​នូវ​ជំងឺ​កូ​វី​ដ​១៩  ប្រទេស​កម្ពុជា ហាក់​បាន​ផ្ដាច់ទំនាក់ទំនង​ផ្លូវអាកាស ជាមួយនឹង​ប្រទេស​មួយ​ចំនួន​។ 

ស្រប​នឹង​ប្រទេស​ថៃ បាន​អនុវត្ត​នូវ​គោលការណ៍​មិន​តម្រូវ​ឱ្យ​អ្នកដំណើរ និង​ទេសចរ ធ្វើ​ច​ត្តា​ឡី​ស័ក សម្ដេច ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា ក៏​គួរ​ពិចារណា​ដែរ លើ​ការ​អនុវត្ត​លើ​គោលការណ៍​បដិការ​ជាមួយ​ប្រទេស​ថៃ គឺ​សហការ​គ្នា​ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ត​ពី​ប្រទេស​ថៃ ឲ្យ​ចូល​មក​កម្សាន្ដ​នៅ​កម្ពុជា​។ ទន្ទឹម​នឹង​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់​ថា បើសិន​កម្ពុជា មិន​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ​នោះ​ទេ កម្ពុជា​អាច​ស្លាប់​ដោយសារ​សេដ្ឋកិច្ច ពិបាក​ជាង​ស្លាប់ ដោយសារ​តែ​កូ​វី​ដ​១៩ ទៅ​ទៀត​។

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទើបតែ​បាន​ដាក់​ចេញ​សេចក្ដីសម្រេច​មួយ ស្ដី​អំពី នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក របស់​អ្នកដំណើរ​មក​ពី​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ទាំង​ជនជាតិ​ខ្មែរ និង​ជនបរទេស ដែល​បាន​ធ្វើ​ដំណើរ​ចូល​ម​កម្ពុជា គឺ​តម្រូវ​ឲ្យ​ច​ត្តា​ឡី​ស័ក ចន្លោះ​ពី ៣​ថ្ងៃ ទៅ ៧​ថ្ងៃ​។ ដោយឡែក សម្រាប់​អ្នកដំណើរ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង គឺ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ដដែល​។

កម្ពុជា មាន​ផែនការ​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ នៅ​ចុងឆ្នាំ​២០២១​នេះ ខណៈ​ស្ថានភាព​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ទូ​ទាំង​ប្រទេស​កម្ពុជា បច្ចុប្បន្ន ចាប់ផ្ដើម​មាន​ភាព​ធូរស្រាល​ឡើង​វិញ ជា​បណ្ដើរ​ៗ​។ ការ​ថយ​ចុះ​នៃ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩ នៅ​កម្ពុជា ក៏​បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​នៃ​សម្ទុះ​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្កា​កូ​វី​ដ​១៩ ជូន​ប្រជាពលរដ្ឋ កម្ពុជា ផង​ដែរ​។ គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែតុលា មាន​ប្រជាពលរដ្ឋ ជាង ១៣​លាន​នាក់​ហើយ ទូ​ទាំង​ប្រទេស បាន​ចាក់​វ៉ាក់សាំង​បង្កា​កូ​វី​ដ​១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលគ្រោងបង្កើនការចំណាយជាង ៨% និងបង្កើនចំណូលជាង ១៩% នៅឆ្នាំ២០២២

ព័ត៌មាន
សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២២ ត…

អាជីវកម្មរោងភាពយន្ដប្រឈមនឹងការក្ស័យធនកាន់តែខ្លាំង ខណៈម្ចាស់អាជីវកម្មស្នើឱ្យរាជរដ្ឋាភិបាលបើករោងភាពយន្តឡើងវិញ

ព័ត៌មាន
រយៈពេលជិត ១ឆ្នាំមកហើយ ដែលបណ្ដារោងភាពយន្ដ ឬរោងកុនទាំងអស់ ក្នុងប្រទេសកម្ពុជា បានប៉ះពាល់ដែលឈានដល់ការផ្អាកសកម្មភាពអាជីវកម្មរបស់ខ្លួន ព្រោះត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ